ចិត្តសាស្ត្រ
ខ្លាចច្រើនបាត់អនាគត! អ្នកមានចិត្តខ្លាំង ១នេះ ដើម្បីពង្រឹងផ្លូវចិត្តយកឈ្នះការភ័យខ្លាច
Tror Sopheap
August 1 2024
286 views

ការភ័យខ្លាចជាមេរោគមួយធ្វើស៊ីផ្លូវចិត្តរបស់មនុស្សឱ្យចុះខ្សោយ។ អារម្មណ៍ខ្លាចមួយនេះ អាចបង្កើតឡើងពីអ្នកនៅក្មេង ខ្វះបទពិសោធន៍ ការមើលងាយ និងការរំលាភបំពានមកលើអ្នកពីអតីតកាលជាដើម វាធ្វើឱ្យអ្នករស់ក្នុងអារម្មណ៍ភ័យខ្លាចជានិច្ច។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះ គឺធ្វើឱ្យអ្នកបាត់អនាគតមិនខានឡើយ។ ដូចនេះ ដើម្បីមានអនាគតរុងរឿង អ្នកត្រូវតែមានភាពក្លាហាន ដើម្បីប្រយុទ្ធតស៊ូក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

តាមលោក Ryan Holiday ជាអ្នកនិពន្ធបែបចិត្តសាស្រ្តបានលើកឡើងថា ពេលអ្នករស់នៅគ្មានភាព​ក្លាហាន​ពេញ​លេញ ឬ​ជា​មនុស្ស​កំសាក​នោះ អ្នកនឹងត្រូវបានសង្គមទាត់ចោលមិនខានឡើយ។ អ្នកត្រូវតែមានចិត្តតស៊ូជាមួយបញ្ហាជាច្រើនដែលរត់ចូលមកក្នុងជីវិតរបស់អ្នក។ សម្រាប់ការដោះស្រាយបញ្ហាទាំងអស់នេះ គឺអ្នកត្រូវប្រើភាពក្លាហាន គុណធម៌ និងគំនិត ទើបចិត្តរបស់អ្នករួចខ្លួនពីការភ័យខ្លាច 

លោក Ryan បានគូសបញ្ជាក់ដែរថា បុគ្គលលាឈប់ពីការងារដើម្បីលះបង់ខ្លួនឯងចំពោះបុព្វហេតុដ៏មានអត្ថន័យបំផុត វាជាការបង្ហាញពីភាពក្លាហានក្នុងការស្វែងរកអ្វីដែលត្រឹមត្រូវសម្រាប់ជីវិត។ លោក Ryan កំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចូលភាពក្លាហាននេះ ទប់ជាមួយការគេរិះគន់មកលើរូបលោក។ លោកនិយាយថា ពេលខ្ញុំកាន់តែចាស់ហើយមានទំនួលខុសត្រូវកាន់តែច្រើនឡើង ខ្ញុំបានដឹងថា វាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនខ្ញុំទេ វាបានប៉ះពាល់ដល់មនុស្សដែលធ្វើការឱ្យអ្នក និងគ្រួសាររបស់អ្នក។ ដូចនេះហើយ ខ្ញុំត្រូវតែមានភាពក្លាហានដើម្បីទទួលខុសលើរឿងដែលចូលមកក្នុងជីវិតរបស់ខ្ញុំ។ ហើយវាធ្វើឱ្យជីវិតរបស់ខ្ញុំកាន់តែរឹងមាំ និងរីករាយជាងមុនផងដែរ

តាមសៀវភៅ ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូ បានសរសេរថា បើអ្នកចង់ចេញរកស៊ី សូមកុំឃាំងខ្លួនទៅមុខមិនរួច ព្រោះតែភ័យ។ អ្នកត្រូវតែទទួលស្គាល់រន្ទះបាញ់(ការភ័យខ្លាច) វាអាចធ្វើឱ្យអ្នកស្លាប់ តែទឹកភ្លៀងដែលពោរពេញដោយរន្ទះក៏បាននាំនូវក្តីរំភើប សប្បាយច្រើនសម្រាប់អ្នកដែរ។ សូមអ្នកបោះបង់ភាពភ័យខ្លាចនៅមួយដោយឡែកសិន ហើយចាប់យកឱកាសនៃការរកស៊ីដែលលោកអ្នកមិនធ្លាប់បានដើរពីមុនមក។ ទាំងការរកស៊ី និងធ្វើកិច្ចការអ្វីក៏ដោយ អ្នកត្រូវតែរស់ក្នុងភាពក្លាហាន ទើបជីវិតរបស់អ្នកមានភាពរីករាយ មានក្តីសុខព្រោះអ្នកអាចសម្រេចក្តីប្រាថ្នានៅអ្វីដែលអ្នកចង់បាន៕ អត្ថបទទដោយ៖ ទ្រ សុភាព   

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
514 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia