កុមារ
កូនមិនស្តាប់ កូនរឹងរូសព្រោះមិនស្និទ្ធស្នាលនឹងឪពុកម្តាយ អនុវត្តវិធីងាយៗ៥នេះដើម្បី ស្និទ្ធស្នាលនឹងកូន
Mourn Kunthea
November 18 2022
994 views

ក្នុងសង្គមបច្ចុប្បន្នមានឪពុកម្តាយខ្លះរវល់តែធ្វើការរកស៊ីពេក រហូតភ្លេចគិតដល់កូន មួយថ្ងៃៗឪពុកម្តាយខ្លះមិនបាននិយាយរកកូនសូម្បី១ម៉ាត់ផង។ ចំណែកឯឪពុកម្តាយខ្លះទៀត រឹតបន្តឹងកូនពេក ដាក់ច្បាប់ពេក រហូតកូនខ្លាច កូនមិនចង់និយាយរក កូនចេះកុហកព្រោះតែខ្លាចឪពុកម្តាយ។ ទង្វើទាំង២នេះជាទង្វើដែលធ្វើឱ្យកូនៗអ្នកចេះកុហក រឹងរូស ហើយទំនាក់ទំនងរវាងឪពុកម្តាយជាមួយកូនក៏គ្មានភាពស្និទ្ធស្នាលដែរ។

ជាការពិតណាស់ ទំនាក់ទំនង ភាពស្និតស្នាលរបស់កូនៗជាមួយឪពុកម្តាយគឺសំខាន់បំផុត។ ត្រង់ចំណុចនេះ ជឿថាឪពុកម្តាយមួយចំនួននៅប្រទេសកម្ពុជាយើងគាត់មិនបានគិតដល់។ ឪពុកម្តាយខ្លះពេកកូនមកជិត កូនមកនិយាយរក មានតែរុញកូនចេញ ឱ្យទូរស័ព្ទទៅកូនលេង បើទូរទស្សន៍ឱ្យកូនមើល ឬឱ្យអ្នកនៅជាមួយនាំកូនទៅដើរលេងខាងក្រៅ...ដើម្បីកុំឱ្យកូនមករំខានពេលធ្វើការរកស៊ីរបស់គាត់។

ការរុញច្រានកូនចេញបែបនេះ ហាក់កូនជាអ្នកកំពុងតែបណ្តុះគំនិតកូនៗរបស់អ្នកឱ្យលែងចង់នៅក្បែរអ្នក លែងចង់និយាយរកអ្នកអ៊ីចឹង។ ក្មេងគ្រប់គ្នា ត្រូវការបំផុតការមើលថែ ការកចិត្តទុកដាក់ពីឪពុកម្តាយ ប៉ុន្តែបើឪពុកម្តាយនៅតែរុញច្រានកូនចេញបែបនេះ ថ្ងៃក្រោយកូនមិននិយាយរក កូនស្អប់ កូនមិនស្តាប់បង្គាប់ កូនរឹងរូស កូនចេះកុហក កុំបន្ទោសកូន។

ជាមួយគ្នានេះដែរ យោងតាមការចែករំលែកបទពិសោធន៍ពី បងស្រី ដួង ច័ន្ទរស្មី អ្នកជំនាញផ្នែកចិញ្ចឹមក្មេង និងជាអ្នកម្តាយមួយកូនដែលឆ្លងកាត់ការចិញ្ចឹមកូនដោយផ្ទាល់ បងស្រីបានចែករំលែកមកក្រុមការងារ Healthy Cambodia ថា ឪពុកម្តាយគ្រប់រូបប្រសិនជាចង់ឱ្យកូនស្តាប់បង្គាប់ ចង់ឱ្យកូនស្រឡាញ់ មិនចង់ឱ្យកូនចេះកុហក គួរងាកមកចាប់អារម្មណ៍និងចាប់ផ្តើមបង្កើនភាពស្និទ្ធស្នាលជាមួយកូនឱ្យបានច្រើនជាមុន។ ភាពស្និទ្ធស្នាល ទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងឪពុកម្តាយ គឺធ្វើឱ្យកូនៗមានអារម្មណ៍ថាកក់ក្តៅ កូនមានរឿងអ្វីក៏មកនិយាយប្រាប់ឪពុកម្តាយដែរ ហើយអាចកាត់បន្ថយការកុហករបស់កូនបានមួយផ្នែកធំថែមទៀតផង។

បងស្រី ដួង ច័ន្ទរស្មី ណែនាំថា ដើម្បីបង្កើនភាពស្និតស្នាលជាមួយកូនៗមិនមានអ្វីពិបាកនោះទេ ឪពុកគ្រាន់តែអនុវត្តវិធីងាយ៥នេះឱ្យបានរាល់ថ្ងៃ៖

១. និយាយជាមួយកូនពីរឿងដែលមិនពាក់ព័ន្ធនឹងសាលារៀន៖ មានន័យថា ក្នុងវ័យចូលសាលា ជារៀលរាល់ថ្ងៃកូនរបស់អ្នកត្រូវទៅរៀននៅក្នុងសាលាពេញៗមួយថ្ងៃ។ ដូច្នេះពេលកូនត្រឡប់មកវិញ អ្នកមិនគួរនិយាយរឿងរៀន ឬរឿងសាលាជាមួយកូនរបស់អ្នកទៀតទេ ពីព្រោះក្មេងដែលនៅសាលាពេញមួយថ្ងៃគឺនៅពេលដល់ម៉ោងចេញមកផ្ទះពួកគេសប្បាយនឹងត្រេកអរណាស់ ហើយប្រសិនបើមកដល់ផ្ទះវិញអ្នកនាំកូននិយាយពីរឿងសាលា សួរកូនពីការរៀនបន្ថែមទៀតនោះ គឺកូនៗរបស់អ្នកមិនចង់និយាយចូលអ្នកនោះទេ។ ជំនួសឱ្យការសួរនាំរឿងសាលា ឪពុកម្តាយគួរតែនាំកូននិយាយពីនេះពីនោះធ្វើយ៉ាងណាឱ្យកូនសប្បាយចិត្ត ឱ្យកូនមានអារម្មណ៍ថាអ្នកជាឪពុកម្តាយផង ជាមិត្តភក្តិរបស់កូនផង។ នាំកូនទៅដើរលេង ឬនាំកូនទៅញ៉ាំអាហារដែលកូនចូលចិត្ត ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូន។

How To Talk to Your Kids about Body Safety and Consent - Motherly

២. អនុញ្ញាតឱ្យកូនបង្រៀនយើងធ្វើអ្វីថ្មីៗដែលគាត់ចូលចិត្ត៖ ឧទាហរណ៍ដូចជាកូនរបស់អ្នកចូលចិត្តបាយឡុកបាយឡ លែងធ្វើជាគ្រូពេទ្យ ចូលចិត្តលែងឧបករណ៍ពេទ្យ... ចូលចិត្តលែងអ្វីផ្សេងៗទៀត ឪពុកម្តាយត្រូវធ្វើជាចំណែកមួយក្នុងការលែងជាមួយកូនៗ អាចសម្តែងធ្វើជាអ្នកជំងឺរបស់កូន ឱ្យកូនលែងជាមួយ នេះក៏ជាការសម្រួចគំនិត និងកូនដៅរបស់កូនអ្នកនៅពេលពួកគេធំឡើងដែរ។ ទោះរវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលលែងជាមួយកូនដែរ។

The Expert-Led Way To Homeschool Your Child.

៣. លេងជាសកម្មភាពជាមួយកូន៖ មិនថានាំកូនទៅដើរលែងនៅខាងក្រៅ ឬលែងនៅក្នុងផ្ទះនោះទេ ឪពុកម្តាយត្រូវតែជាចំណែកមួយដែលមានសកម្មភាពលែងជាមួយកូន។ មិនគួរទុកឱ្យកូនលែងម្នាក់ឯង ឬរុញឱ្យកូនទៅលែងជាមួយក្មេងៗដទៃច្រើនពេកទេ ពីព្រោះកូនៗរបស់ពួកគេនឹងសប្បាយចិត្តប្រសិនជាឪពុកម្តាយអាចលែងជាសកម្មភាព ជាមិត្តរបស់ពួកគេបាន ហើយកូនរបស់អ្នកក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយអ្នកផងដែរ។

The Role of Caregivers in the Speech Language Development of Children

៤. ធ្វើរឿងសប្បាយៗជាមួយកូន៖ មានន័យថា រាល់ពេលដែលកូននៅជាមួយអ្នក អ្នកត្រូវបង្កើត ឬធ្វើរឿងសប្បាយៗជាមួយកូន ដូចជានិយាយលែងជាមួយកូន សួរនាំកូនពីរឿងសប្បាយៗ នាំកូនទៅកន្លែងដែលកូនចង់ទៅ ធ្វើរឿងអ្វីដែលកូនអ្នកចូលចិត្តឱ្យបានច្រើន នោះកូននឹងមានអារម្មណ៍ថា ពេលនៅជាមួយឪពុកម្តាយពួកគេសប្បាយចិត្តនិងរីករាយ។

Family Games For All Ages and Occasions - Sunshine and Hurricanes

៥. កុំភ្លេចសុំទោសកូននៅពេលដែលអ្នកធ្វើខុស៖ នេះជាចំណុចសំខាន់បំផុត ដែលឪពុកម្តាយគ្រប់រូបមិនត្រូវរំលង។ ទោះអ្នកមាននាមជាឪពុកម្តាយរបស់កូនអ្នកក៏ដោយ ប៉ុន្តែអ្នកមិនត្រូវយកនាមជាឪពុកម្តាយកូន ធំជាងកូន ធ្វើខុសជាមួយកូន ហើយមិនសុំទោសកូននោះទេ។ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាអ្នកកំពុងបង្រៀនកូនអ្នកឱ្យធ្វើខុសហើយមិនចេះសុំទោស។ ទោះកូនអ្នកនៅក្មេង មិនទាន់ដឹងការខុសត្រូវក៏ដោយ ក៏អ្នកជាឪពុកម្តាយត្រូវតែនិយាយពាក្យសុំទោសកូនទៅកាន់កូនរបស់អ្នក រាល់ពេលដែលអ្នកធ្វើខុសដែរ។ កុំមានអារម្មណ៍ថាខ្មាស់អៀន ព្រោះនេះជាគំរូល្អមួយដែលនាំឱ្យកូនរបស់អ្នកល្អនៅថ្ងៃខាងមុខ ហើយក៏ជាទង្វើមួយដែលបង្ហាញថាអ្នកបានផ្តល់តម្លៃទៅដល់កូនរបស់អ្នកបានគ្រប់គ្រាន់។

How to Teach Kids to Apologize Essay - Motherly

គូសបញ្ជាក់ផងដែរថា ៥ចំណុចខាងលើនេះគឺចាំបាច់បំផុតសម្រាប់ឪពុកម្តាយគ្រប់រូបត្រូវអនវត្តជាមួយកូន ដើម្បីបានភាពស្និទ្ធស្នាលជាមួយកូន ដើម្បីផ្តល់ក្តីស្រឡាញ់ដល់កូនពិតប្រាកដចេញពីសកម្មភាពផ្ទាល់ មិនមែនស្រឡាញ់តែមាត់នោះទេ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
382 views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
116 views

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
374 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
598 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
294 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
5.4 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
383 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
337 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia