ជំងឺ
កុំមើលងាយរឿងក្បែរដំណេកទាំង៥ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

បើយោងតាម sleepfoundation បានរៀបរាប់ប្រាប់ថា មនុស្សគ្រប់គ្នាតែងគិតថាបង្គន់ គឺជារបស់ដែលកខ្វក់នៅក្នុងផ្ទះជាងគេ ហើយសំបូរទៅដោយបាក់តេរី ប៉ុន្តែលើសពីនេះទៅទៀតស្ទើរគ្រប់ទីកន្លែងក្នុងផ្ទះរបស់អ្នកសំបូរទៅដោយបាក់តេរី តែងធ្វើឱ្យអ្នកមានអាការៈឈឺជាដើម។

ការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាច្រើនតែងតែទទួលរងគ្រោះពីជំងឺ ក្អក ហៀរសំបោរ ដោយមិនដឹងមូលហេតុ តើវាបណ្ដាលមកពីអ្វី? ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើអនាម័យទាំង ៥ ប្រភេទនេះដើម្បីការពារសុខភាពរបស់អ្នក៖

១.ពែង ឬក៏កែវទឹក

អាចនិយាយបានថាពែង ឬក៏កែវ គឺជារបស់ដែលគេប្រើប្រាស់ញឹកញាប់បំផុតនៅក្នុងផ្ទះ ឬតែងប្រើប្រាស់សម្រាប់ផឹកទឹក ឬកាហ្វេជាដើម។

ជាក់ស្តែងពែង គឺនៅត្រង់កន្លែងដៃដែលយើងកាន់ ឧស្សាហ៍ប៉ះ វាធ្វើបង្កឱ្យមានបាក់តេរី ងាយឆ្លងមេរោគរហ័សណាស់។ ប្រសិនបើអ្នកមិនសម្អាតវាឱ្យបានទៀងទាត់នោះទេ អ្នកនឹងផឹកនូវបាក់តេរីរាប់លានចូលក្នុងខ្លួនដោយចៃដន្យ ឬមិនដឹងខ្លួន។

យោងតាមលោក Jeffrey Starke សាស្រ្តាចារ្យផ្នែក រោគកុមារនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor នៅ Houston (សហរដ្ឋអាមេរិក) មាន​ប្រសាសន៍ថា អ្នកត្រូវលាងសម្អាតពែងឱ្យបានស្អាត បន្ទាប់ពីប្រើប្រាស់រួច ព្រោះកុំឱ្យមានបាក់តេរីកើតនៅលើកែវរបស់អ្នក។

២.ពូក

ពូកតែងមាននៅកោសិកាងាប់ និងភាពកខ្វក់ ដែលកើតចេញពីដងខ្លួនរបស់អ្នក ហើយជាទូទៅអ្នកមិនដែលសម្អាតនោះទេ។ ដោយសារតែបែបនេះហើយដែលបង្កើតឱ្យមានបាក់តេរីជាច្រើនរាប់មិនអស់ដើម្បីរីកលូតលាស់ និងឆ្លងចូលក្នុងខ្លួនវិញ។ អញ្ចឹងហើយទើបពូកកាន់តែកខ្វក់កាន់តែមានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺលើស្បែកដូចជា កើតមុន ឬរោគសើស្បែកជាដើម។

ដូចដែលបានរៀបរាប់ហើយ នេះក៏ដោយសារតែពូកមិនអាចលាងសម្អាតបាន ដូច្នេះយើងត្រូវការបូមធូលីលើពូកជាប្រចាំ ដោយការប្រើម៉ាស៊ីនបូមធូលី ដើម្បីសម្ងាតផ្នែកខាងលើ ឬក្រោមនៃពូក។ លើសពីនេះទៅទៀតអ្នកគួរតែស្រោមពូកដើម្បីការពារ ឬងាយស្រួលក្នុងការយកទៅសម្អាត។

៣.ខ្នើយ

មានមនុស្សតិចណាស់ដែលដឹងថាស្រោមខ្នើយ គឺជាកន្លែងដែល "ស្រូបយក" កោសិកាស្បែកដែលងាប់និងបាក់តេរីជាច្រើន។ ដូច្នេះប្រសិនបើអ្នកមិនផ្លាស់ប្តូរស្រោមខ្នើយជាប្រចាំទេ អ្នកនឹងប្រឈមគ្រោះថ្នាក់ខ្លាំងធ្វើឱ្យស្បែកមុខរបស់អ្នកមាន ជំងឺសើស្បែក កើតមុន រមាស់ ជំងឺរលាកស្បែក។

ដូច្នេះអ្នកត្រូវផ្លាស់ប្តូរ និងលាងខ្នើយជាបន្តបន្ទាប់ក្នុងមួយសប្តាហ៍ម្តង ប្រសិនបើក្តៅ ឬបែកញើសត្រូវដូររាល់ ២ទៅ៣ ថ្ងៃម្តង ហើយជាពិសេសចំពោះខ្នើយវិញ អ្នកគួរតែផ្លាស់ប្តូររៀងរាល់ ៦ខែម្តង។

៤.កន្សែង

វេជ្ជបណ្ឌិត Jeffrey Starke បានលើកឡើងថា កន្សែងត្រូវបានគេរកឃើញជាកន្លែងដែលរក្សាទុកនូវពពួកបាក់តេរីជាច្រើន។ ដោយសារតែវាសើមឥតឈប់ នោះវាបង្កើតឱ្យមានបាក់តេរីលូតលាស់រួមទាំងផ្សិតដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។

ដូច្នេះរៀងរាល់ ២ទៅ៣ ថ្ងៃអ្នកត្រូវសម្អាត ឬបោកកន្សែង ១ដងជាមួយទឹកក្តៅឧណ្ឌ ក្នុងសីតុណ្ហភាព ៦០អង្សាសេ ឬខ្ពស់ជាងនេះ ដើម្បីសម្លាប់បាក់តេរី​ឱ្យអស់។ លើសពីនេះទៀតសូមផ្លាស់​ប្ដូរកន្សែងរៀងរាល់ ២ឆ្នាំម្តងទើបជាការប្រសើរ។

៥.កម្រាលពូក

ដូចជា ខ្នើយ ស្រោមខ្នើយ ស្រោមពូក គឺជាកន្លែងដែលពោរពេញទៅដោយកខ្វក់ និងកោសិកាងាប់នៅលើខ្លួនរបស់យើង។ នៅពេលមិនសម្អាតឱ្យបានទៀងទាត់ទេ ពួកវាអាចបង្កឱ្យមានផ្សិត បាក់តេរី និងធូលីដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ជាពិសេសប្រសិនបើអ្នកមានជំងឺហឺត ឬអាឡែរហ្សីរ៉ាំរ៉ៃវាអាចធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរជាងនេះ។

ជាទូទៅកម្រាលគ្រែចាំបាច់ត្រូវលាងសម្អាតជាមួយទឹកក្តៅ ដើម្បីសម្លាប់បាក់តេរីឱ្យអស់ ប៉ុន្តែអ្នកអាចលាងសម្អាតទឹកត្រជាក់ធម្មតាក៏បាន តែត្រូវបញ្ចោញវាទៅហាលឱ្យត្រូវនឹងពន្លឺព្រះអាទិត្យទើបល្អ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia