ចិត្តសាស្ត្រ
វេជ្ជបណ្ឌិតជប៉ុន៖ នេះជាដំបូន្មានមាស ឱ្យអ្នករស់នៅក្នុងសន្តិភាពផ្លូវចិត្ត
Tror Sopheap
October 8 2025
701 views

លោកវេជ្ជបណ្ឌិត Shigeaki Hinohara បានប្រាប់សារព័ត៌មាន BBC ថា ជីវិតខ្ញុំមានថាមពលព្រោះតែខ្ញុំបានរួមចំណែកជួយមនុស្ស។ ខ្ញុំងើបពីព្រឹកធ្វើការងារដល់ល្ងាច”។ ការងារជួយជីវិតគាត់ឱ្យអាយុវែង រហូតអាចរស់នៅបាន ១០៥ឆ្នាំ។នេះជាគោលការណ៍ណែនាំរបស់លោកវេជ្ជបណ្ឌិត Hinohara សម្រាប់ការរស់នៅមានសុខភាពល្អទាំងរាងកាយ និងផ្លូវចិត្តរួមមាន៖

បើអ្នកដេកកើតទុក្ខមិនសុខចិត្ត ធ្វើឱ្យកោសិកាក្នុងរាងកាយកាន់តែបាត់បង់ ព្រោះកោសិកានោះ ទៅប្រយុទ្ធប្រឆាំងនឹងមេរោគ។ តាមអ្នកចិត្តសាស្រ្តបានបញ្ជាក់ថា ពេលអ្នកមានបញ្ហាផ្លូវចិត្ត រាងកាយអ្នកនឹងបញ្ចូលជាតិពុលមក។ តាមលោកវេជ្ជបណ្ឌិត Hinohara បានណែនាំថា កុំខ្វល់ខ្វាយ​ច្រើនពេក(រឿងមិនអាចដោះស្រាយបាន) ​គេង​ឱ្យ​បាន​ច្រើន ហើយ​រីករាយក្នុងចិត្ត។ យើងទាំងអស់គ្នាសុទ្ធតែនៅចងចាំពីរបៀបយើងនៅវ័យកុមារភាពហើយ ពេលយើងលេងសប្បាយ យើងតែងតែភ្លេចញ៉ាំ ឬគេង។ ខ្ញុំជឿថា យើងអាចរក្សាអាកប្បកិរិយានោះដូចមនុស្សពេញវ័យដែរ។ យកល្អកុំឱ្យរាងកាយ និងចិត្តមានការធុញទ្រាន់នឹងច្បាប់ (រឿងស្មុគស្មាញខ្លាំងពេក)។

អ្នកដែលស្រ្តេសច្រើន ច្រើនតែឡើងគីឡូ ហើយតាំងខូចចិត្តរឿងមាឌធាត់មួយកម្រិតទៀត។ លោកតាវេជ្ជបណ្ឌិតប្រាប់ថា បើ​ចង់​រស់​បាន​យូរ កុំ​លើស​គីឡូ។ សម្រាប់គាត់អាហារពេលព្រឹក មានកាហ្វេ ទឹកដោះគោមួយកែវ និងទឹកក្រូចមួយស្លាបព្រាជាមួយប្រេងអូលីវ។ ប្រេងអូលីវល្អសម្រាប់សរសៃឈាម និងរក្សាស្បែករបស់ខ្ញុំឱ្យមានសុខភាពល្អ។ ចំណែកអាហារថ្ងៃត្រង់ គាត់មានទឹកដោះគោ និងខំខូឃីពីរបី ឬអត់ហូបអាហារក៏មានដែរ។ ព្រោះគាត់រីករាយការងារនោះឯង។ អាហារពេលល្ងាចមានបន្លែ ត្រី និងបាយ ហើយមួយសប្តាហ៍ហូបសាច់គ្មានជាតិខ្លាញ់ពីរដងប្រហែល ១០០ក្រាម។

តាមលោកវេជ្ជបណ្ឌិត Hinohara បញ្ជាក់ថា អ្នកមិនត្រូវជឿលើគ្រួទេព្យប្រាប់អ្នកគ្រប់យ៉ាងឱ្យធ្វើសុទ្ធតែល្អនោះទេ។ ជាការល្អបំផុត អ្នកគួតែស្តាប់សម្តីពេទ្យឱ្យបានច្រើន រកចំណេះដឹងសុខភាពតាមរយៈការសៀវភៅ និងរៀនស្វែងយល់ពីរាងកាយរបស់ខ្លួនបន្ថែម វាល្អជាងស្តាប់តែពេទ្យតែម្នាក់។ ពេលមានចំណេះដឹងសុខភាព និងស្គាល់រាងកាយ អ្នកនឹងកែទម្លាប់ឱ្យជីវិតអ្នករស់នៅមានសុខភាពល្អ។ គ្មានអ្នកណាស្គាល់រាងកាយរបស់អ្នកជាងខ្លួនឯងនោះទេ”។ ពេលអ្នករក្សាគីឡូកុំឱ្យធាត់ ចេះរីករាយនឹងជីវិតខ្លួនឯង និងស្រឡាញ់ខ្លួនហូបអាហារល្អៗ ជីវិតអ្នកនឹងចាកចេញបញ្ហាផ្លូវចិត្ត និងស្រ្តេសមិនខាននោះទេ៕ អត្ថបទដោយ៖ ទ្រ​ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia