កុមារ
៣ចំណុច ធ្វើឱ្យអ៊ីស្រាអែល ក្លាយជាប្រទេសពូកែចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ
Vuthea Morn
June 10 2020
1.5 K views

នៅពេលដែលអ្នកទាំងអស់គ្នាក្លាយជាឪពុកម្តាយរបស់គេក្នុងពេលដំបូង តើអ្វីដែលអ្នកតែងស្រមៃគិត?បើតាមការទាយរបស់ខ្ញុំគឺអ្នកទាំងគ្នាកំពុងតែស្រមៃគិតដល់ថ្ងៃដែលកូនរបស់អ្នកកើតមកហើយ អ្នកនឹងគិតដល់ការចិញ្ចឹមបីបាច់កូនដោយរបៀបណាមិនខាន ហើយអ្នកខ្លះក៏គាត់មានវិធីសាស្រ្តក្នុងការចិញ្ចឹមកូនៗរបស់ពួកគាត់រួចហើយដែរ​ តែបើទោះបីជាយ៉ាងនេះមួយ​ក៏អ្នក​ទាំង​អស់​គ្នាក៏​នៅ​មា​ន​ចម្ងល់ខ្លះទាក់ទងនឹងការចិញ្ចឹមកូនៗរបស់អ្នក។ មិនមែនជាបញ្ហាធ្ងន់សម្រាប់ឪពុកម្តាយនោះ យ៉ាង​ណាក៏ដោយថ្ងៃនេះខ្ញុំនឹងលើកយក​ពីរបៀបនៃការចិញ្ចឹមកូនក្នុងប្រ​ទេសដែលចា​ប់ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេក្នុងពិភពលោកមកអធិប្បាយឲ្យអ្នកទាំងអស់គ្នាអាន ដើម្បីស្វែងយល់ជាចំណេះដឹងក្នុងការចិញ្ចឹមកកូនទាំងអស់គ្នា៖

យោងតាមការស្ទង់មតិថ្មីៗនេះអ៊ីស្រាអែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសល្អបំផុតនៅលើពិភពលោកក្នុងការចិញ្ចឹមកូនជាលក្ខណៈគ្រួសារ។ក្នុងនោះដែលអ៊ីស្រាអែលបាន​ចាត់ចំណាត់​ថ្នាក់ជា​ប្រទេ​ស​ទីបីនៅក្នុងបញ្ជីប្រទេស ១៩ របស់ពួកគេក្នុងការចិញ្ចឹមកូន។ យោងតាមការស្ទង់មតិនេះ​៨១ភាគរយនៃឪពុកម្តាយដែលជាជនបរទេសបានស​ប្បាយចិត្តនឹងជ​ម្រើសថែទាំ​កុមារនៅ​ក្នុងប្រទេ​ស​អ៊ី​ស្រា​អែល ហើយមានភាពវិជ្ជមានដូចគ្នាចំពោះជម្រើសនៃការអប់រំរបស់អ៊ីស្រាអែលដែលមាន ៨៤ភាគរយ បង្ហាញពីការពេញចិត្តជាទូទៅនៅក្នុងតំបន់នោះផងដែរ។

ប្រព័ន្ធអប់រំ

ឪពុកម្តាយគួរតែជំរុញកូន និងលើកទឹកចិត្តកូនក្នុងការសិក្សារៀនសូត្រ និងអប់រំកូនៗ។ នេះជាប្រព័ន្ធអប់រំកូនរបស់អ៊ីស្រាអែល ដែលអត្ថបទរបស់ Business Insiderបានកត់សម្គាល់ថាឪពុកម្តាយ​ប្រមា​ណ ៨០% ពេញចិត្តនឹងជម្រើសនៃការអប់រំ។ ជាការពិតណាស់​ ការមើលថែក្មេងនៅពេលថ្ងៃគឺត្រូវបានគាំទ្រស្ទើរតែទាំងស្រុងទៅលកុមារចាប់ពីអាយុ ៣ឆ្នាំ ហើយ​មានកន្លែង​ថែទាំ​កុមា​រ​មា​នស្ទើរ​តែ​គ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះទេការថែទាំកុមារមានតំលៃធូរថ្លៃ និងអាចចូលដំណើរការបានយ៉ាងងាយស្រួល។កម្មវិធីទាំងនេះតម្រូវឱ្យមាន​ការរៀបចំទូទៅសម្រាប់សា​លារៀនក្នុងវិស័​យចំ​នួ​ន​​បី​គឺជំនាញសង្គមការសិក្សាភាសាហេប្រឺ(Hebrew) និងការសិក្សាវប្បធម៌ និងការរៀបចំការសិក្សាខ្លះសម្រាប់ការអាន និងសរសេរ។គោលដៅទាំងសាលាមត្តេយ្យនិងម​តេយ្យ​​គឺដើម្បីជួយបង្រួបបង្រួមប្រទេសដោយផ្តល់ឱកាសអប់រំស្មើៗគ្នាដល់សិស្សទាំងអស់និងជួយកែលម្អឱកាសកុមារឱ្យទទួលបានជោគជ័យក្នុងការអប់រំទាំងអស់។

ប្រព័ន្ធអាហារ

បើយើងបែរមកមើលផ្នែកអាហារវិញក៏ជាកត្តាសំខាន់ផងដែរ​ ឪពុកម្តាយគួរជ្រើសរើសថាតើប្រភេទអាហារបែបណាដែលជួយដល់ការលូតលាស់របស់កុមារ។ បែរមកមើលអ៊ីស្រាអែលវិញគឺគិតដល់គុណភាពនៃបន្លែស្រស់ ហើយនឹងទឹកដោះគោមានជាតិផ្អែម។ការអប់រំគឺជាមធ្យោបាយចាំបា​ច់មួយដើម្បីធ្វើឱ្យសា​ធារណជនទូ​ទៅយ​ល់​ដឹ​ងអំពីអាហារដែលពួកគេកំពុងញ៉ាំ។ ក្មេងៗនៅសាលាអ៊ីស្រាអែលកំពុងរៀនទម្លាប់បរិភោគដោយមានសុខភាពល្អនិងរីករាយតាំងពីក្មេង។ ដោយកា​រដាំបន្លែ​ដោយខ្លួនឯ​ង​នៅ​ក្នុង​សួនសាលារៀនដែល និងរៀនធ្វើម្ហូបដែលមានសុខភាពល្អពីសិស្សវ័យជំទង់។

ប្រព័ន្ធសុខភាព

អ៊ីស្រាអែលគឺជាប្រទេសដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមានអត្រាមានកូនខ្ពស់និងប្រជាជនវ័យក្មេង។ទិន្នន័យទាំងនេះបញ្ជាក់​ពីសារៈសំខា​ន់នៃសេវាកម្មកុ​មារដែលមានប្រសិទ្ធភាពនិងសមស្របសម្រាប់ប្រជាជនរបស់ខ្លួន។ ទោះបីជាសេវាកុមារនៅអ៊ីស្រាអែលទទួលបានសមិទ្ធិផលជាច្រើនដូចជាអត្រាមរណភាពទារកអត្រាទាប សេវាថែទាំបឋមដែលពឹងផ្អែកជាចម្បងលើគ្រូពេទ្យកុមារដែលមានការអនុញ្ញាតមានបញ្ហាប្រឈមមួយចំនួនដូចជាការវិសមភាពក្នុងការថែទាំសុខភាពនិងសូចនាករសុខភាពរវាង តំបន់ផ្សេងគ្នានិងប្រជាជនខុសគ្នានៅក្នុងប្រទេស និងការផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនិងធ្មេញដែលត្រូវបានរៀបចំកាន់តែច្រើនដល់កុមារត្រូវការដោះស្រាយ។​​ ដូច្នេះឪពុកម្ដាយគួរតែការពារសុខភាពរបស់កុមារ​៕

ប្រភព៖

ttps://www.jpeds.com/ 

https://www.kveller.com/

https://www.ynetnews.com/

ប្រែសម្រួល៖ ម៉ាង ​វិសិដ្ឋារតន៍

 


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1458

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
679 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
41 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
555 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
602 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
793 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia