អាហារ
កំពូលអាហារពេលព្រឹកទាំង៤ប្រភេទ លើកសម្រស់ឱ្យនៅក្មេង អាយុវែងមិនងាយមានជំងឺតោង
Senghong Kong
October 12 2022
26.8 K views

កាលពីសម័យកាលលោកតាលោកយាយរបស់ពួកយើង មានតែមនុស្សចាស់ទេ ដែលងាយប្រឈមមុខនឹងជំងឺ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មនុស្សវ័យក្មេងៗជាច្រើន បែរជាមានសុខភាពខ្សោយ មានជំងឺជាប់ខ្លួនទៅហើយ។ ទម្លាប់រស់នៅបែបសមញ្ញៗ របស់ចាស់ៗពីដើម ពួកគាត់ទទួលទានតែបន្លែ ផ្លែឈើ ត្រី សាច់ ចំណីចំណុកដែលបានផលពីធម្មជាតិ គ្មានឬមានតិចតួចនូវពពួកអាហារសម្រេចរូបឬអាហារកែច្នៃដូចសព្វថ្ងៃនេះទេ។ ហេតុនេះប្រសិនបើអ្នក ចង់បានអាយុវែង សុខភាពរឹងមាំ សម្រស់នៅក្មេងបានយូរ ដំបូងបំផុតត្រូវរស់នៅឱ្យមានផាសុកភាព នឹងចាប់ផ្ដើមផ្លាស់ប្តូរទម្លាប់ពីអាហារពេលព្រឹកទៅ។

ផ្អែកតាមការចែករំលែកពីលោក Deepti Lokesappa ជាអ្នកស្រាវជ្រាវចំណីអាហារនិងអាហារូបត្ថម្ភ និងជាទីប្រឹក្សាជាន់ខ្ពស់ឯកទេសអាហាររូបត្ថម្ភនៅមន្ទីរពេទ្យMotherhood បានថ្លែងប្រាប់គេហទំព័រHealthshots ថាអាហារពេលព្រឹកសំខាន់ណាស់ក្នុងការផ្ដល់ថាមពលដល់រាងកាយពេញមួយថ្ងៃ។ បើអ្នកទទួលអាហារពេលព្រឹកខុស នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្វើយ ងងុយ គ្មានកម្លាំងថាមពល ហេតុនេះអ្នកគួរចៀងវាងប្រភេទអាហារដែលជាជាតិផ្អែមខ្ពស់ មានជាតិម្សៅច្រើន សម្បូរកាបូនអុីដ្រានច្រើនពេក និងសារធាតុរក្សាទុកបានយូរ។

ក្នុងអាហារពេលព្រឹក១ចាន មិនត្រឹមតែធ្វើឱ្យអ្នកឆ្អែតបានយូរទេ គួរតែរើសអាហារដែលផ្ដល់សារធាតុចិញ្ចឹម ប្រូតេអុីនគ្រប់គ្រាន់ មានជាតិកាកសរសៃ និងខ្លាញ់ល្អផងដែរ។ ខាងក្រោមនេះជាអាហារពេលព្រឹកដ៏អស្ចារ្យសម្រាប់សុខភាព៤ក្រុម ដែលអ្នកគួរតែទទួលទាន៖

១ ស៊ុត៖ អាហារងាយស្រួលធ្វើ តម្លៃសមរម្យ ចំណេញពេលវេលាដែលល្អសម្រាប់សុខភាព។ អ្នកអាចស្ងោរស៊ុត២គ្រាប់ញ៉ាំនៅពេលព្រឹក ឬប្តូររបៀបចំអិនទៅជាចំហុយ ឆាឬចៀនជាមួយបន្លែផ្សេងៗដើម្បីកុំឱ្យមានអារម្មណ៍ថាត្រលាន់ ប៉ុន្តែសូមកុំបន្ថែមជាតិស្ករខ្លាំងពេក បើអាចមិនដាក់កាន់តែល្អ។

២ នំបុ័ងស្រូវសាឡី៖ ញ៉ាំស្រូវសាឡីពេលព្រឹកព្រោះវាមានជាតិសរសៃ និងកាបូអុីដ្រាតស្មុគស្មាញ ដែលរំលាយយឺតៗ មិនបណ្តាលឱ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមភ្លាមៗនោះទេ។ អ្នកអាចធ្វើនំសាំងវិចជាមួយផ្លែឈើ ឬស៊ុត ដើម្បីធ្វើឱ្យវាកាន់តែមានរសជាតិកាន់តែឆ្ងាញ់។

៣ គ្រាប់ជី៖ វាអាចជួយឱ្យស្រកគីឡូ ពីព្រោះនៅក្នុងគ្រាប់ជីវាសម្បូរទៅដោយ កាបូនអុីដ្រាត ជាតិសរសៃខ្ពស់ ទប់ស្កាត់ចំណង់អាហារ ធ្វើឱ្យអ្នកដែលផឹកមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនងាយឃ្លានអាហារផ្តេសផ្តាស។ គួរទទួលទានជាមួយទឹកដោះគោស្រស់ ឬក្រឡុកលាយជាមួយផ្លែឈើដើម្បីបង្កើនរសជាតិ ក្នុង១ថ្ងៃអ្នកគួរទទួលទានគ្រាប់ជីត្រឹមបរិមាណ២ស្លាបព្រាតូចល្មមបានហើយ(គិតពីចំនួនគ្រាប់ជីដែលមិនទាន់បានត្រាំទឹក)។

៤ សាឡាដបន្លែ៖ ការរួមបញ្ចូលគ្នានៃបន្លែបៃតងនិងបន្លែពណ៌ផ្សេងទៀត ញ៉ាំនៅពេលព្រឹក ផ្តល់នូវវីតាមីនសំខាន់ៗ ខ្លាញ់ និងប្រូតេអ៊ីនដែលមានសុខភាពល្អ ហើយដូច្នេះពួកវាគឺជាប្រភពនៃជាតិសរសៃល្អបំផុត។ បងប្អូនអាចជ្រើសរើសរើសប្រភេទសាឡាដ ប៉េងប៉ោះ ផ្កាខាត់ណាខៀវ ពោត ដំឡូងផ្អែម គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬអាចបន្ថែមបន្លែផ្សេងៗទៀតទៅតាមចំណូលចិត្ត លាយចម្រុះគ្នា ដើម្បីបង្កើតសោភ័ណ្ឌភាពនិងរសជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia