អាហារ
ក្បួនញុំា កុំឱ្យថ្លើម មានជាតិពុល ថ្លើមរលាកព្រោះអាហារ គួរដឹង
Thida Pet
January 31 2024
1.4 K views

ថ្លើមរបស់យើងគឺជារោងចក្រដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្ស ថ្លើមគឺជាសរីរាង្គដែលបាត់បានមិនអាចកាត់ចេញបាន បានន័យថាតែក្នុងខ្លួនរបស់យើងមានសរីរាង្គខ្លះគឺអាចកាត់បាន តែចំពោះថ្លើមគឺមិនអាច នេះបើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត។ អាស្រ័យហេតុនេះហើយ បងប្អូនគួរតែថែរក្សាសរីរាង្គនេះឱ្យបានល្អ ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ក៏បានរៀបរាប់ប្រាប់ពីតួនាទីសំខាន់ដែលថ្លើមបំពេញជាប្រចាំថ្ងៃតាមដែលរាងកាយរបស់យើងត្រូវការ។ដោយក្នុងនោះវេជ្ជបណ្ឌិតបាន រៀបរាប់ថា ទាក់ទងនឹងមុខងាររបស់ថ្លើមគឺច្រើនខ្លាំងណាស់ ក្នុងករណី មានមេរោគចូលទៅក្នុងថ្លើម កោសិកាថ្លើមនឹងស៊ីមេរោគទាំងនោះ មេរោគទាំងនោះអាចជាបាក់តេរី ប៉ារ៉ាស៊ីតឬក៏សារធាតុផ្សេងទៀតមានក្នុងអាហារដែលអ្នកញុំា ដែលកោសិកាថ្លើមដឹងថា វាអាចបង្កជាផលវិបាកដល់ដល់សុខភាពរបស់ ទើបថ្លើមចាប់ផ្ដើមសម្អាតឱ្យស្អាតល្អ។ បន្ទាប់ពីមុខងារច្រោះស្អាតល្អហើយ សារធាតុចិញ្ចឹមផ្សេងៗនឹងធ្វើដំណើរទកាន់បេះដូងបន្ទាប់មកវិលជុំវិញចរន្តឈាមរបស់យើង។

ជាការពិតណាស់ ចំពោះមុខងារពិសេសរបស់ថ្លើមមួយទៀតគឺមុខងារស្តុកឈាម ជាធម្មតាថ្លើមរបស់យើងអាចស្តុកឈាមប្រមាណ៤៥០ml ទាក់ទងនឹងជាតិស្ករដែលយើងមកយកពិសាររាល់ថ្ងៃនឹង ដូចជាបាយ ស្ករអំពៅ ស្ករត្នោត កាហ្វេផ្អែមៗជាដើមឬក៏ក៏ហៅម្យ៉ាងទៀតថាជាកាប៊ូអ៊ីដ្រាត។ ជាតិស្ករទាំងនេះថ្លើមរបស់យើងបានបម្លែងវាទៅជាជាតិខ្លាញ់ដើម្បីស្តុកទុក។ ដូច្នេះហើយបានជាអ្នកញុំាអាហារសម្បូរជាតិស្ករច្រើនធ្វើឱ្យអ្នកធាត់ សម្បូរខ្លាញ់។

ចំណែកមុខងារទី៣គឺមុខងារបង្កើតទឹកប្រមាត់ និងស្រូបយកវីតាមីនរលាយក្នុងខ្លាញ់ ដូចជាវីតាមីនអាជួយភ្នែក វីតាមីនដេជួយស្រូបយកជាតិកាល់ស្យូម វីតាមីនអឺជួយស្បែក វីតាមីនកាជួយឱ្យយើងមានឈាមកក។ ថ្លើមមានជាតិពុលអាចមកពីយ់ងប៉ះពាល់ជាមួយជាតិពុលទាំងនោះមានដូចជាសារធាតុដែលជាយកមកសម្អាតអនាម័យ ឬក៏សារធាតុដែលគេយកមកធ្វើប្លាស់ស្ទិច ថ្នាំមួយចំនួនប្រើប្រាស់ក៏អាចធ្វើឱ្យថ្លើមរបស់យើងពុលដែរ។ ចំពោះស្រា បៀយា ទឹកត្នតជូរក៏អាចធ្វើឱ្យថ្លើមពុលផងដែរ បើពិសារច្រើនលើសកំណត់។ តាមcdcរបស់usaគេបានកំណត់ជាតិស្រវឹងគឺសម្រាប់បុរស២កែវក្នុង១ថ្ងៃ សម្រាប់មនុស្សស្រី១កែវមិនអាចលើសពីនេះទេ ។

បន្ថែមលើសពីនេះ ការប៉ះពាល់ជាតិពុលរបស់ថ្លើមបើប៉ះខ្លាំងក៏ប៉ះពាល់ខ្លាំង បើតិចក៏ប៉ះពាល់តិចទៅតាមនឹង។​ចំពោះការប៉ះពាល់ជាតិពុលច្រើនអាចបង្កឱ្យថ្លើមរលាកស្រួចស្រាល នៅពេលនោះថ្លើមអត់មានសមត្ថភាពអត់ផលិតទឹកប្រមាត់បាន កើតខាន់លឿន ដែលមានរោគសញ្ញា លឿនភ្នែក លាមកពណ៌ស។ពាក់ព័ន្ធនឹងការហូបប្រចាំថ្ងៃ សូម្បីតែមិនមែនជាតិស្រា ការញុំាសាច់ច្រើនក៏អាចធ្វើឱ្យមុខងារថ្លើមខ្សោយដែរ។ ដូច្នេះវេជ្ជបណ្ឌិតណែនាំថា​ បើអ្នកញុំាច្រើនគួរតែទម្លាប់ហាត់ប្រាណខ្លះទៅ ដើម្បីឱ្យរាងកាយបញ្ចេញជាតិខ្លាញ់ជាតិស្ករ។

ជាចុងក្រោយវេជ្ជបណ្ឌិតបានណែនាំគន្លឹះថែរក្សាសុខភាពថ្លើមប្រចាំថ្ងៃ ការបរិភោគប្រចាំថ្ងៃត្រូវតែអនាម័យដើម្បីការពារមេរោគ មួយទៀតពិសារឱ្យមានតុល្យភាពភាពកុំញុំាច្រើនពេក កុំពិសារកុំផ្អែមពេក តែកុំអត់ផ្អែមសោះព្រោះរាងកាយក៏ត្រូវការជាតុស្ករដូចគ្នា តែបើញុំាស្រាត្រូវញុំាឱ្យត្រូវកំណត់របស់គេនោះមិនធ្វើឱ្យប៉ះពាល់សុខភាពទេ មួយទៀតគឺហាត់ប្រាណ ព្រោះបើមិមហាត់ប្រាណសរីរាង្គថ្លើមក៏ពិបាកក្នុងការធ្វើការដែរ

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia