កីឡា
បារ៉ាហ្គេមលើកទី១២ថ្ងៃនេះ កម្ពុជាជ្រើសកីឡាបាល់បោះប្រកួតបើកឆាក កូនកម្ពុជាប៉ះកូនថៃ

០១ថ្ងៃរាប់ថយក្រោយ នៃព្រឹត្តិការណ៍ ASEAN Para Games 12th នៅកម្ពុជា ថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ០១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

នៅក្នុងនោះដែរ បើយោងតាមប្រភព ASEAN PARA GAMES 2023 បានឱ្យដឹងថា ប្រភេទកីឡាដែលនឹងត្រូវចាប់ផ្ដើមប្រកួតដំបូងគេពីថ្ងៃនេះតទៅគឺ កីឡាបាល់បោះជិះរទេះ។

នៅក្នុងការប្រកួត​កីឡា​បាល់បោះ​ជិះរទេះ​ផ្នែក​បុរស ៣ទល់៣ រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែលលទ្ធផលគឺ ម៉ាឡេស៊ី យកឈ្នះឥណ្ឌូនេស៊ីក្នុងពិន្ទុ ១១-៩។

ចំណែកឯការប្រកួត​បាល់បោះ​ជិះរ​ទេះ​នារី រវាង​ក្រុម​កម្ពុជា និងថៃ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ នៅ​មជ្ឈ​មណ្ឌល​កីឡា​ក្នុង​សាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលលទ្ធផលគឺ ថៃយលឈ្នះកម្ពុជាក្នុងពិន្ទុ ១០-៧។

រីឯការប្រកួតបាល់បោះលើរទេះ​ វិញ្ញាសាបុរស ៣ទល់៣ រវាង កម្ពុជា ជាមួយ ថៃ ក្នុងជំនួបបើកឆាក ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលលទ្ធផលគឺ ថៃ បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ១៥-៨។

គួរបញ្ជាក់ថា នៅថ្ងៃសោរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃស្អែកនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)នឹងឈានចូលមកដល់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
669 views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
134 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
180 views

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
366 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
249 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
153 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia