ដូចយើងដឹងស្រាប់ហើយថា ចាស់ៗជំនាន់បុរាណមិនដែលលាបឡេ ឬប្រើប្រាស់គ្រឿង Skin care ច្រើនមុខច្រើនប្រភេទដូចសម័យឥឡូវនោះទេ ប៉ុន្តែពួកគាត់នៅតែអាចថែរក្សារូបសម្រស់ ជាពិសេសស្បែករបស់គាត់ឱ្យមានសភាពរលោង សុខភាពល្អ សាច់ចាំ ក្មេងជាងវ័យថែមទៀតផង។ ដោយឡែក ថ្ងៃនេះក្រុមការងារចាបបៃតងយើង និងមកណែនាំផលិតផលថែរក្សាសម្រស់រូបមន្តខ្មែរបុរាណ និងរបៀបថែរក្សាសម្រស់តាមបែបបុរាណ។
មិសបុរាណ ជាប្រេនផលិតផលខ្មែរដែលបង្កើតឡើងដោយស្ថាបនិកឈ្មោះ សិទ្ធ លីដា នៅក្នុងប្រេនមិសបុរាណមានផលិតផលថែរក្សាសម្រស់បែបបុរាណជាច្រើនមុខដូចជា ស្រ្កាប់ពន្លៃ ស្រ្កាប់ញ អប់ល្មៀត ថ្នាំស្ពង់ ម៉ាសធម្មជាតិ និងផលិតផលជាច្រើនមុខទៀតដែលជាផលិតផលខ្មែរ១០០%។ រូបមន្តនិងគ្រឿងផលិតផលគ្រប់មុខនៅក្នុងប្រេនមិសបុរាណ ផ្សំចេញពីឫសឈើ រុក្ខជាតិថ្នាំ ឱសថបុរាណ វត្ថុធាតុដើមក្នុងស្រុកដែលទិញពីកសិករនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រេងចិនសែជាច្រើនប្រភេទ ហើយគ្រឿងផ្សំៗនីមួយៗសុទ្ធតែមានការពិគ្រោះយោបលពីគ្រូចិនសែពូកែៗទើបយកមកផលិត។
លក្ខណៈពិសេសរបស់ប្រេនមិសបុរាណ គឺផ្តោតសំខាន់ទៅលើបញ្ហាស្បែក ជួយថែទាំស្បែកឱ្យមានសុខភាពល្អ ជម្រុះកោសិការចាស់ៗ អាចប្រើប្រាស់បានគ្រប់ប្រភេទស្បែក មិនប៉ះពាល់ដល់ស្បែក ធ្វើឱ្យស្បែកស្អាតរយៈពេលយូរ ប្រើប្រាស់បានរាល់ថ្ងៃ បើប្រើជាឈុតរឹតតែមានប្រសិទ្ធភាពល្អ។
ឈុតដែលជួយស្បែកបានល្អបំផុតមាន៤មុខរួមបញ្ចូលគ្នាដូចជា ស្រ្កាប់ពន្លៃ ស្រ្កាប់ញ អប់ល្មៀត លាយជាមួយនិងប្រេងបំបាត់សង្វា ឈុតនេះមានតួនាទីជួយជួសជុសស្បែកដែលខូចឱ្យត្រឡន់មកមានសុខភាពល្អ ស្បែកមានសំណើម សរលោងពីក្នុង។ ជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើស្បែកបានយ៉ាងល្អ។ ឈុតនេះអាចប្រើប្រាស់ ១ថ្ងៃ ១ ទៅ ២ ដងរាល់ថ្ងៃ ហើយឈុតនេះអាចប្រើប្រាស់បានទាំងដងខ្លួន និងផ្ទៃមុខផងដែរ។ ថ្នាំស្ពង់ របស់មិសបុរាណមានតួនាទីជួយបំបាត់រាល់បញ្ហាតឹងច្រមុះ ឈឺក្បាល ធ្វើឱ្យស្រឡះក្នុងខ្លួន បណ្តេញជាតិពុលចេញពីខ្លួនបានយ៉ាងល្អ។
គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកចង់បានស្បែកស្អាតបែបធម្មជាតិ ស្អាតរយៈពេលយូរ សុខភាពស្បែកល្អ និងចង់ប្រើប្រាស់ផលិតផលខ្មែរ ១០០% អាចជ្រើសរើសប្រើផលិតផលមិសបុរាណបាន៕