ជំងឺ
មិនចង់កើតជំងឺមហារីកថ្លើម! ពេទ្យប្រាប់ក្បួនការពារមានប្រសិទ្ធភាពឱ្យតែអនុវត្តតាម
Thida Pet
October 18 2023
2.3 K views

ជំងឺមហារីកថ្លើម គឺជាជំងឺមួយដែលបង្កជាគ្រោះថ្នាក់ខ្លាំងដល់សុខភាពប្រសិនណាមិនបានទទួលការព្យាបាលត្រឹមត្រូវ។ ជំងឺមហារីកថ្លើមគឺមានការកើនឡើងខ្លាំងមែនទែននៅឆ្នាំនេះកើតករណីថ្មី 41,000 និងមានចំនួនអ្នកស្លាប់រហូតដល់ 30,000 នាក់នឹងស្លាប់ដោយសារជំងឺទាំងនេះ នេះបើយោងតាមសមាគមជំងឺមហារីកអាមេរិក។

នេះបើយោងតាមរយៈប្រភព mayoclinic បានបញ្ជាក់ឱ្យដឹងថា ជំងឺមហារីកថ្លើមគឺជាជំងឺមួយដែលកើតមានឡើងក្នុងកោសិកាថ្លើមរបស់អ្នក​ ។ ចំពោះកត្តាដែលបង្កើនហានិភ័យបង្កជាជំងឺនេះ គឺមានកត្តាជាច្រើនដូចជា ការឆ្លងមេរោគ HBV ឬ HCV ការប្រើប្រាស់គ្រឿងស្រវឹងប្រចាំថ្ងៃច្រើនពេក មានប្រវិត្តគ្រួសារកើតជំងឺក្រិនថ្លើម មានជំងឺទឹកនោមផ្អែម ជំងឺក្រិនថ្លើម ជំងឺខ្លាញ់រុំថ្លើមជាដើមជាហេតុធ្វើឱ្យប្រឈមជាមួយជំងឺមហារីកថ្លើមឡើងមកបាន ដូច្នេះត្រូវប្រយ័ត្ននឹងការពារសុខភាពខ្លួនឯងកុំឱ្យកើតជំងឺដូចបានរៀបរាប់ខាងលើ ព្រោះជំងឺទាំងនោះជាមូលហេតុសំខាន់មួយដែលធ្វើឱ្យអ្នកប្រឈមហារីកថ្លើមហើយ។

ទោះជាយ៉ាងនេះក្ដី បើយោងតាមរយៈប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា​យុទ្ធសាស្រ្តដើម្បីការពារ ជំងឺមហារីកថ្លើមសម្រាប់អ្នកមិនចង់ឱ្យខ្លួនកើត គួរតែអនុវត្តឱ្យបានទៀងតទាត់ មិនត្រឹមត្រូវ ព្រោះជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន។

-កាត់បន្ថយការប្រើប្រាសស់គ្រឿងស្រវឹង៖ ការប្រើប្រាស់គ្រឿងស្រវឹងដែលលើសកម្រិតជាប្រចាំយូរខែឆ្នាំ អាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ដូច្នេះប្រសិនណាអ្នកផឹកយូរឆ្នាំ ហើយនោះវានឹងធ្វើឱ្យអ្នកមានបញ្ហារលាកថ្លើម កាលណាអ្នកមានបញ្ហារលាកថ្លើមយូរៗទៅគឺប្រឈមជាមួយជំងឺក្រិនថ្លើមឡើងមកមិនខាន កាលណាអ្នកក្រិនថ្លើមយូរទៅអ្នកនឹងប្រឈមជាមួយជំងឺមហារីកថ្លើមដូច្នេះពិសារដោយការទទួលខុសត្រូវចំពោះសុខភាពរបស់អ្នក ។មួយវិញទៀតតាមរយៈលោកវេជ្ជបណ្ឌិត ម៉ក់ សុភក្តិ ក៏បានចែករំលែកផងដែរថា មូលហេតុដែលអ្នកជំងឺអាចកើតមានបញ្ហាជំងឺក្រិនថ្លើមដោយមិនដឹង ដែលវេជ្ជបណ្ឌិតបាន​ជួបច្រើននៅប្រភេទកម្ពុជាយើងគឺការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំ។ មូលហេតុចម្បងផ្សេងទៀត គឺការឆ្លងមេរោគថ្លើមប្រភេទB និងប្រភេទC ហើយបើមិនមានមេរោគទាំង២នេះក្នុងខ្លួនរួចហើយបូករួមទាំងផឹកគ្រឿងស្រវឹងច្រើនទៀតគឺនឹងក្រិនថ្លើមកាន់តែលឿនបំផុត។ ក្នុងនោះក៏មានកត្តាបង្ករួមផ្សំផ្សេងទៀត ដូចជាអ្នកមានជំងឺខ្លាញ់រុំថ្លើម បញ្ហាគ្រាប់ឈាម និងការលេបថ្នាំដែលប៉ះពាល់មួយចំនួនផងដែរ។

-រស់នៅមានអនាម័យល្អ៖​ ការរស់នៅមានផាសុខភា ត្រូវញុំាអាហារដែលចម្អិនបានឆ្អិនល្អ អនាម័យទាំងខ្លួនប្រាណ លាងសម្អាតដៃឱ្យបានស្អាតមិនញុំាអាហារ កុំញុំាអាហារឆៅជាប្រចាំ។ កុំប្រើប្រាស់របស់រួមគ្នាជាមួយអ្នកមានជំងឺថ្លើម ដូចជាក្រាស់ដុះធ្មេញ ស្លាបព្រាសម ម្ជុល កន្រ្តៃកាត់ក្រចកជាដើម។

-ទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB ៖​យោងតាមរយៈវេជ្ជបណ្ឌិត ឃួន សតិកា បាននិយាយថា ការចាក់វ៉ាកសាំងមេរោគរលាកថ្លើមប្រភេទBគឺពិតជាមានប្រយោជន៍ខ្លាំងមែនទែន​ដើម្បីជួយការពារអ្នកពីជំងឺមហារីកថ្លើមព្រោះជំងឺនេះអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកកើតបាន។ ជាពិសេសក្រុមមនុស្សដែលគួរចាក់បំផុតនោះ មានចូលដូចជាអ្នកមានគ្រួសារហើយ មានដៃគូឆ្លងមេរោគប្រភេទB ក្រុមមនុស្សមានសមាជិកគ្រួសារមានម្នាក់មានមេរោគនេះ​ បុរសៗដែលស្រឡាញ់ភេទដូចគ្នា ក្រុមមនុស្សមានដៃគូរួមភេទច្រើន អ្នកដែលជំងឺរ៉ាំរ៉ៃ(អេដស៍ ថ្លើម ទឹកនោមផ្អែម ជំងឺតម្រងនោម) និងមនុស្សដែលធ្វើការក្នុងវិស័យសុខាភិបាលដែលងាយប៉ះពាល់ឈាមរបួសក៏គួរតែចាក់ផងដែរ។ ដោយសារមេរោគប្រភេទនេះ ងាយឆ្លងតាមរយៈការប៉ះពាល់សារធាតុរាវ ឬឈាម ហេតុនេះទើបត្រូវការចាក់ដើម្បីបង្ការមេរោគ។

ដូច្នេះហើយ ដើម្បីការពារសុខភាពរបស់អ្នកពីជំងឺមហារីកថ្លើមគួរតែព្យាយាមអនុវត្តក្បួនខាងលើឱ្យបានត្រឹមត្រូវ និងកុំភ្លេចទៅចាក់វ៉ាកសាំងការពារជំងឺរលាកថ្លើមប្រភេទBឱ្យបានលឿនព្រោះរលាកថ្លើមប្រភេទនេះគឺបង្កជាគ្រោះថ្នាក់ជាប្រភេទAនិងC។ តួយ៉ាងការចាក់វ៉ាក់សាំងការពារនេះក៏មិនប្រាកដថាអាចជួយបាន១០០%ផងដែរក៏ប៉ុន្ដែ ភាគរយច្រើនគឺអាចជួយការពារបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1260

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia