ជំងឺ
គួរប្រយ័ត្ន! បើមានអាការបែបនេះនៅត្រង់បំពង់ក និងត្រចៀក២សប្តាហ៍ ជាសញ្ញាមហារីកបំពង់ក
Mourn Kunthea
August 9 2022
4.5 K views

មហារីកបំពង់ក គឺជាប្រភេទមហារីកម្យ៉ាងដែលកើតនៅត្រង់ចំណុចបំពង់ក និងបំពង់សម្លេងរបស់មនុស្សម្នាក់ៗ។ អ្វីដែលគួរឱ្យខ្លាចនោះគឺមហារីកបំពង់កវាអាចកើតទៅលើមនុស្សវ័យកណ្តាល ពិសេសគឺកើតទៅលើមនុស្សដែលមានដុំពកនៅត្រង់ក និងបំពង់សម្លេងរ៉ាំរ៉ៃយូរ។

បើតាមការបញ្ជាក់ពីគេហទំព័រ clevelandclinic បានឱ្យដឹងថា ជំងឺមហារីកបំពង់កវាកើតឡើងបានដោយសារកត្តាជាច្រើនដូចជា៖

កត្តាជក់បារី៖ ការប្រើប្រាស់ផលិតផលថ្នាំជក់ផ្សេងៗ ធ្វើឱ្យមនុស្សមានអាការក្អកញឹកញាប់ ការក្អកនេះហើយធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់បំពង់ខ្យល់ ហើយវាបង្កហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបំពង់កផងដែរ។

ការផឹកស្រា៖ ស្រាជាផ្នែកដ៏ធំមួយដែលរួចចំណែកធ្វើឱ្យបំពង់កកើតមហារីក។ បើតាមការលើកឡើងពីប្រភពខាងលើបានបញ្ជាក់ថា ចំពោះមនុស្សស្រីគឺអាចផឹកស្រាបានតែ១កែវប៉ុណ្ណោះក្នុង១ថ្ងៃ ដោយឡែកចំពោះមនុស្សប្រុលអាចផឹកបាន២កែវក្នុង១ថ្ងៃ បើក្នុងករណីផឹកក្នុងចំនួនលើសនេះញឹកញាប់ងាយបង្កទៅជាជំងឺមហារីកបំពង់កនៅថ្ងៃខាងមុខ។

ក្រៅពីកត្តាជក់បារី និងផឹកស្រា ជំងឺមហារីកបំពង់ក ក៏អាចបណ្តាលមកពីកត្តាផ្សេងៗទៀតដូចជា កត្តាគ្រួសារតំណពូជ កត្តាអាយុចាប់ពី៥៥ឆ្នាំឡើងទៅប្រឈមបំផុត បូករួមទាំងកត្តាបរិស្ថាន ការរស់នៅតំបន់ដែលមានខ្យល់ពោរពេញទៅដោយជាតិពុលក៏ងាយបង្កឱ្យកើតមហារីកបំពង់កផងដែរ។

ចំណុចសម្គាល់ ប្រសិនជាអ្នកមានអាការចំណុចខាងក្រោមរយៈពេលចាប់ពី២សប្តាហ៍ នៅតែមិនបាត់ វាជាសញ្ញាមហារីកបំពង់ក អ្នកត្រូវប្រញាប់ទៅជួបពេទ្យ៖

១. ឈឺបំពង់ក ឬ ក្អកញឹកញាប់ ក្អករាល់ថ្ងៃមិនបាត់ ជាពិសេសនៅពេលព្រឹកនិងយប់

២. ការផ្លាស់ប្តូរសំឡេងដូចជា ស្អក ពិបាកនិយាយ

៣. នៅពេលលេបអាហារ ឬផឹកទឹកចូលទៅមានអាការឈឺត្រង់ចំណុចក ពិបាកលេប

៤. មានដុំពកនៅត្រង់កឬបំពង់ក

៥. ឈឺត្រចៀក អត់មូលហេតុ។

ជំងឺមហារីកបំពង់ក អាចវាយលុកក្រពេញទីរ៉ូអ៊ីតធ្វើឱ្យឈឺបំពង់អាហារ អណ្តាត សួត ថ្លើម និងចុកឆ្អឹង។ ដំណាក់កាលនៃជំងឺមហារីកបំពង់ក រួមមាន៖

·  មហារីកបំពង់កដំណាក់កាលដំបូង៖ នៅដំណាក់កាលទី១ និងទី២ គឺចាប់ផ្តើមមានដុំសាច់នៅត្រង់ក តែមានទំហំតូច។ ក្នុងដំណាក់កាលនេះវាមិនទាន់​រីក​រាល​ដាល​ទៅតំបន់ផ្សេងហួស​ពី​បំពង់ក​ទេ។

·  មហារីកបំពង់កកម្រិតខ្ពស់៖ នៅដំណាក់កាលទី៣ និងទី៤ ដុំសាច់បានរីកធំជាងមុន វាប៉ះពាល់ដល់ខ្សែសំលេង ឬលុកលុយកូនកណ្តុរ ឬតំបន់ផ្សេងទៀតនៃរាងកាយ។ ដំណាក់កាលនេះពិបាកព្យាបាលណាស់ ឈានទៅដល់ការវះកាត់យកដុំសាច់ចេញ និងវិធីផ្សេងៗទៀត។

គូសបញ្ជាក់ផងដែរថា ដើម្បីបង្ការកុំឱ្យកើតជំងឺមហារីកបំពង់ក និងឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ អ្នកត្រូវតាមដានសុខភាពខ្លួនឯង ជាពិសេសត្រង់ចំណុចក និងត្រចៀក បើមានអាការដូចដែលបានរៀបរាប់ខាងលើរយៈពេល២សប្តាហ៍ហើយនៅតែមិនបាត់ អ្នកត្រូវទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់៕

Throat Cancer: Symptoms, Signs, Causes & Prognosis

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia