ជំងឺ
ប្រយ័ត្ន! អាការសំខាន់៣ បង្ហាញលើសរីរាង្គជាសញ្ញានៃជំងឺបូសថ្លើម បង្កឱ្យឆ្លងរោគពេញថ្លើមអាចប៉ះពាល់ដល់ជីវិត
Thida Pet
September 14 2022
692 views

ជំងឺបូសថ្លើមគឺជាជំងឺមួយអាចឈានដល់ការបាត់បង់ជីវិតបានប្រសិនណាមិនបានទទួលការព្យាបានឱ្យបានទាន់ពេលវេលា។ជំងឺបូសថ្លើមនេះអាចបណ្ដាលឱ្យអ្នកជំងឺមានការឈឺចាប់នៅពោះ ហើមថ្លើមឡើងមក ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមងាយប្រឈមនឹងជំងឺបូសថ្លើមនេះរហូតដល់3.6ភាគរយ។

យោងតាមរយៈគេហទំព័រ healthline បានបញ្ជាក់ឱ្យដឹងថា​ចំពោះមូលហេតុដែលនាំឱ្យកើតជំងឺបូសថ្លើមនេះឡើងមកគឺមានហេតុផលច្រើនណាស់ដូចជា៖

-ថ្លើមមានរបួសដោយចៃដន្យ

-មហារីកលំពែង

-មហារីកពោះវៀនធំ រលាកពោះវៀនធំ

-ការឆ្លងមេរោគក្នុងឈាម

-បាក់តេរីក្នុងខ្នែងពោះវៀនដែលរីករាលដាលដល់ថ្លើម ធ្វើឱ្យបូសថ្លើមឡើងមក។

កត្តាហានិភ័យជំងឺបូសថ្លើម៖

-ស្ទះសរសៃឈាមសួត ដែលកើតឡើងនៅពេលដែលបាក់តេរី រំញោចកំណកឈាមក្នុងសរសៃឈាមមួយ ឬច្រើននៅក្នុងសួត

-ខូចសរសៃប្រសាទអចិន្ត្រៃយ៍

-បង្កជាផលប៉ះពាល់ភ្នែក អាចឈានដល់បាត់បង់ការមើលឃើញ

-អាចឆ្លងមេរោគឈានដល់រលាកថ្លើមធ្ងន់ធ្ងរបណ្ដាលឱ្យសម្ពាធឈាមធ្លាក់ខ្លាំងជាសញ្ញាគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងណាស់ ប្រសិនណាមិនព្យាបាលឱ្យទាន់ពេលវេលាកំណត់។

មួយវិញទៀតដោយយោងតាមរយៈការចែករំលែកខ្លះៗទាក់ទងនឹងរោគសញ្ញាជំងឺបូសថ្លើមនេះរបស់វេជ្ជបណ្ឌិត ម៉ក់​ សុភក្តិ ជាវេជ្ជបណ្ឌិតឯកទេស​ ជំងឺថ្លើម​ ក្រពះ​​ ពោះវៀន និងជំងឺឫសដូងបាតនៅមន្ទីរពេទ្យកាល់ម៉ែត្របានឱ្យដឹងថា ជំងឺបូសថ្លើម​មានរោគសញ្ញាសំខាន់ៗ៣មានដូចជា៖

១ ក្តៅខ្លួនខ្លាំង

២ ឈឺពោះផ្នែកខាងលើ ខាងស្តាំ

៣ ថ្លើមរីកធំ។

ជាចុងក្រោយជំងឺបូសថ្លើមនេះអាចនឹងឆ្លងជាមេរោគក្នុងរាងកាយច្រើនបណ្ដាលឱ្យបាត់បង់ជីវិតបានប្រសិនណាអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ ដូច្នេះប្រសិនណាមានរោគសញ្ញាសំខាន់ៗនេះប្រញាប់ទៅជួបពេទ្យជំនាញខាងជំងឺថ្លើម ដើម្បីពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលា៕

អត្ថបទដោយ៖ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1260

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia