ព័ត៌មាន
ក្រសួងប្រកាសឱ្យការពារកុំឱ្យឆ្លងជំងឺពងបែកដៃ ជើង មាត់ រកឃើញករណីឆ្លងតាមខេត្តខ្លះហើយ
MC LyHouy
June 11 2022
510 views

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ក្រើនរំឭកឱ្យមានការប្រុងប្រយ័ត្នទៅលើជំងឺពងបែកដៃជើង និង ក្នុងមាត់ បន្ទាប់ពីបច្ចុប្បន្នមានការរកឃើញអ្នកដែលមានកើត ជំងឺនេះក្នុងទ្រង់ទ្រាយតិចតួចនៅតាមបណ្តាខេត្តមួយចំនួន។ ជំងឺនេះ គឺជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស្ម និងសំបោរ ទឹករងៃជាដើម។

យោងតាមលិខិតក្រសួងបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះមានការរកឃើញជារប៉េះរប៉ោះនៃជំងឺពង បែកនៅដៃជើង និងក្នុងមាត់ លើកុមារ តាមបណ្តាខេត្តមួយចំនួន។ ពងបែកនៅដៃ ជើង និងក្នុងមាត់នេះ ជាជំងឺឆ្លង ដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ឆ្នាំ។ ជំងឺនេះកើត មាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកដែរ។ ជាមួយគ្នានេះវាក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេល្ស និង សំបោរ ទឹករងៃ ដែលចេញពីពងបែក និង លាមកអ្នកជំងឺ។

រោគសញ្ញាដំបូង នៃជំងឺពងបែកដៃជើងនិងក្នុងមាត់ជំងឺនេះ ជាទូទៅចាប់ផ្តើមឡើងដោយមានក្តៅខ្លួន ការហូបចុកថយចុះអស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុង អំឡុងពេល ១ ទៅ ២ ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះ មានពង បែកនៅលើបាតដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉េះគូទ ឬ អវយវៈភេទ។ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពង បែកនៅដៃជើងនិងក្នុងមាត់ក្នុងចំណោមកុមារមួយចំនួនតូច។ ជំងឺពងបែកនៅដៃជើងនិងក្នុងមាត់អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរដែលរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ និងរោគសញ្ញាពិបាកដកដង្ហើម (ហត់)។

ក្រសួងបានឱ្យដឹងទៀតថា អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទី១ ហេតុនេះក្រសួងសុខាភិបាលសូមក្រើនរំលឹកនិងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នានូវវិធានការអនាម័យល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ពិសេសក្រោយពីប៉ះពាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើមរបស់អ្នកជំងឺ៕

សូមអានសេចក្តីលម្អិតក្នុងលិខិតខាងក្រោម៖

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
59 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
153 views

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
170 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
136 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
893 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia