ជំងឺ
៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត
Thida Pet
February 1 2024
1.2 K views

៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត

ជំងឺរលាកថ្លើមប្រភេទបេ គឺជាជំងឺមួយដែលកើតមានច្រើននៅតំបន់អាស៊ីយើងនេះ ហើយអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតបានបើព្យាបាលមិនបានទាន់ពេល។ ក៏ប៉ុន្ដែជំងឺថ្លើមប្រភេទបេប្រសិនណាអ្នកចេះការពារទុកមុន វាមិនបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនោះទេ។

នេះបើយោងតាមរយៈការចែករំលែករបស់ វេជ្ជបណ្ឌិត ម៉ក់ សុភ័ក្រ ជាគ្រូពេទ្យឯកទេស ជំងឺថ្លើម ក្រពះពោះវៀន​និងឫសដូងបាត នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានចែករំលែកថា ជំងឺចំពោះមេរោគថ្លើមប្រភេទបេនេះ គឺប្រឈមឆ្លង មានន័យថាប្រសិនណាអ្នកនៅមួយអ្នកដែលមានមេរោគនេះគឺប្រឈមឆ្លង ហើយក៏មានកត្តាជាច្រើនទៀតផងដែរ ដែលអាចធ្វើឱ្យប្រឈមឆ្លងជំងឺនេះផងដែរ។

ខាងក្រោមនេះគឺជាកត្តា៣យ៉ាងដែលងាយឆ្លងមេរោគថ្លើម

-កត្តាទី១នៃការឆ្លងមេរោគថ្លើមប្រភេទបេ នេះគឺឆ្លងពីម្ដាយទៅកូន គឺនៅពេលកូនសម្រាលមក ហើយម្ដាយមានផ្ទុកមេរោគថ្លើមប្រភេទបេគឺងាយឆ្លងទៅកូនលឿនបំផុត។ ដូច្នេះពេទ្យណែនាំ្យស្រ្តីមុនយកកូនត្រូវពិនិត្យរកមើលមេរោគថ្លើមឱ្យបានមុន ចៀសវាងចម្លងជំងឺដល់កូននៅពេលសម្រាល។

-កត្តាទី២គឺការមុតរលាត់ ការចាក់ថ្នាំរួមគ្នា ការបញ្ចូលឈាម ប្រើប្រាស់ច្រាសដុសធ្មេញរួមគ្នា ការធ្វើក្រចករួមគ្នា។

-កត្តារួមភេទក៏អាចធ្វើឱ្យអ្នកប្រឈមឆ្លងមេរោគថ្លើមប្រភេតបេដូចគ្នា។

ជាចុងក្រោយវេជ្ជបណ្ឌិតបានបកស្រាយថាជំងឺនេះអាចបង្ការបានគឺត្រូវចាក់វ៉ាក់សាំងការពារ ជាពិសេសស្រ្តីមុនយកកូន ឬក៏មុនត្រីមាសទី៣ត្រូវពិនិត្យរកមើលមេរោគថ្លើមដើម្បីបង្ការកុំឱ្យឆ្លងមេរោគថ្លើមពីកូន។ មួយវិញទៀតអ្នកធម្មតា ក៏វេជ្ជបណ្ឌិតណែនាំឱ្យពិនិត្យសុខភាពថ្លើមយ៉ាងហោចណាស់៦ខែទៅ១ឆ្នាំម្ដង ដើម្បីបង្ការទុកមុនចៀសវាងទុកយូរប្រឈមក្រិនថ្លើម មហារីកថ្លើមឡើងមកព្រោះមេរោគថ្លើមនេះគឺមិនមានរោគសញ្ញានោះទេ។

ដើម្បីការពារជំងឺមហារីកថ្លើមគេមានវិធីសាស្រ្តដូចជា៖ យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើមមានដូចជា

- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម

- បញ្ឈប់ការពិសារស្រា និងបារី

- តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត

- កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

-ចៀសវាងក្រុមអាហារដែលបានរៀបរាប់ខាងលើឱ្យបានច្រើន ស្រា បារី អាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អែមៗលើសកម្រិតត្រូវការ។ គួរតែបែរមករកក្រុម បន្លែផ្លែឈើ អាហារខ្លាញ់ល្អៗ ព្រោះអាហារទាំងនេះអាចប៉ូវសុខភាពផ្លើមរបស់អ្នកឱ្យមានសុខភាពល្អ ចៀសវាងជំងឺផ្សេងៗជាពិសេសជំងឺមហារីកថ្លើម៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1260

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia