សម្រស់
ស្បែកមុខខ្មៅស្រអាប់ព្រោះសម្បូរជាតិពុល! តោះមកដឹងវិធីបិទម៉ាសធម្មជាតិ៥ប្រភេទជួយបឺតជាតិពុលលឿន
Mourn Kunthea
August 20 2022
878 views

ជារៀងរាល់ថ្ងៃស្បែកមុខរបស់យើង ជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូចជាធូលីដី ជាតិកខ្វក់ផ្សេងៗ និងផ្សែងពុលជាដើម។ នៅក្នុងទម្លាប់ថែរក្សាស្បែកមុខដែលត្រឹមត្រូវ គឺយើងមិនត្រឹមតែចេះជ្រើសផលិតផល Skin care មកប្រើ ក្នុងនោះគឺយើងចាំបាច់ត្រូវតែបញ្ចូលទម្លាប់បិទម៉ាសផងដែរ។ ពីព្រោះគ្រប់ប្រភេទម៉ាសបិទមុខទាំងអស់មាននាទីជួយបឺតជាតិពុល​ បំពេញជាតិទឹក ព្រមទាំងជម្រុះកោសិកាចាស់ងាប់ៗចេញពីស្បែក ដែលស្បែកមុខរបស់យើងម្នាក់ៗត្រូវការបំផុត។

យោងតាមការធ្វើបទសម្ភាសន៍ជាមួយ លោក គីម សុង Founder Lé Natural លោកបានបញ្ជាក់ឱ្យដឹងថា ក្នុងនាមលើជាអ្នកស្រឡាញ់ស្បែក និងយល់ដឹងពីបញ្ហាស្បែកម្នាក់ លោកបានស្រាវជ្រាវពីអត្ថប្រយោជន៍របស់ម៉ាសបិទមុខ ឃើញថាគ្រប់ប្រភេទស្បែកមុខទាំងអស់មិនថាមុខស្ងួត មុខខ្លាញ់ ឡើយគឺសុទ្ធតែត្រូវការប្រើប្រាស់ឬបិទម៉ាសបន្ថែមពីលើការប្រើប្រាស់ផលិតផល Skin care ប្រចាំថ្ងៃពីព្រោះថាម៉ាសមានតួនាទីប្រៀបដូចជាថ្នាំព្យាបាល និងថែទាំស្បែកមុខអ៊ីចឹង។ ម៉ាសធម្មជាតិ ជាម៉ាសដែលផលិតដោយស្នាដៃកូនខ្មែរ និងយកវត្ថុធាតុដើមក្នុងស្រុកដូចជា រមៀត តែបៃតង កាហ្វេ ផ្សិត និងល្ងរ មកផលិតផលចេញជាម៉ាស។

ក្នុងនោះដែរម៉ាសប្រភេទនីមួយៗគឺមានអត្ថប្រយោជន៍ខុសៗពីគ្នាដូចជា៖

ម៉ាសកាហ្វេ៖ មានតួរនាទីជម្រុះកោសិកាចាស់ៗ និងបណ្តេញជាតិពុលចេញពីស្បែក

ម៉ាសរមៀត៖ ជួយព្យាបាលស្បែកមុខ បំបាត់ស្នាម និងការពារភាពចាស់

ម៉ាសផ្សិត៖ មាននាទីជួយបំប៉នស្បែក ជួយឱ្យស្បែកភ្លឺរលោង និងបំពេញជាតិទឹក

ម៉ាសតែបៃតង៖ ជួយផ្តល់ភាពធូរស្រាលដល់ស្បែក បំបាត់បញ្ហារោលរមាស់ និងពង្រឹងកោសិកាស្បែក

ម៉ាសល្ងរ៖ ជាម៉ាសប្លែកពីគេដែលវាមានតួនាទីផ្តល់សំណើមបែបប្រេង និងប្រឆាំងអុកស៊ីតកម្មឱ្យស្បែកមានសភាពរលោង។

ម៉ាសធម្មជាតិទាំង៥មុខនេះមានតួនាទីផ្សេងៗគ្នា ដែលអ្នកអាចជ្រើសប្រើទោតាមបញ្ហាស្បែកមុខដូចជាថ្ងៃណាអ្នកមានអារម្មណ៍ចង់បញ្ចេញជាតិពុលអ្នកអាចប្រើម៉ាសកាហ្វ ចង់ឱ្យមុខមានសំណើមប្រើផ្សិត ឬចង់ឱ្យមុខរលោងប្រើម៉ាសល្ងរ ទៅតាមតម្រូវការរបស់អ្នក។

មួយវិញទៀត ចំពោះរបៀបនៅក្នុងការបិទម៉ាសធម្មជាតិនេះ លោក គីម សុង បានបញ្ជាក់ថាអ្នកអាចបិទរាល់ថ្ងៃក៏បានឬបិទ៣ដងក្នុងមួយសប្តាហ៍ក៏បាន។ ដោយនៅពេលបិទអ្នកគ្រាន់តែយកម៉ាសប្រភេទណាដែលអ្នកចង់បិតចំនួន២ស្លាបព្រា លាបជាមួយទឹលស្អាតបន្តិច រួចលាបនៅលើមុខទុករយៈពេល១៥នាទីលាបទឹកចេញជាការស្រេច។

May be an image of food and indoor

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia