ជំងឺ
ងាយណាស់! ញុំា៥យ៉ាងលាងពោះវៀនធំឱ្យស្អាតល្អតាមបែបធម្មជាតិនៅផ្ទះ មិនបាច់ប្រើថ្នាំអស់លុយច្រើន

សុខភាពរបស់ពោះវៀនធំ គឺជាកត្តាសំខាន់មួយដែលអ្នកគ្រប់គ្នាមិនត្រូវមើលរំលង ប្រសិនបើសុខភាពពោះវៀនធំរបស់អ្នកល្អ ប្រាកដណាស់អ្នកនឹងរស់នៅដោយក្ដីរីករាយ​ ពោះវៀនធំស្អាតល្អមិនបង្កឱ្យកើតមានជំងឺ និងរោគនានា។

តោះសាកល្បង ញុំា៥យ៉ាងនេះមើល៍ ដើម្បីសម្អាតពោះវៀនធំតាមបែបធម្មជាតិនៅផ្ទះ មិនចាំបាច់ប្រើប្រាស់ថ្នាំនាំឱ្យអស់លុយច្រើន នេះបើយោងតាមការចុះផ្សាយរបស់ HEALTHLINE

-ផឹកទឹកក្ដៅឧណ្ហៗជារៀងរាល់ថ្ងៃ៖ ជាការពិតណាស់ ការផឹកទឹក គឺជារឿងចាំបាច់ដែលអ្នកត្រូវផឹកជាប្រចាំយ៉ាងហោចណាស់ក៏២ដល់៣.៧លីត្រនៅក្នុងមួយថ្ងៃដែរ ប៉ុន្តែរឹតតែសំខាន់នោះ ការផឹកទឹកក្ដៅឧណ្ហៗក្រោយពេលញុំាអាហារ គឺជាវិធីដ៏ល្អក្នុងការរំលាយអាហារបានយ៉ាងល្អប្រសើរ។ អ្នកគួរតែដាំទឹកក្ដៅ រួចទុកទឹកក្ដៅឱ្យនូវក្ដៅឧណ្ហៗ រួចផឹកជាប្រចាំ នោះពោះវៀនរបស់អ្នកនឹងល្អប្រសើរ។

-ញុំាអាហារសម្បូរជាតិសរសៃច្រើន៖ ជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលមាននៅក្នុងរបបអាហារ។ ភាគច្រើនជាតិសរសៃមានផ្ទុកនៅក្នុងរបបអាហារដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ។ ជាពិសេសផ្លែល្ហុង​ គឺសម្បូរជាតិសរសៃណាស់។ ជាតិសរសៃបានជួយសម្រួលដល់ការបត់ជើងធំ និងសម្អាតបាក់តេរីនៅក្នុងពោះវៀនបានយ៉ាងល្អប្រសើរ។

-ទឹកផ្លែឈើ ឬទឹកផ្លែឈើក្រឡុក៖ ទឹកផ្លែឈើ ឬទឹកផ្លែឈើក្រឡុក​ គឺជាថ្នាំលាងសម្អាតពោះវៀនធំតាមបែបធម្មជាតិ។ នៅក្នុងឆ្នាំ២០១៥ គេរកឃើញថា ជាតិវីតាមីនស៊ីដែលមាននៅក្នុងផ្លែឈើបានដើរតួជាអ្នកលាងសម្អាតពោះវៀនធំបានល្អ។ ក្រៅពីការញុំាទឹកផ្លែឈើស្រស់ អ្នកក៏អាចធ្វើការក្រឡុកផ្លែឈើ ឬទឹកបន្លែក៏បាន វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នក។

-សាច់ដំឡូង៖ សាច់ដំឡូងក៏ដើរតួយ៉ាងសំខាន់ក្នុងការលាងពោះវៀនធំដែរ គេរកឃើញថា ជាតិម្សៅនៅក្នុងសាច់ដំឡូងមានសារធាតុកាបូអ៊ីដ្រាតទាប ដែលជាជ្រើសរើសល្អសម្រាប់យកមកញុំា ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម និងលាងសម្អាតពោះវៀនធំបានយ៉ាងល្អ។

-ខ្ញី ខ្ទឹមស ម្ទេស និងម្រេច ៖ គេបានរកឃើញ សារធាតុនៅក្នុងគ្រឿងទេសទាំងអស់នេះអាចជួយប្រឆាំងមេរោគ ហើយវាការមានតួនាទីក្នុងការលាងពោះវៀនធំផងដែរ។

រាល់ចំណុចខាងលើនេះ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា? សាកល្បងនៅផ្ទះទាំងអស់គ្នាមើល៍ ដើម្បីលាងសម្អាតពោះវៀនធំឱ្យបានស្អាតល្អ ណាមួយមិនចាំបាច់ចំណាយលុយច្រើន ចៀសវាងប្រើថ្នាំផ្ដេសផ្ដាស ហើយមួយទៀតចំណុចខាងលើនេះជួយឱ្យសុខភាពរបស់អ្នកល្អទៀតផង។

អត្ថបទដោយ៖ DADDY-RATH

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia