សម្រស់
ប្រយ័ត្នទិញខាតលុយ! អ្នកទិញSunscreenប្រើត្រូវដឹងពីគន្លឹះទាំងនេះជាមុនសិន
Sitha Tek
October 1 2021
1.1 K views

អ្នកនិយមប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ឬហៅថាSunscreen ភាគច្រើនគឺ ប្រហែលជាមិនសូវដឹងពីក្បួនក្នុងការប្រើបាស់នោះទេ ដូច្នេះហើយទើបថ្ងៃនេះ ចាបបៃតងកម្ពុជា សូមណែនាំបងប្អូនពីក្បួនជ្រើសរើសឡេការពារកម្ដៅថ្ងៃ និងការប្រើឱ្យប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ឡេការពារពន្លឺថ្ងៃ (Sunscreen ) ជាផ្នែកមួយដ៏សំខាន់ក្នុងការពារស្បែកយើងពីពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេអេ (UVA) និង ប៊ី (UVB) ដែលអាចកាត់បន្ថយកុំឲ្យស្បែកឆាប់ចាស់ ជ្រីវជ្រួញ រលាកស្បែក និងមុខស្រអាប់ខ្មៅ ដែលយើងមិនអាចខ្វះបានក្នុងការថែរក្សាផ្ទៃមុខជាប្រចាំថ្ងៃ។ ការប្រើប្រាស់ឡេការពារពន្លឺថ្ងៃត្រូវបានទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារ និងឳសថរបស់សហរដ្ឋអាមេរិក FDA (Food and Drug Administration) ក្នុងការការពារស្បែក និងកាត់បន្ថយហានិភ័យជំងឺមហារីកស្បែកទៀតផង។ យ៉ាងណាមិញនៅបណ្តាប្រទេសអាស៊ីមានអាកាសធាតុក្តៅខ្លាំង ជាពិសេសនៅប្រទេសកម្ពុជាយើង ធ្វើឱ្យងាយប្រឈមមុខនឹងការរលាកស្បែក និងបញ្ហាស្បែកជាច្រើនដែលអាចកើតមានដោយសារពន្លឺព្រះអាទិត្យ។

 ជាមួយគ្នានេះ សូម្បីតែវេជ្ជវេជ្ជបណ្ឌិត ឯក ផាណារី ដែលជាអុ្នកឯកទេសខាងរោគសើស្បែក ដែលបច្ចប្បន្នកំពុងបម្រើការងារនៅគ្លីនិក EK Clinic & Laser បានឱ្យដឹងថា ប្រភេទឡេការពារពន្លឺថ្ងៃចែកចេញជាពីរធំៗ៖

-Chemical Sunscreen: ដែលវាធ្វើការដូចទៅហ្នឹងអេប៉ុងសម្រាប់ស្រូបកាំរស្មីពន្លឺព្រះអាទិត្យ។

ឡេការពារពន្លឺថ្ងៃមានអត្ថប្រយោជន៍ជួយកាត់បន្ថយកត្តាប្រឈមមួយចំនួនដូចជា៖

-ជំងឺមហារីកស្បែកប្រភេទ Melanoma និង Squamous Cell Carcinoma (SCC)

-រលាកស្បែក

-កាត់បន្ថយស្នាមជ្រីវជ្រួញ

-ស្នាមអាចម៍រុយ

-ស្នាមប្រជ្រុយ

-ការពារមុខជាំ

-មុខស្រអាប់ខ្មៅ។ល។                                                               

តើយើងគួរជ្រើសរើសឡេការពារពន្លឺថ្ងៃប្រភេទណាយកមកប្រើប្រាស់?

-ត្រូវមើលស្លាកសញ្ញាមាន SPF (Sun Protection Factor) 30 ដល់ 50+ និង PA++++ (Protection Grade of UVA rays) ឬ Broad Spectrum ដែលអាចការពារបានទាំង UVA និង UVB។ ពីព្រោះ UVA rays ធ្វើឲ្យស្បែកឆាប់ចាស់។ រីឯ UVB rays អាចធ្វើឲ្យងាយរលាកស្បែក។ ទាំង UVA និង UVB អាចធ្វើឲ្យប្រឈមនឹងការកើតមហារីកស្បែកបាន។

-សារធាតុផ្សំ៖

-Physical Sunscreen មានដូចជា៖ Zinc Oxide ឬ Titanium Dioxide

-Chemical Sunscreen មានដូចជា៖ Oxybenzone Avobenzone                                                        

ប្រសិនបើស្បែកមុខលោកអ្នកមានលក្ខណៈងាយរងប្រតិកម្ម ឬ ស្បែកមុខងាយមានមុន គួរជ្រើសរើសប្រភេទ Physical Sunscreen។ ប្រសិនបើស្បែកមុខលោកអ្នកជាប្រភេទស្បែកមុខប្រេង គួរប្រើ Sunscreen with Oil Free។

-ងាយស្រួលលាប និងចូលស្បែកបានល្អ។ ឩទាហរណ៍ប្រភេទ Lotion ឬ Gel។                                           

-ភាពធន់នឹងទឹក៖ ទោះបីហែលទឹក ឬបែកញើសច្រើនក៏ដោយនៅតែមាន Sunscreen ជួយការពារ។ ជាពិសេសប្រសិនធ្វើការក្រោមកំដៅថ្ងៃច្រើន គួរប្រើ SPF 50+ ឬច្រើនជាងនេះ។                             

របៀបប្រើប្រាស់ឡេការពារពន្លឺថ្ងៃឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៖

-លាងសម្អាតស្បែកមុខឲ្យបានស្អាត។

-ត្រូវជ្រើសរើស SPF 30 ទៅ 50+ និង PA++++ ដែលអាចការពារទាំង UVA និង UVB។

-លាបបរិមាណប្រហែលមួយថ្នាំងដៃ លាបសព្វពេញផ្ទៃមុខរហូតចូលស្បែកអស់។

-ត្រូវលាប20-30នាទីមុនចេញទៅក្រៅដើម្បីមានប្រសិទ្ធភាពក្នុងការការពារស្បែកបានល្អ។

-ត្រូវលាបឡើងវិញរៀងរាល់បីម៉ោងម្តងជាពិសេសពេលត្រូវកំដៅថ្ងៃ ព្រោះរាល់គ្រប់ឡេការពារពន្លឺថ្ងៃទាំងអស់មានប្រសិទ្ធភាពក្នុងការការពារបានត្រឹមតែបីម៉ោងប៉ុណ្ណោះ។

ដូច្នេះ សម្រាប់បងប្អូនទាំងអស់គ្នា ទាំងសុភាពនារី និងសុភាពបុរស មុននឹងសម្រេចចិត្តទិញឡេការពារកម្ដៅថ្ងៃយកមកប្រើ់ប្រាស់សូមដឹងពីសារធាតុផ្សំរបស់វា និងជាពិសេសត្រូវលាបឱ្យត្រូវក្បួនផងដែរ ទើបមានប្រសិទ្ធភាពខ្ពស់។

 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia