តើអ្នកធ្លាប់ឆ្ងល់ទេថា លឺតែគេនិយាយពីកម្រិត pH ក្នុងទឹកតែ តើកម្រិត pH នេះមានសារប្រយោជន៍អ្វីខ្លះនៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស? ហើយវាអាចនឹងប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់យើងដែរឬទេ?
តាមរយៈការចែករំលែករបស់លោក ប៉ាវ ដានូ និស្សិតថ្នាក់អនុបណ្ឌិតឯកទេស Food Technology នៅឯប្រទេសថៃ បានបកស្រាយដឹងថា សម្រាប់ការវាស់កម្រិត pH ក្នុងទឹកនេះ គឺគេចង់រកលក្ខណៈនៃទឹក ថាតើជាប្រភេទទឹកមានជាតិ អាស៊ីត ណឺស បាស ឬ ជាអាល់កាឡាំង។
pH ក្នុងទឹកត្រូវបានគេកំណត់មាត្រដ្ឋានពី ០ ដល់ ១៤ ហើយជាទូទៅទឹកដែលយើងកំពុងតែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនេះ គឺស្ថិតនៅក្នុងចន្លោះ ៦,៥ ទៅ ៨,៥។ ចំពោះទឹកដែលយើងទទួលទានជាប្រចាំដូចជាទឹកចម្រោះ ឬទឹកសុទ្ធ ត្រូវបានសង្កេតឃើញថា វាមានមាត្រដ្ឋាន pH ស្ថិតនៅក្នុងកម្រិត ៧. ចំណែកទឹករ៉ែដែលយើងញ៉ាំទៅមានរសជាតិភ្លាវៗនោះ គឺមានកម្រិត pH ៨. ។
សារធាតុ pH ក្រោមកម្រិត ៧ ត្រូវបានគេចាត់ជាប្រភេទអាស៊ីត ដោយ pH ស្ថិតក្នុងតួរលេខកាន់តែទាប នោះជាតិអាស៊ីតកាន់តែមានខ្លាំង។ ឧទាហរណ៍៖ ទឹកខ្មេះមានជាតិអាស៊ីតខ្លាំង ដែលមាន pH ប្រហែល ២. កត្តានេះដែរ ទើបបានជាទឹកខ្មេះមានរសជាតិជូរ។
ដោយឡែក សារធាតុ pH លើ ៧ គឺជាទឹកដែលមាន អាល់កាឡាំង ដែលវាជាសារធាតុជួយដល់រាងកាយ ឱ្យរាងកាយរបស់មនុស្ស។ កត្តានេះដែរ យើងប្រាកដជាលែងឆ្ងល់ហើយថា ហេតុអ្វីបានជាទឹករ៉ែដែលមានសារធាតុ ៨. អាចជួយបំពេញជាតិទឹកក្នុងសារពាង្គកាយរបស់យើងបានល្អ៕