គំនិតរកស៊ី
ចោលការងារលុយក្រាស់នៅប្រទេសរុស្ស៊ី មកចាប់ក្ដីស្រមៃបង្កើតគ្លីនិកសង្គ្រោះបេះដូងបងប្អូនខ្មែរ
Senghong Kong
December 12 2022
782 views

មនុស្សដែលមានក្ដីស្រមៃ ទោះថ្ងៃនេះមិនទាន់សម្រេចបាន នៅដើរផ្លូវវាងនៅឡើយ ប៉ុន្តែពួកគេនឹងរកវិធីត្រឡប់មកបំពេញក្ដីស្រមៃរបស់ខ្លួនវិញទាល់តែបាន។ ព្រោះពាក្យថា ក្ដីស្រមៃនេះហើយ ចង់ឃើញកម្ពុជា មានមន្ទីរពេទ្យទំនើបៗ មានវេជ្ជបណ្ឌិតឯកទេសកាន់តែច្រើន ជួយសង្គ្រោះពលរដ្ឋឱ្យផុតពីជំងឺធ្ងន់ ទើបធ្វើឱ្យវេជ្ជបណ្ឌិតខ្មែរមួយរូប សុខចិត្តបោះបង់ការងារ ទទួលមានកម្រៃច្រើនប្រទេសរុស្ស៊ី ងាកមកដើរតាមបេះដូងបង្កើតគ្លីនិកឯកទេសសង្គ្រោះអ្នកជំងឺបេះដូងនៅដែនដីកំណើតវិញ។ លោកវេជ្ជបណ្ឌិត ព្រុំ សន្ដិភាព បានប្រាប់ថា លោកមានចិត្ត មានគំនិតចង់ចូលរួមចំណែកក្នុងវិស័យសុខាភិបាលកម្ពុជា ទោះចាប់ផ្កើមពីតិចក្ដីច្រើនក្ដី លោកត្រូវតែវិលមកវិញចូលរួមជួយ។

លោកវេជ្ជបណ្ឌិត ព្រុំ សន្ដិភាព បានប្រាប់ឱ្យចាបបៃតងដឹងថា កាលពីលោករៀនចប់បាក់ឌុប ក្នុងឆ្នាំ២០០៨ លោកមានឱកាសទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលប្រទេសរុស្ស៊ី ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតជំងឺបេះដូង សរសៃឈាមនិងជំងឺទូទៅ។ ក្រោយពីបញ្ចប់សញ្ញាបត្រក្រហមពីប្រទេសរុស្ស៊ី លោកវេជ្ជបណ្ឌិតក៏មានឱកាសចូលបម្រើការនៅមន្ទីរពេទ្យរដ្ឋប៊ែលហ្គូរ៉ាត់ប្រទេសរុស្ស៊ី ផ្នែកសង្រ្គោះបន្ទាន់ និងថែទាំជំងឺបេះដូងកម្រិតធ្ងន់ អស់រយៈពេល៣ឆ្នាំ។ ក្រោយពីទទួលបានជំនាញពីប្រទេសរុស្ស៊ីហើយ លោកវេជ្ជបណ្ឌិត ក៏វិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីរួមចំណែកក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាសង្រ្គោះអ្នកជំងឺ។

ត្រឡប់មកកម្ពុជាវិញ លោកវេជ្ជបណ្ឌិតបានចូលបម្រើការនៅមន្ទីរពេទ្យជោរៃ ភ្នំពេញ ផ្នែកថែទាំជំងឺធ្ងន់រយៈពេល២ឆ្នាំ និងកំពុងបម្រើការនៅគ្លីនិកមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ផ្នែកជំងឺបេះដូង សរសៃឈាម និង ជំងឺទូទៅ។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត កំពុងត្រៀមខ្លួនចូលបម្រើការក្របខណ្ឌរដ្ឋនៅមន្ទីរពេទ្យកាល់ម៉ែត្រ ផ្នែកបេះដូងនិងសរសៃឈាមផងដែរ។ ក្ដីស្រមៃចាប់ផ្តើមបញ្ចេញពន្លឺកាន់តែភ្លឺឡើង ក្នុងចុងឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត និងបងប្រុសបង្កើតរបស់លោក២រូបទៀត បានចាប់ដៃគ្នាបង្កើតគ្លីនិកផ្ទាល់ខ្លួនឡើង ដែលមានឈ្មោះថា មន្ទីរសម្រាកនិងព្យាបាលជំងឺព្រុំ សន្ដិភាព

លោកវេជ្ជបណ្ឌិតបានប្រាប់ថា បើកមន្ទីរសម្រាកនិងព្យាបាលជំងឺព្រុំ សន្ដិភាព នេះឡើង ដោយសារតាមបទពិសោជន៍ទាំងក្នុងនិងក្រៅប្រទេសរបស់លោក បានយល់ច្បាស់ពីអ្វីដែលអ្នកជំងឺចង់បាន។ អ្នកជំងឺពួកគាត់ ចង់បានបំផុតគុណភាព ទំនុកចិត្ត សេវាកម្មល្អ និងតម្លៃអាចទទួលយកបាន។ មួយវិញទៀត មូលហេតុដែលលោកជ្រើសយកឯកទេសបេះដូងនិងសរសៃឈាម ដោយមើលឃើញថា វិស័យនេះនៅមិនទាន់ទូលំទូលាយ បច្ចេកទេសព្យាបាលក៏នៅមិនទាន់ទំនើបដូចប្រទេសដទៃនៅឡើយ។

ក្នុងនោះ ក៏ដើម្បីរួមចំណែកជួយវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន សម្រួលដល់អ្នកជំងឺដែលមិនសូវធូរធារ ក៏ដូចជារួមចំណែកកាត់បន្ថយការចេញទៅព្យាបាលក្រៅប្រទេសដែលត្រូវចំណាយលុយច្រើន ក៏ដូចជាខាតពេលវេលា។ លោកក៏ចង់បង្ហាញឱ្យឃើញថា មិនមែនមានជំងឺត្រូវតែចេញទៅក្រៅដើម្បីព្យាបាលជាទេ គ្រូពេទ្យក្នុងស្រុកជាច្រើនក៏មានសមត្ថភាព ជួយសង្គ្រោះអ្នកជំងឺបានផងដែរ។ មន្ទីរសម្រាកនិងព្យាបាលជំងឺព្រុំ សន្ដិភាព មានចក្ខុវិស័យពង្រីកខ្លួនឱ្យក្លាយជាមន្ទីរពេទ្យស្ដង់ដារអន្តរជាតិដែលអាចមានសេវាវះកាត់បេះដូង ដាក់រ៉ូសឺបេះដូង ជួសជុលប្រើសបេះដូង ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញទាំងក្នុងស្រុក ក៏ដូចជាវេជ្ជបណ្ឌិតបរទេសផងដែរ។ ចក្ខុវិស័យមួយទៀត លោកមានបំណងបង្កើតជាកញ្ចប់ថវិកាសម្រាប់ជួយដល់អ្នកជំងឺក្រីក្រដែលគ្មានលទ្ធភាព ឱ្យបានទទួលការព្យាបាលដូចគេដែរ

ចំណុចពិសេសរបស់មន្ទីរសម្រាកនិងព្យាបាលជំងឺព្រុំ សន្ដិភាព គឺផ្ដោតលើអ្នកជំងឺជារឿងសំខាន់ មិនថាអ្នកជំងឺមានឬក្រ គឺទទួលព្យាបាលឱ្យក្ដីពេញចិត្ត ជួយអ្នកជំងឺអស់ពីលទ្ធភាព ប្រកបដោយភាពកក់ក្ដៅ រួសរាយរាក់ទាក់ និងទំនួលខុសត្រូវ។ កាន់តែពិសេស គ្លីនិកមានមន្ទីរពិសោធដែលបំពាក់ដោយគ្រឿងបរិក្ខាម៉ាស៊ីនធ្វើរោគវិនិច្ឆ័យទំនើបៗពីប្រទេស អាឡឺម៉ង់ ប៊ែលស្ស៊ិក និងហូឡង់។ ម៉ាស៊ីនអេកូនិងអិចសារ៉េ នាំចូលពីសហររដ្ឋអាមេរិក និងម៉ាស៊ីនផ្លុំមេរោគក្នុងក្រពះបចេ្ចកវិទ្យាចុងក្រោយ នាំចូលពីប្រទេសអូស្ដ្រាលីផងដែរ។ ចំពោះសេវាកម្ម ក្រៅពីជំងឺបេះដូង និងសរសៃឈាម ក៏មានសេវាកម្មសង្គ្រោះបន្ទាន់២៤ម៉ោង ពិគ្រោះ​និងព្យាបាលជំងឺទូទៅ​ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ទឹកនោមប្រៃ​​​​​​​​ តម្រនោម សន្លាក់ លើសសជាតិអាស៊ីត រលោកសួត រលាកក្រពះ ពោះវៀនជាដើម៕

ប្រឹក្សា ពិនិត្យ និងព្យាបាលជំងឺតាមរយៈ ទូរស័ព្ទ:  ០95 772 934/ 088 280 749 5 / 010 55​1 569/ 09250 50 38 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
933 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia