ជំងឺ
ចំណាំ! បើមិនចង់កើតក្រួសតម្រងនោម ខ្សោយក្រលៀនទាំងក្មេង គួរញ៉ាំទឹក២.៥លីត្រ/ថ្ងៃតាមម៉ោងនេះ
Mourn Kunthea
February 7 2023
20 K views

ទឹកជាភេសជ្ជៈងាយស្រួលញ៉ាំ ចំណាយលុយតិចក្នុងការទិញ បើប្រៀបជាមួយភេសជ្ជៈផ្សេងៗទឹកគឺមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះរាងកាយ មិនប៉ះពាល់សុខភាព សូន្យកាល់ឡូរី ដែលមនុស្សគ្រប់គ្នាគួរតែងាកមួយយកចិត្តទុកដាក់ផឹកឱ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។

បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត អុឹង ម៉េងលាង ឯកទេស ផ្នែកវះកាត់ជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង បានប្រាប់ថា ជំងឺក្រួសនៅក្នុងតម្រងនោម(ក្រលៀន) ខូចតម្រងនោម គឺកើតឡើងមិនកំណត់អាយុចាស់ ឬក៏ក្មេងឡើយ។ ​ចាប់ពីវ័យមនុស្សមនុស្សចេះញុំាអាហារចេះផឹកទឹក​គឺអាចនឹងបង្កជាជំងឺនេះឡើងមកហើយ​បើមិនប្រយ័ត្ន ពិសេសគឺអ្នកដែលមានទម្លាប់ផឹកទឹកតិច។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ NHS បានបញ្ជាក់ថា ទឹកមាននាទីគ្របដណ្តប់និងការពារសរីរាង្គកាយរបស់មនុស្សដូចជា ជួយរក្សាសីតុណ្ហភាពរាងកាយ ធ្វើជារំអិលទៅដល់សន្លាក់ ការពារខួរឆ្អឹងខ្នង កម្ចាត់កាកសំណល់ចេញពីរាងកាយ តាមរយៈការនោម ញើស និងចលនាពោះវៀន។ មិនតែប៉ុណ្ណោះការផឹកទឹកបានគ្រប់គ្រាន់២.៥លីត្រទៅ៣លីត្រក្នុងមួយថ្ងៃ គឺវាដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសុខភាពតម្រងនោម ការពារជំងឺតម្រងនោម ការពារការកើតក្រួសតម្រងនោម...ជាដើម។ ទឹក មានតួនាទីជួយទៅដល់រាងកាយ និងតម្រងនោម ច្រើនរាប់មិនអស់ ចុះប្រសិនបើ១ថ្ងៃៗអ្នកមិនញ៉ាំទឹក ឬញ៉ាំទឹកតិចខុសកម្រិត តើសរីរាង្គទាំងអស់ក្នុងរាង្គកាយ ជាពិសេសតម្រងនោម ដែលត្រូវការទឹកដើម្បីការពារនឹងទៅជាយ៉ាងណា?

ទន្ទឹមនឹងនេះដែរ ប្រសិនជាអ្នកស្រឡាញ់សុខភាព មិនចង់ឈឺ មិនចង់កើតក្រួសតម្រងនោម ឬខ្សោយក្រលៀនទាំងវ័យក្មេង ដាច់ខាតអ្នកត្រូវបង្កើនទម្លាប់ញ៉ាំទឹកឱ្យបានចាប់ពី២ទៅ៣លីត្រក្នុងមួយថ្ងៃ ហើយត្រូវញ៉ាំតាមពេលកំណត់ដូចខាងក្រោម៖

១. ផឹកទឹក ៣០០មីលីលីត្រពេលភ្ញាក់ពីគេង៖ នៅអំឡុងពេលងើបពីគេងរាងកាយអាចនឹងបាត់បង់ជាតិទឹក និងអេឡិចត្រូលីត។ ហេតុនេះ ការញ៉ាំទឹកឱ្យបាន១កែវបន្ទាប់ពីភ្ញាក់ពីគេង គឺអាចបំពេញជាតិទឹកនៅក្នុងសរីរាង្គវិញ លើសពីទៅទៀត ការញ៉ាំទឹកបែបនេះ ក៏ជួយកាត់បន្ថយអាស៊ីតក្នុងក្រពះនាពេលព្រឹកព្រលឹម និងការពារតម្រងនោមផងដែរ។

២.​ ផឹកទឹក២៥០មីលីលីត្រមុនញ៉ាំអាហារពេលថ្ងៃ៖ ដើម្បីគ្រប់គ្រងទម្លាប់នៃការញុំាអាហារច្រើន ការផឹកទឹកមួយកែវមុនពេលអាហារ អាចជួយឱ្យមានអារម្មណ៍ថា ញុំាអាហារឆាប់ឆ្អែតក្នុងបរិមាណតិច និងថែមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អថែមមួយកម្រិត។

៣. ផឹកទឹក២៥០មីលីលីត្រក្រោយអាហារថ្ងៃ៖ ការផឹកទឹកបន្ទាប់ពីស្រស់ស្រូបអាហាររួច នឹងជួយដំណើរនៃចលនារំលាយអាហារឱ្យងាយស្រួលក្នុងការប្រតិបត្តិការ ដោយបម្លាស់ទីអាហារនៅក្នុងប្រព័ន្ធរំលាយអាហារបានល្អ និងជួយសម្រួលដល់ការបន្ទោរបង់បានទៀងទាត់។

៤. ផឹកទឹក៥០០មីលីត្រនៅពេលរសៀលចន្លោះម៉ោង១ដល់ម៉ោង២៖ ថ្ងៃរសៀល គឺជាពេលដែលរាងកាយឆាប់បាត់បង់ជាតិទឹកលឿនជាងគេ ដោយសារអាកាសធាតុកើតឡើងកម្តៅបណ្ដាលរាងកាយក៏ត្រូវបាត់បង់ជាតិទឹក។ ដូច្នេះការផឹកទឹកច្រើននៅកំឡុងពេលនេះ គឺល្អសម្រាប់បំពេញជាតិទឹកក្នុងសារពាង្គកាយ និងផ្តល់ថាមពលដល់សរីរាង្គទាំងមូល។

៥. ផឹកទឹក២៥០មីលីលីត្របន្ទាប់ពីទទួលទានអាហារសម្រន់ ឬភេសជ្ជៈផ្សេងៗ៖ ក្រោយពីញ៉ាំអាហារសម្រន់ ឬភេសជ្ជៈមួយចំនួនដូចជាគ្រឿងកំប៉ុង កាហ្វេជាដើម អ្នកគួរតែញ៉ាំទឹក ដើម្បីឱ្យវាទៅលាងនៅសារធាតុមិនល្អដែលតោងជាប់នៅក្នុងប្រដាប់លំដាប់រំលាយអាហារ។

៦. ផឹកទឹក២៥០មីលីលីត្រមុនអាហារល្ងាច៖ ដើម្បីគ្រប់គ្រងទម្លាប់នៃការញុំាអាហារច្រើន ការផឹកទឹកមួយកែវមុនពេលអាហារ អាចជួយឱ្យមានអារម្មណ៍ថា ញុំាអាហារឆាប់ឆ្អែតក្នុងបរិមាណតិច និងថែមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អថែមមួយកម្រិត។

៧. ផឹកទឹក៣០០មីលីលីត្រក្រោយអាហារល្ងាច៖ ជួយដំណើរនៃចលនារំលាយអាហារឱ្យងាយស្រួលក្នុងការរំលាយ។

៨. ផឹកទឹក៤០០មីលីលីត្រ២ម៉ោងមុនចូលគេង៖ ទម្លាប់នៃការទទួលទឹក រយៈពេល២ម៉ោងមុនចុលគេងវាក៏អាចជួយរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យមានតុល្យភាព រហូតដល់ភ្ញាក់ពីដំណេកនាពេលព្រឹក ​និងជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើឱ្យសន្លាក់​មាន​ជាតិ​រំអិល បំបែក​កាក​សំណល់ សម្អាតជាតិពុលក្នុងរាងកាយ ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ...ផងដែរ។

គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកអាចផឹកទឹកទៅតាមការកំណត់ខាងលើគឺក្នុងមួយថ្ងៃ ២៥០០មីលីលីត្រ ទៅ៣០០០មីលីត្រ ស្មើនឹង២.៥លីត្រទៅ៣លីត្រ ហើយផឹកទៅតាមពេលវេលាកមណត់ដូចខាងលើ រាងកាយរបស់អ្នកនឹងមានជាតិទឹកគ្រប់គ្រាន់ មិនងាយឈឺសន្លាក់ ការពារជំងឺច្រើនមុខ ជាពិសេសគឺជួយឱ្យតម្រងនោមុខភាពល្អ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
26 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
361 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
252 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
870 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia