សុខភាពមាត់ធ្មេញគឺសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះធ្មេញមាននាទីក្នុងការទំពារអារហារនិងជួយដល់ប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងជួយដល់ការបញ្ចេញសំលេងហើយក៏ជាផ្នែកមួយដែលជួយបង្កើនភាពជឿជាក់នៅ
ពេលដែលអ្នកធ្វើការនិយាយទៅកាន់នរណាម្នាក់។
ជាការពិតណាស់យោងតាមការចែករំលែករបស់ លោកស្រី ទន្តបណ្ឌិត ទឺ ស៊ុននី ឯកទេស ពត់តម្រង់ធ្មេញនៅមន្ទីរព្យាបាលធ្មេញ អូរ៉ា( AURA DENTAL CLINIC ) ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំងផ្នែកពត់តម្រង់ធ្មេញកុមារកាលពីឆ្នាំ២០០៦ និងអនុបណ្ឌិតផ្នែកពត់តម្រង់ធ្មេញមនុស្សពេញវ័យកាលពីឆ្នាំ២០១៩។ ទន្តបណ្ឌិតបានបញ្ជាក់ឲ្យដឹងថាប៉ាម៉ាក់គ្រប់រូបគួរតែយកចិត្តទុកដាក់ពីសុខភាពមាត់ធ្មេញរបស់កូន តាំងពីពេលកូនចាប់ផ្តើមដុះធ្មេញទឹកដោះលើកដំបូង (អាយុ៦ខែ )ពីព្រោះបញ្ហាមួយចំនួនធំត្រូវបានដោះស្រាយជាមួយនិងវិធីសាស្រ្តងាយៗហើយប្រើរយៈពេលខ្លី ទទួលបានលទ្ធផលល្អ តួយ៉ាងទន្តបណ្ឌិតបានបន្តថាអាណាព្យាបាលគួរតែចាប់ផ្តើមយកកូនមកពិនិត្យពិគ្រោះជាមួយនិងទន្តបណ្ឌិតនៅពេលដែលកូនអាយុ១ខួប។ សម្រាប់កុមារដែលមានធ្មេញនិងឆ្អឹង
ថ្គាមលូតលាស់មិនប្រក្រតីការព្យាបាលដោយពត់តម្រង់ធ្មេញក្នុងកំឡុងអាយុ៧ទៅ៨ឆ្នាំអាចទទួលបានលទ្ធផលប្រសើរជាងការរង់ចាំរហូតដល់ធ្មេញទឹកដោះបាក់អស់។ សម្រាប់ក្មេងវ័យជំទង់គួរតែចាប់ផ្តើមពត់តម្រង់ធ្មេញមុនពេលការលូតលាស់ខ្លាំង (PIC GROWTH ) ចន្លោះពី ១៣ទៅ១៤ឆ្នាំសម្រាប់ក្មេងស្រី និង១៤ទៅ១៥ឆ្នាំសម្រាប់ក្មេងប្រុស ព្រោះបន្ទាប់ពីកំឡុងពេលនេះបញ្ហាមួយចំនួននឹងមិនអាចព្យាបាលដោយគ្រាន់តែពត់តម្រង់ធ្មេញធម្មតាទេ។
ប្រភេទធ្មេញដែលគួរពត់តម្រង់សម្រាប់កុមារនិងមនុស្សធំ៖ លោកស្រី ទន្តបណ្ឌិតបានបញ្ជាក់ថា ការពត់ធ្មេញទាំងអស់មិនដូចគ្នាទេ គឺអាស្រ័យលើប្រភេទបញ្ហាពីមនុស្សម្នាក់ទៅមនុស្សម្នាក់រយៈពេលនៃការព្យាបាលជាមធ្យមសម្រាប់កុមារចន្លោះពី៦ខែទៅ១២ខែហើយសម្រាប់មនុស្សជំទង់ទៅពេញវ័យចន្លោះពី១៨ខែទៅ៣៦ខែ។
-ប្រភេទធ្មេញមានក្រអូមខាងលើចង្អៀត
-ធ្មេញខាងមុខខាំបញ្ចា្រស់
-ធ្មេញខាងក្រោយខាំបញ្ច្រាស់
- ធ្មេញចំហខាំមិនដល់គ្នា
- ធ្មេញខាំជ្រៅខ្លាំង
-ធ្មេញមានគម្លាតរវាងឆ្អឹងថ្គាមខាងនិងខាងក្រោម
-ធ្មេញដុះមិនត្រង់ជួរ
-ធ្មេញកប់
-ធ្មេញបាត់ដោយការដកយូរឆ្នាំ
-ធ្មេញបាត់ពីកំណើត
សរុបមកវិញ សុខភាពមាត់ធ្មេញគឺសំខាន់ណាស់ នៅពេលដែលលោកអ្នកថែរទាំធ្មេញទឹកដោះបានល្អនោះធ្មេញស្រុកនិងដុះមកតាមកាលកំណត់ ក្នុងករណីដែលធ្មេញទាំងនោះត្រូវបានខូចដោយរោគពុកធ្មេញកំរិតធ្ងន់មិនអាចព្យាបាលបាន វានិងបង្កអោយក្មេងមានការឈឺចាប់ ពិបាកក្នុងការទំពារអាហារ ប៉ះពាល់ដល់
ការលូតលាស់ និងការបញ្ចេញសំលេង ។ ក្មេងដែលមានក្រអូមតូចចង្អៀតធ្វើអោយការដកដង្ហើមមិនប្រក្រតីអាចប៉ះពាល់ដល់សុខភាពទូទៅរបស់ពួកគាត់សូមចូលរួមថែរក្សាសុខភាពមាត់ធ្មេញទាំងអស់គ្នា ដើម្បីសុភមង្គលគ្រួសារនិងសង្គមជាតិយើង។
អត្ថបទដោយ៖ ប៉ែត ធីតា