អាហារ
ពេទ្យប្រាប់បទពិសោធន៍សម្រកគីឡូ បានជោគជ័យត្រឹមរយៈពេល៣ខែ មិនប្រើថ្នាំសម្រក
Thida Pet
February 1 2024
1.6 K views

ពេទ្យប្រាប់បទពិសោធន៍សម្រកគីឡូ បានជោគជ័យត្រឹមរយៈពេល៣ខែ មិនប្រើថ្នាំសម្រក

ជឿជាក់ថា បងប្អូនអាចដឹងពីវិធីសម្រកគីឡូជាច្រើន ក៏ប៉ុន្ដែនៅមិនទាន់ដឹង តើមានបងប្អូនប៉ុន្មាននាក់ដែលលើសគីឡូ ហើយប្រើវិធីសម្រកខុស? ជាហេតុនាំគីឡូក៏អត់ព្រមស្រក សុខភាពក៏លែងល្អ។ ឥឡូវនេះក្រុមការងាចាបបៃតង នឹងធ្វើការពាំនាំគន្លឹះសម្រកគីឡូត្រឹមត្រូវមួយដែលណែនាំដោយវេជ្ជបណ្ឌិតផ្ទាល់ ដែលគាត់បានអនុវត្តវិធីទាំងនេះ។ ក៏ប៉ុន្ដែបងប្អូនត្រូវចាំមនុស្សម្នាក់ៗគឺសម្រកគីឡូតាមវិធីខុសគ្នា មានន័យថាគេធ្វើក្បួនទី១ស្រក១០គីឡូ យើងធ្វើដូចគេដែរ ហើយស្រកដូចគេនោះទេ។ មួយវិញទៀតរាងកាយអ្នកខ្លះគេសម្រក២០គីឡូ មិនប្រាដកថាយើងស្រក២០គីឡូហើយល្អសម្រាប់សុខភាពនោះទេ។

ចូលមកដល់ប្រធានបទយើងវិញ សូមបងប្អូនអានអត្ថបទនេះឱ្យចប់ ដើម្បីដឹងថាស្រកគីឡូបានបែបណាជាវិធីត្រឹមត្រូវ​បែបណាខុស នឹងឈប់ចាញ់បោកគេ ឈប់ធ្វើតាមក្បួនផ្ដេសផ្ដាសរបស់នរណាទៀត។ ដោយគ្រាន់តែបងប្អូនស្ដាប់តាមការណែនាំរបស់អ្នកជំនាញ បងប្អូននឹងស្រកគីឡូបានដូចចិត្ត ថែមទាំងសុខភាពល្អទាំងព្រម។

នេះបើយោងតាមរយៈវេជ្ជបណ្ឌិតសូរ ធឿន ឯកទេសសើស្បែក ផ្ទាល់គាត់បានចែករំលែកបទពិសោធន៍ល្អៗផ្ទាល់របស់គាត់នៃការសម្រកគីឡូនៅអំឡុងពេលគាត់ឡើងគីឡូខ្លាំង។ គាត់បានបកស្រាយថា កាលពីគាត់នៅលើសគីឡូគាត់ក៏ខំប្រឹងហាត់ប្រាណដើម្បីសម្រកដូចគ្នា តែមិនបានផល ហើយគាត់ក៏ធ្លាប់បាក់ទឹកចិត្តព្រោះរឿងសម្រកគីឡូមិនបានសម្រេចដូចគ្នា ដូចជាមិនហ៊ានស្លៀកពាក់រឹបៗ ឬក៏អាវយឺតជាដើមព្រោះគាត់ខ្លាចមើលទៅធាត់។ ត្រង់ចំណុចនេះប្រាកដជាមានបងប្អូនជាច្រើនយល់អារម្មណ៍មួយនឹង ជាពិសេសគឺអ្នកដែលលើសគីឡូស្រាប់។

បន្ទាប់មកគាត់ក៏រកឃើញថា ការសម្រកគីឡូបានជោគជ័យមិនទាល់តែខំហាត់ប្រាណតែម្យ៉ាងនោះទេ បើរបបអាហារមិនព្រមផ្លាស់ប្ដូរទោះអ្នកប្រឹងប៉ុណ្ណាក៏គីឡូនៅដដែលមិនស្រកទៅណាឡើយ។ គាត់បានណែនាំរបបអាហារមួយដែលអ្នកសម្រកគីឡូគួរដឹង ហើយរបបអាហារទាំងនេះកាលគាត់នៅលើសគីឡូគាត់ក៏ជ្រើសយកមកញុំាដែរ​ទើបធ្វើឱ្យគាត់សម្រកគីឡូបានជោគជ័យដល់សព្វថ្ងៃនេះ ដែលពីមុនគាតមានគីឡូ៨៥ គាត់បានព្យាយាមសម្រកនៅ៧០គីឡូ។ និយាយដល់ចំណុចនេះបងប្អូនច្បាស់ជាឆ្ងល់ហើយ របបអាហារអ្វី? គឺរបបអាហារបែបketo។ មុននឹងដឹងពី របបអាហារបែបketoនេះចង់ឱ្យបងបប្អូនច្បាស់ពីរបបអាហារដែលធ្វើឱ្យធាត់សិន។

ដោយក្នុងនោះវេជ្ជបណ្ឌិតបានបកស្រាយថា របបអាហារដែលធ្វើឱ្យធាត់មិនមែន ខ្លាញ់ មិនមែនប្រូតេអ៊ីន តែជាប្រភេទស្ករ។ ដោយសាររបបអាហារអ្នកញុំារាល់ថ្ងៃនេះសម្បូរជាតិស្ករពេកបបអាហារទាំងនោះមានដូចជា បាយ គុយទាវ ស្រូវសាលី…ជាដើម។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា ជាធម្មតារាងកាយយើងពេលមានស្ករចូលគឺមិនប្រើប្រាស់ខ្លាញ់ទេ តែប្រើប្រាស់ស្ករ នៅពេលស្ករចាប់ផ្ដើមមានច្រើននៅរាងកាយ ស្ករក៏ត្រូវបម្លែងក្លាយជាខ្លាញ់​ ហើយស្តុកទុកដូចជាក្នុងក្បាលពោះ ឬក៏សរីរាង្គផ្សេងៗក្នុងគោលដៅក្នុងប្រើពេលយើងអត់មានអាហារ។ ដោយសារទុកយូរទៅៗមិនប្រើក៏ចេញជាលទ្ធផល លើសគីឡូឡើងមក។ វេជ្ជបណ្ឌិតបានបកស្រាយថា​ បងប្អូនកុំគិតថាសាមញ្ញឱ្យសោះពេលលើសគីឡូ ព្រោះការលើសនេះអាចវិវត្តទៅជាជំងឺលើសឈាម ចេញជាជំងឺទឹកនោមផ្អែម។

ក្រឡែកទៅមើលការសម្រកគីឡូរយៈចេល៣ខែធ្វើឱ្យវេជ្ជបណ្ឌិតស្រកបាន១០គីឡូបាន តាមរយៈរបបអាហារបែបketoគឺ គាត់បានចែករំលែកថាដើម្បីសម្រកគីឡូបានជោគជ័យតាមបែបketo គឺអ្វីដែលត្រូវកាត់បន្ថយអាហារមានជាតិស្ករចេញ។ អាហារដែលអាចញុំាបានគឺមាន សាច់ ជាតិប្រេង ដូចប្រេងអូលីវ ប្រេងសណ្ដែកជាដើម ដកតែជាតិស្ករចេញទៅ មានដូចជាបាយ កាហ្វេផ្អែមៗញុំាបានតែញុំាបែបធម្មតាកុំដាក់ស្ករ ញុំាបន្លែ ញុំាសាច់ ញុំាស៊ុត អាហារផ្សេងៗបានដក តែអាហារមានជាតិស្ករចេញតែប៉ុណ្ណោះ។

ចំពោះការហាត់ប្រាណវិញគឺហាត់បានតិចតួច​តែកុំចោលមិនហាត់ គ្រាន់តែកុំហាត់លើសកំណត់ពេកព្រោះរយៈពេលដែលរាងកាយរបស់យើងចាប់ផ្ដើមទទួលអាហារថ្មីខុសពីមុន ហើយបង្ខំហាត់ប្រាណខ្លាំងពេកក៏រាងកាយរបស់យើងទ្រទ្រង់អត់រួចដូចគ្នា ចាំលើសពី៣ខែហើយចាំចាប់ផ្ដើមហាត់ប្រាណខ្លាំងជាងមុនបន្តិច។

ជាចុងក្រោយប្រសិនណាបងប្អូនចង់សម្រកគីឡូបែបketoឬក៏វិធីផ្សេងគួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ព្រោះដើម្បីដឹងថា រាងកាយរបស់យើងត្រូវសម្រកតាមវិធីតាមណាឆាប់បានផល សម្រកបែបណាមិនត្រឹមត្រូវដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារសម្រកគីឡូដូចជាការប្រើប្រាស់ថ្នាំសម្រកដែលគ្មានការណែនាំពីអ្នកជំនាញ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia