ជំងឺ
អ្នកជំនាញផ្នែកចលនាប្រាប់ពីទម្លាប់សំខាន់មិនអាចខ្វះបានពេលពពោះ
Phoak Mary
March 28 2022
555 views

ស្រ្តីដែលត្រៀមពពោះគឺត្រូវមានរឿងសំខាន់ៗជាច្រើនត្រូវយកចិត្តទុកដាក់ចាប់តាំងពីអាហារ ទម្លាប់រាល់ថ្ងៃ ការគេង ការដើរ ការឈរនិងអង្គុយជាដើម ដើម្បីរក្សាបាននូវសុខភាពល្អទាំងម្ដាយនិងទារកទាំងអំឡុងពេលពពោះ ពេលសម្រាលនិងក្រោយសម្រាលហើយ។

ជាមួយគ្នានេះតាមរយៈការសម្ភាសផ្ទាល់ជាមួយអ្នកគ្រូ ទិត សារ៉ុតដែលមានបទពិសោធន៍លើផ្នែកព្យាបាលដោយចលនាប្រមាណជា១០ឆ្នាំ និងបច្ចុប្បន្នបំពេញការងារនៅមជ្ឈមណ្ឌលសម្បទា និងព្យាបាលចលនាអាល់ហ្វា បានឱ្យដឹងថា ការធ្វើហាត់ប្រាណនិងធ្វើចលនាដោយអ្នកជំនាញច្បាស់លាស់អាចទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្រ្តីដែលមានបំណងចង់មានបុត្រាបុត្រី ដែលក្នុងនោះរួមមាន៖

-ការពារការឈឺចាប់នៅចង្កេះ ត្រគាក ដោយសារបម្រែបម្រួលអរម៉ូននិងទំហំគភ៌

-កាត់បន្ថយគ្រោះថ្នាក់កំឡុងពេលនិងក្រោយសំរាល

 - បង្កើនសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត

- ការពារការឡើងទម្ងន់ខ្លាំង

- ពង្រឹងសមត្ថភាពសរសៃឈាមបេះដូងនិងសួត

- ងាយស្រួលសំរាលដោយធម្មជាតិ - កាត់បន្ថយការសម្រាលដោយការវះកាត់

- រាង្គកាយមាំមួនឆាប់រហ័សក្រោយសំរាល

- រក្សាបានភាពស្រស់ស្អាតក្រោយសំរាល។

អ្នកគ្រូបានបន្ថែមដែរថា ក្រៅពីទទួលសេវាកម្មពិនិត្យនិងថែទាំផ្ទៃពោះជាមួយញគ្រូពេទ្យជំនាញផ្នែកសម្ភព ស្រ្តី មានផ្ទៃពោះគួរតែមកទទួលយកសេវាកម្មព្យាបាលនិងធ្វើលំហាត់ប្រាណជាមួយគ្រូពេទ្យ ជំនាញព្យាបាលដោយចលនាបន្ថែមទៀត ដើម្បីធានាបានសុវត្ថិភាពម្ដាយនិងទារកកំឡុង ពេលនិងក្រោយសំរាល។

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia