សព្វថ្ងៃនេះ មនុស្សភាគច្រើនកើតជំងឺទឹកនោមផ្អែម ព្រោះបញ្ហាស្រ្តេស បង្វះលំហាត់ប្រាណ និងភេសជ្ជៈផ្អែមៗ ញឹកពេក។ បើយោងតាមរយៈគេហទំព័រ everydayhealth បានធ្វើការបញ្ជាក់ឱ្យដឹងថា អ្នកមានទម្លាប់រស់នៅប្រចាំថ្ងៃទាំងនេះ សុខៗប្រាកដជាកើតជំងឺទឹកនោមផ្អែម ភាគរយខ្ពស់ ព្រោះសុទ្ធសឹងជាប្រភេទទម្លាប់បំផ្លាញសុខភាពខ្លួនឯងទាំងមិនដឹងខ្លួន។ ដូចនេះ ទម្លាប់ទាំង ៤នេះ ដើម្បីការពារជំងឺទឹកនោមផ្អែមបន្ថែម៖
១.ហាត់យូហ្កា៖ លំហាត់ប្រាណយូហ្កា ត្រូវបានសមាគមន៦ជនជាតិអាមេរិកបាននិយាយថា អាចជួយធ្វើឱ្យអាការឈឺក្បាលក្រកាំងរបស់អ្នកបានធូរស្បើយ ព្រោះការហាត់យូហ្គា អាចសម្រួលដល់អារម្មណ៍ ភាពតានតឹង ស្រ្តេស តប់ប្រមល់ដែលជាហេតុបង្កឱ្យអ្នកឈឺក្បាល ឡើងមកបែបនេះ ។ដូច្នេះប្រសិនណាអ្នកកំពុងឈឺក្បាល អាចសាកហាត់យូហ្គាបាន ដោយមិនបាច់លេបថ្នាំ ក៏បាត់ឈឺដែរ។
២. ចូលគេងយប់ៗជ្រៅ៖ ការគេងជាមធ្យមរបស់មនុស្សម្នាក់គឺ៨ម៉ោង ក្នុង១ថ្ងៃ តួយ៉ាងប្រសិនណាអ្នកជាមនុស្សដែលចូលចិត្តគេងយប់ៗ គេងមិនទៀងទាត់ គេងបានតិចម៉ោង រាល់ថ្ងៃ រាល់ខែ ការគេងមិនគ្រប់នេះគឺបង្កជាផលប៉ះពាល់ដល់អរម៉ូនគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួន ហើយអាចនាំឱ្យអ្នកប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២ខ្ពស់។ ការគេងបានគ្រប់គ្រាន់ចំនួន ៧ទៅ៨ម៉ោងក្នុងមួយយប់ អ្នកកម្រកើតជំងឺទឹកនោមផ្អែមណាស់។
៣. ទឹកម្រះព្រៅ (Tulsi Water) ៖ ម្រះព្រៅត្រូវបានគេស្គាល់ផងដែរថាជា basil ផ្ទុកទៅដោយលក្ខណៈសម្បត្តិ hypoglycemic ដែលវាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យបានត្រឹមត្រូវ។ របៀបធ្វើ៖ ជាដំបូងអ្នកត្រូវដាំទឹកឲ្យពុះ រួចដាក់ម្រះព្រៅចូលតាមចំណង់ចំណូលចិត្តរួចទុកឲ្យត្រជាក់ល្មមសឹមផឹក សូមបញ្ជាក់ដែរថា ចំពោះភេសជ្ជៈ Detox នេះវិញយើងអាចទទួលទានក្នុងពេលណាក៏បានដែរ។
៤. .ការពារស្រ្តេស៖ សម្រាប់អ្នកដែលឧស្សាហ៍ស្ដ្រេសជាប្រចាំ ក៏អាចប្រឈមជាមួយសុខភាពជាច្រើនដូចគ្នា ទាំងសម្រស់ ទាំងផ្លូវចិត្ត ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនក៏មិនបានល្អ ជាពិសេសអាចប្រឈមជាមួយជំងឺទឹកនោមផ្អែម ប្រភេទទី២ផងដែរ ដូច្នេះគួរព្យាយាមកាត់បន្ថយការស្រ្តេសឱ្យបានច្រើនតាមរយៈការធ្វើសមាធិ ហាត់ប្រាណ អានសៀវភៅ ការជជែកនិយាយគ្នាលេង និងរក្សារបបអាហារ តែចៀសវាងអាហារមានជាតិស្ករកែច្នៃ ដើម្បីការពារជំងឺទឹកនោមផ្អែមានប្រសិទ្ធភាពល្អណាស់់៕ អត្ថបទដោយ៖ ទ្រ សុភាព