ព័ត៌មាន
មន្រ្តីជួរមុខ៤រូបរបស់កម្ពុជាបានចាក់វ៉ាក់សុំាងកូវីដ១៩រួចរាល់ហើយនាព្រឹកនេះ
Phoak Mary
February 10 2021
369 views

ដូចដែលយើងដឹងហើយថាប្រតិបត្តិការចាក់វ៉ាក់សុំាងកូវីដ១៩នៅប្រទេសកម្ពុជាយើងដែលទទួលបានពីការឧត្ថម្ភរបស់ចិនដែលមានឈ្មោះថាស៊ីណូហ្វាម​ គឺចាប់ផ្ដើមនាព្រឹកថ្ងៃទី១០ខែកុម្ភៈនេះហើយ ដោយក្នុងនោះមន្រ្តីក្នុងជួរដ្ឋាភិបាល៤រូបហើយដែលបានចាក់វ៉ាក់សុំាងកូវីដ១៩នេះរួចរាល់។

ក្នុងនោះរួមមាន៖

កូនប្រុសច្បងសម្ដេចហ៊ុនសែន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចាក់មុនគេងបង្អស់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល​ លោកជំទាវឱ វណ្ណឌីន ក៏បានចាក់រួចរាល់ហើយដែរនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ជាមួយគ្នានោះដែរយោងតាមការផ្សាយផ្ទាល់របស់Fresh New លោកជំទាវបានលើកឡើងថាក្រោយការចាក់គឺមានអារម្មណ៍ធម្មតាមិនមានការប្រែប្រួលអ្វីទេ តែទាល់តែរយ់ពេលកន្លះម៉ោងទើបអាចចេញពីមន្ទីរពេទ្យបាន។

អភិបាលរាជធានីភ្នំពេញឯកឧត្តម ខួងស្រេង នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម គួច ចម្រើន ​អភិបាលខេត្ត​ព្រះសីហនុបានធ្វើដំណើរមកចាក់វ៉ាក់សុំាងជាមួយភរិយានៅមន្ទីរពេទ្យខ្មែរសូវៀត។

គួរជម្រាបដែរថា ការចាក់វ៉ាក់សុំាងនេះគឺចាក់ដោយស្ម័គ្រចិត្ត ហើយក្នុងដំណាក់កាលទី១ដែលចិនបានផ្ដល់នេះគឺមានចំនួន៦០ម៉ឺនដូស ដែលបានមកដល់ទឹកដីកម្ពុជាតាំងពីថ្ងៃទី៧ខែមករា។

គួររំលឹកផងដែរថា សម្រាប់ទីតាំងនៃការចាក់វ៉ាក់សុំាងកូវីដ១៩នេះគឺមានការចាក់ទៅតាមទីតាំងមន្ទីរពេទ្យ ដែលរដ្ឋាភិបាលបានកំណត់ទៅដោយក្នុងនោះមានដូចជា៖

១.មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានៈស្មើរ

២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការឬមានឋានៈស្មើរ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

៤.មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារពត៌មាន

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងទៅក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ១១៥៕

អត្ថបទទាក់ទងបន្ថែម៖ សម្ដេចហ៊ុនសែនចេញសារមួយភ្លាមក្រោយកូនប្រុសច្បងរបស់លោក ចាក់វ៉ាក់សុំាងកូវីដ១៩រួ

 May be an image of 1 person and standing

May be an image of 3 people, people sitting and people standing


អត្ថបទដោយ៖ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ព័ត៌មាន

អបអរសាទរ! កម្ពុជាប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងការពារជំងឺរាក ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាផ្លូវការ
Pov Saru
December 11 2025
70 views

#ព័ត៌មាន

លោកប្រធានាធិតីត្រាំ ជឿជាក់ថា លោកអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃបាន
Tror Sopheap
December 11 2025
462 views

#ព័ត៌មាន

លោកជំទាវបណ្ឌិត ជា សិរី ៖ ចូរទប់ស្កាត់ការប្រើលេខទូរសព្ទខុសច្បាប់ ការពារពីការឆបោកប្រាក់ប្រជាជនស្លូតត្រង់
Tror Sopheap
December 10 2025
22 views

#ព័ត៌មាន

ក្រសួងអប់រំ៖ សិស្សសាលាជាច្រើនត្រូវបានជម្លៀសចេញពីសាលា ខណៈសាលាត្រូវបង្ខំបិទទ្វាភ្លាមៗ បន្ទាប់ពីរងការវាយប្រហារពីភាគីថៃ
Pov Saru
December 8 2025
15 views

#ព័ត៌មាន

ក្រសួងអប់រំថា៖ ហាមលក់ដូរផលិតផលទាំងនេះ នៅក្នុងសាលារៀនជាដា.ច់ខាត
Tror Sopheap
December 4 2025
353 views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia