នរណាខ្លះចូលចិត្តផឹកទឹកផាសិន? ដឹងអត់ថាផ្លែឈើមួយប្រភេទនេះ មានប្រយោជន៍ខ្លាំងបែបណាខ្លះ? ផាសិនជាផ្លែឈើដែលសម្បូរដោយសារធាតុចិញ្ចឹមយ៉ាងច្រើន មានដូចជា វីតាមីន អេ វីតាមីនស៊ី ជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម និងសារធាតុអុកស៊ីតកម្មដែលរាងកាយត្រូវការចាំបាច់ខ្លាំង ជាប្រចាំថ្ងៃ មិនអាចខ្វះមួយណាបាននោះឡើយ។
តួយ៉ាង ផ្លែផាសិនគឺអាចជាផ្លែឈើ ដែលអ្នកគួរតែញុំាមិនគួររំលង មិនថាយកទៅក្រឡុកជាភេសជ្ជៈសម្រាប់ផឹក ក៏មានប្រយោជន៍ យកទៅធ្វើជាអាហារសម្រាប់ញុំាក៏មានប្រយោជន៍ ដូច្នេះ អ្នកអាចយកផ្លែឈើនេះ ទៅច្នៃធ្វើអ្វីដែលអ្នកចូលចិត្តញុំាបាន រសជាតិក៏ឆ្ញាញ់ គុណសម្បត្តិជួយសុខភាពវិញក៏ច្រើនមិនអន់នោះទេ។
នេះជាអត្ថប្រយោជន៍របស់ផ្លែផាសិន៖ ទី១គឺជួយសុខភាពរបស់ស្បែក ជាពិសេសនៅអំឡុងរដូវក្ដៅនេះស្បែក អាចនឹងឆាប់រងគ្រោះថ្នាក់ដោយសារត្រូវកម្ដៅថ្ងៃ អាចទៅជាជ្រួញ ខ្មៅ ជាំឡើងរោល ក្រហម ស្ងួតគ្មានសំណើម ។ ដូច្នេះ ផ្លែផាសិនមានគុណសម្បត្តិ ជួយសុខភាពស្បែក ព្រោះវាសម្បូរដោយវីតាមីន C, riboflavin និង carotene ដែលជួយផ្ដល់សំណើមខ្លាំងដល់ស្បែក ការពារភាពចាស់ ឡើងជ្រួញឡើងមក។ ទី២ ផ្លែផាសិនក៏មានប្រយោជន៍ជួយ កាត់បន្ថយហានិភ័យជំងឺមហារីកផងដែរ ព្រោះផ្លែផាសិនសម្បូរដោយសារធាតុអុកស៊ីតកម្ម ដែលអាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាបង្កជំងឺមហារីក។ទី៣ ផ្លែផាសិន ក៏មានប្រយោជន៍ជួយទប់ជាតិស្ករក្នុងឈាម ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលធ្វើឱ្យមុខងាររបស់អាំងស៊ុយលីនប្រសើរឡើង។ ទី៤ ផ្លែផាសិនក៏មានគុណសម្បត្តិកាត់បន្ថយកើតជំងឺបេះដូងផងដែរ មានន័យថា ជួយផ្លែផានសិនអាចជួយគ្រប់គ្រងសម្ពាធឈាម សម្រួលលំហូរឈាមហូរមកកាន់បេះដូង កាត់បន្ថយភាពតានតឹងនៃបេះដូង ការពារជំងឺបេះដូងឡើងមក៕
អត្ថបទដោយ៖ ប៉ែត ធីតា
ប្រភព៖ medicalnewstoday