មានមនុស្សជាច្រើនមានបញ្ហាធាត់ និងមានបញ្ហាសម្រស់ជាច្រើន មកពីទម្លាប់តូចៗ ជាប្រចាំថ្ងៃនេះឯង ដោយគ្មានរបបអាហារត្រឹមត្រូវ គ្មានលំហាត់ប្រាណ និងប្រើប្រាស់គ្រឿងស្រវឹង។ ហើយអ្នកធាត់ប្រឈមនឹងជំងឺលើសឈាម ទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាលផងដែរ។ ថ្ងៃនេះ អ្នកមកដឹងពីរបបអាហារទាំង ០៤នេះ ជួយសម្រកជាតិខ្លាញ់ និងសុខភាពល្អទៀត។ តើរបបអាហារជួយសម្រកគីឡូមានអ្វីខ្លះ?
១. ការពិសាទឹកឱ្យគ្រប់គ្រាន់៖ មានមនុស្សមួយចំនួន មិនបានពិសាទឹកឱ្យគ្រប់គ្រាន់ ធ្វើឱ្យមានបញ្ហាសុខភាពតម្រងនោម និងស្បែកស្ងួតទៀត។ ហើយការពិសាទឹកនេះ ជួយកាត់បន្ថយជាតិខ្លាញ់ ដំណើរសរសៃឈាម ការពារដល់តម្រងនោម និងសម្រស់ជួយស្បែកមានសំណើមទៀត។ ចំណែកបុរសគួរផឹក៣ ទៅ៤ លីត្រ ហើយមនុស្សស្រី ២ លីត្រជាង ទៅ៣ លីត្រ ក្នុងមួយថ្ងៃ ដើម្បីរក្សារាងកាយឱ្យរឹងមាំ។
២. ត្រីជាមួយបន្លែធម្មជាតិ៖ បើអ្នកចង់សម្រកគីឡូ ការញ៉ាំត្រីជាមួយបន្លែដូចជាត្រសក់ ស្ពៃ និងការ៉ុត... វាមានសារជាតិវីតាមីន និងប្រូតេអ៊ីន ដើម្បីបំពេញរាងកាយ និងស្បែកស្រស់ថ្លាជាងមុន។ តាមរបបអាហាររបស់វេជ្ជបណ្ឌិត លោកតា Shigeaki Hinohara ជាជនជាតិជប៉ុន ហើយធ្វើឱ្យគាត់មានអាយុវែងរស់នៅរហូតដល់អាយុ ១០៥ ឆ្នាំ គឺគាត់ចូលចិត្តរបបអាហារមានបន្លែ ត្រី និងអង្ករបន្តិច ហើយគាត់ហូបសាច់គ្មានជាតិខ្លាញ់ ១០០ ក្រាមតែពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។” អ្នកគួរហូបអាហារប្រភេទត្រី មានត្រីធម្មតា និងត្រីសាលម៉ុន ត្រីធូណា ពីព្រោះថា ត្រីទាំងនេះសម្បូរអាស៊ីតខ្លាញ់ Omega 3 ក៏ដូចជា DHA អាចជួយកាត់បន្ថយហានិភ័យស្បែកកុំឱ្យឆាប់ចាស់លឿន និងជួយសុខភាព ហើយរក្សាសាច់ដុំបានល្អផងដែរ។
៣. សារ៉ាយសមុទ្រ៖ សារាយសមុទ្រ វាជាប្រភេទអាហារមួយ ជួយការពារស្បែកឱ្យក្មេងជាងវ័យ មកពីវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រសិទ្ធិភាពការពារកោសិកាស្បែកពីជាតិពុលផ្សេងៗ ហើយកាត់បន្ថយសញ្ញានៃភាពចាស់នៃកោសិកាស្បែកផងដែរ។
៤. ផ្លែប៉េងប៉ោះ៖ តាមវេជ្ជបណ្ខិត MARIE Jhin,MD ជាគ្រូពេទ្យជំនាញសើស្បែក មានប្រសាសន៍ថា ការញ៉ាំផ្លែប៉េងប៉ោះ វាមានសារធាតុPhytochemical ដែលមានក្នុងពណ៌ក្រហមរបស់ប៉េងប៉ោះ ដើម្បីបង្កើនខូឡាជែន ប្រឆាំងនឹងឥទ្ធិពលកម្មរស្មី UVដែលបញ្ចេញដោយព្រះអាទិត្យ និងជួយកម្ចាត់រ៉ាឌីកាល់សេរីរបស់ស្បែកចាស់ៗធ្វើឱ្យស្បែកភ្លឺរលោង៕
អត្ថបទដោយ៖ ទ្រ សុភាព