ជំងឺ
កត្តាសំខាន់ទាំង៣នេះហើយ ដែលបណ្ដាលឲ្យស្រ្តីប្រឈមក្នុងការរលូតកូន

ការចាប់កំណើតរបស់ទារក គឺជាដំណឹងដ៏រីករាយសម្រាប់គ្រួសារ ប៉ុន្តែស្របពេលជាមួយគ្នានេះ ស្រ្តីក៏អាចប្រឈមជាមួយការរលូតកូនបានផងដែរ ។ ភាគច្រើន ការរលូតកូនអាចកើតឡើងមុនសប្ដាហ៍ទី១២នៃការពពោះ ។ លក្ខណៈសម្គាល់នៃការរលូតកូនរួមមាន មានធ្លាក់ទឹករំអិលមានលាយជាមួយឈាមតិច ឬច្រើន ឈឺចាប់ក្នុងពោះ ឬនៅត្រង់ចង្កេះផ្នែកខាងក្រោយ និងមានធ្លាក់ឈាម លាយជាមួយទឹករំអិលតាមទ្វារមាស ។

ជាមួយគ្នានេះទាំងបុរសនិងស្រ្តីគួដឹងមានហេតុផលមួយចំនួនដែលអាចបណ្ដាលឲ្យស្រ្តីងាយប្រឈមក្នុងការរលូតកូនរួមមាន៖

១. បញ្ហាក្រូម៉ូស្យូម៖ គឺជាដំណើរមិនប្រក្រតី នៃការរីកលូតលាស់របស់ទារកក្នុងស្បូន ហើយវាអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា បញ្ហាក្រូម៉ូស្យូមឪពុក ឬម្ដាយ សុខភាពរបស់ស្បូន និងបញ្ហាទងសុកជាដើម ។

២. បញ្ហាសុខភាពម្ដាយ៖ ការរលូតកូនអាចបណ្ដាលមកពីសុខភាពរបស់ម្ដាយ ។ ម្ដាយអាចមានបញ្ហាសុខភាពដូចជា ម្ដាយមានជំងឺទឹកនោមផ្អែម( គ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ) មានការបង្ករោគ ដំណើរខុសប្រក្រតីនៃអរម៉ូនមួយចំនួន មានបញ្ហាស្បូន ឬកស្បូន និងមានបញ្ហាក្រពេញទីរ៉ូអីត ។ 

៣. កត្តាមួយចំនួន៖ ការហាត់ប្រាណដែលមានសកម្មភាពខ្លាំងៗ ​និងមានរយៈពេលយូរៗ ដូចជា ការជិះកង់ជាដើម ។ ការធ្វើការដោយប្រើកម្លាំងខ្លាំងៗ បញ្ហាសុខភាពផ្លូវចិត្ត និងការរួមភេទជាដើម។

លោកអ្នកអាចកាត់បន្ថយហានិភ័យ ក្នុងការរលូតកូនបាន តាមរយៈការថែរក្សាសុខភាពផ្ទាល់ខ្លួន និងសុខភាពទារកក្នុងផ្ទៃ ។ ត្រួតពិនិត្យសុខភាពស្បូនជាប្រចាំជាមួយគ្រូពេទ្យជំនាញ ញ៉ាំវីតាមីនឱ្យត្រឹមត្រូវ ជៀសវាងការជក់បារី ផឹកស្រា និងកាត់បន្ថយការញ៉ាំកាហ្វេជាដើម ៕

 

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.mayoclinic.org

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia