ចិត្តសាស្ត្រ
ចេះរស់នៅបែបចិត្តសាស្រ្តនេះ ជួយអ្នកដកស្រ្តេស ដកអារម្មណ៍តានតឹង

បើនិយាយអំពីគុណភាពនៃសុខភាពរបស់មនុស្សដែលរស់នៅមានផាកសុខភាពល្អហើយមានអារម្មណ៍រីករាយ ធ្វើឱ្យមនុស្សមានអាយុរស់នៅយូរអង្វែងយើងច្បាស់នឹកឃើញដល់ប្រជាជនជប៉ុនជាក់ជាមិនខាន មិនសូវជាមានបញ្ហាផ្លូវចិត្តនោះទេ។ ការរស់នៅបែបសាស្រ្ត ធ្វើឱ្យរស់នៅដកភាពអវិជ្ជមាន ប្តូរមកអារម្មណ៍រីករាយក្នុងជីវិត។ ដូចជាអ្នកចំណាយពេលនៅម្នាក់ឯងក៏ធ្វើឱ្យអ្នករស់នៅមានក្តីសុខបំផុត។ ពេលចុងសប្តាហ៍នៅម្នាក់ឯងធ្វើឱ្យស្រូបថាមពលវិជ្ជមានចូលផ្លូវចិត្តឡើងវិញដែរ។

មនុស្សដែលមានសុខភាពល្អ មានការទាក់ទងជាមួយផ្លូវចិត្ត ឬហៅថា ចេះរស់បែបចិត្តសាស្រ្តគឺចេះរីករាយនឹងអ្វីដែលខ្លួនមាន។ តាម សកលវិទ្យាល័យនៅសហរដ្ឋអាមេរិកជាច្រើនបានធ្វើការស្រាវជ្រាវលើចិត្តសាស្រ្តបានបញ្ជាក់ថា  មនុស្សដែលគ្មានអារម្មណ៍រីករាយក្នុងការរស់នៅទេ ធ្វើឱ្យមានផលប៉ះពាល់សុខភាពខ្លាំងណាស់។ ពីព្រោះថា បញ្ហាផ្លូវចិត្តនេះមានការភ្ជាប់ជាមួយរាងកាយជាមួយគ្នាទៅវិញទៅមក។ តាមសៀវភៅមួយរបស់លោក Dale Carnegie ជាអ្នកនិពន្ធដ៏ល្បី បានសរសសេរថា អ្នកជំនួញដែលគ្មានភាពរីករាយក្នុងការរស់នៅទេ ពួកនឹងឆាប់ស្លាប់។ ការរក្សាអារម្មណ៍ឱ្យមានភាពរីករាយ អ្នកត្រូវការគិតវិជ្ជមាន ហាត់ប្រាណ និងធ្វើសមាធិលើផ្លូវដង្ហើម ដើម្បីដកស្រ្តេស ដកភាពតានតឹងចេញពីក្នុងចិត្ត។​

តាមលោកតា Manuel Garcia Hernandez កើតនៅឆ្នាំ ១៨៩៦ ជាការបញ្ជាក់សំបុត្រកំណើតពីរដ្ឋ Veracruz ពីប្រទេស MeXiC​o ខ្ញុំមានអាយុ ១២០ ឆ្នាំ​ តែគាត់មានអារម្មណ៍ថា គាត់មានអាយុ ៨០ឆ្នាំ។ ព្រោះតែគាត់រស់នៅរីករាយបែបចិត្តសាស្រ្ត តាមលោកតាបាននិយាយថា ខ្លួនជាមនុស្សមានអាយុ ១២០ ឆ្នាំ ភាពវិជ្ជមានរបស់លោកតា បានបង្រៀនយើងថា សុខភាពមនុស្សល្អ ឬអាក្រក់ មានការទាក់ទងជាមួយផ្លូវអារម្មណ៍។ បើអារម្មណ៍អ្នកមិនល្អដូចជា ការខឹង ការស្អប់ និងភ័យក្នុងរឿងអ្វីមួយ តើរាងកាយនិងចិត្តរបស់អ្នកមានលក្ខណៈបែបណា? អ្នកសង្គេតដោយខ្លួនឯង អ្នកនឹងឃើញមិនខានឡើយថា វាប៉ះពាល់ខ្លាំងកម្រិតណា? ចូរអ្នករស់នៅបែបចិត្តសាស្រ្តធ្វើឱ្យមានក្តីសុខបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
253 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
917 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
609 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
311 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
767 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
182 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia