ជំងឺ
ស្រ្តីៗគួរដឹងចាំបាច់ព្រោះនេះជារោគសញ្ញាជំងឺស្រុតស្បួនជាពិសេសស្រ្តីធ្លាប់សម្រាលកូនរួចងាយប្រឈម
Thida Pet
November 7 2023
1.5 K views

ស្បូនគឺជាសរីរាង្គសំខាន់១សម្រាប់មនុស្សស្រី ស្បូនគឺជាក៏ងាយនឹងប្រឈមជាមួយគ្រោះថ្នាក់ខ្លាំងណាស់ងាយឆ្លងមេរោគ បាក់តេរីដែលបង្កជាបញ្ហារោគស្រ្តីដូចជា ធ្លាក់សរមាស់ ក្រហាយ មានក្លិន ឬក៏អាចប្រឈមនឹងជំងឺស្រុតស្បូនឡើងមក ដែលជំងឺនេះជាគ្រោះថ្នាក់សំខាន់១សម្រាប់មនុស្សស្រី។

ជាការពិតណាស់ យោងតាមរយៈការចែករំលែករបស់មន្ទីរពេទ្យកាលម៉ែត បានចែករំលែកថា ជំងឺស្រុតស្បូនជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ៣០%នៃស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់

រោគសញ្ញាជំងឺស្រុតស្បូនមានដូចជា៖

- មានផលរំខានលើមុខងារបង្ហូរទឹកនោម

- អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច ឬលើករបស់ធ្ងន់ ។ល។

- អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំតឹងណែនរំខាននៅក្នុងទ្វារមាស

- អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក

- អ្នកជំងឺអាចជ្រាបលាមក ឬលេចផោម ដោយឯកឯង

- ឈឺនៅអាងត្រគាក មានធ្លាក់ស រលាកទ្វារមាស

- ផលរំខានក្នុងការរួមភេទ

- ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ។

ចំពោះមូលហេតុដែលបង្កជំងឺស្រុតស្បូននេះមានដូចជា៖

- ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage)

- ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត (anomalie osseuse)

- ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក

- ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក

- មានជំងឺទល់លាមកញឹកញាប់

- ធ្វើការធ្ងន់ ឬលើករបស់របរធ្ងន់ៗ

- ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអរម៉ូន

- ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក។

វិធីការពារជំងឺស្រុតស្បូន៖នេះបើយោងតាមរយៈគេហទំព័រ voicesforpfd គេបានបញ្ជាក់ថា ដើម្បីការពារជំងឺស្រុតស្បូនស្រ្តីគប្បីអនុវត្តក្បូនដូចជា៖

-ធ្វើលំហាត់ប្រាណសាច់ដុំអាងត្រគាក៖ ការធ្វើសាច់ដុំអាងត្រគាកនេះ មិនមែនបានន័យថា អាចជួយ១០០ភាគរយឱ្យស្រ្តីលែងមានបញ្ហាស្រុតស្បូនឬក៏ស្រុតស្បូនហើយហាត់ប្រាណបែបនេះជានោះទេ គឺគ្រាន់ជាចំណែកមួយជួយកាត់បន្ថយហានិភ័យនៃជំងឺនេះ ឬក៏ស្រ្តីដែលកំពុងមានបញ្ហាហាត់ទៅអាចជួយបន្ធូរអាការរបស់គាត់ឱ្យប្រសើរជាងមុន។ចំពោះរៀបហាត់អាចជ្រើសយកក្បាច់ squat ៖របៀបហាត់ ឈរឱ្យត្រង់ហើយដាក់កែងជើងឱ្យស្មើរនឹងស្មារ ញែកចុងជើងចេញក្រៅ១៥ដឺក្រេ ស្រូបខ្យល់ចូល ហើយបិតដង្ហើម ប្រឹងក្បាលពោះ ចាប់ផ្ដើមទម្លាក់គូទចុះ​ ធ្វើយ៉ាងណាកុំឱ្យជង្គង់លើសចុងជើង ងើបឱ្យត្រង់ឱ្យវិញ ហើយផ្លុំខ្យល់ចេញតាមមាត់។ ធ្វើឱ្យបាន១០ដង ក្នុងមួយជុំ អាចធ្វើបាន៥ជុំក្នុង១ថ្ងៃ។

បញ្ជាក់នៅមានក្បាច់ជាច្រើនទៀត អ្នកអាចជ្រាវជ្រាវបន្ថែមដោយខ្លួនឯងចូលចិត្តហាត់១ណាអាចហាត់មួយនឹងបាន ​គ្រាន់តែលំហាត់ប្រាណដែលយើងបានណែនាំគឺស្រួលហាត់នឹងបានផលល្អ។

Wall Squat Exercise: A Beginner's Guide - BetterMe

-រក្សាគីឡូ៖ ស្រ្តីលើសទម្ងន់គឺប្រឈមជាមួយជំងឺស្រុតស្បូន ដូច្នេះការរក្សាគីឡូមិនឱ្យលើសខ្លាំងពេក ឬក៏ស្គមពេកពិតជាប្រយោជន៍សម្រាប់ស្រ្តីខ្លាំងណាស់ ព្រោះអាចកាត់បន្ថយហានិភ័យបានខ្លះ។

-ពិនិត្យសុខភាព៖ ប្រសិនណាអ្នកជាមនុស្សឧស្សាហ៍ទល់លាមក ឬក៏ឧស្សាហ៍ក្អករុំារ៉ៃ សូមឧស្សាហ៍ទៅពិនិត្យសុខភាពស្បូនរកមើលជំងឺស្រុតស្បូនឱ្យបានត្រឹមត្រូវ ព្រោះកត្តាទាំងនេះអាចជះឥទ្ធិពលធ្វើឱ្យស្រ្តីងាយមានបញ្ហាស្រុតស្បូនទាំងមិនដឹងខ្លួន។

ជាចុងក្រោយប្រសិនណាអ្នកមានរោគសញ្ញាដូចបានរៀបរាបខាងលើគួរតែមកពិគ្រោះយោបលជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ បើរកឃើញអាចងាយស្រួលក្នុងការព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
7.5 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
942 views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
887 views
អត្ថបទថ្មីៗ
#ជំងឺNovember 10 2025
អ្នកប្រុងប្រយ័ត្នផង! នេះជារោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកលំពែង
#សម្រស់November 10 2025
តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
#ជំងឺNovember 9 2025
តាមដានផង! នេះជារោគសញ្ញាគ្រាប់គ្រួសក្នុងបង្ហួរនោមទាំង ១១ចំណុច
#ចិត្តសាស្ត្រNovember 9 2025
មហាសេដ្ឋីវ័យ ២៨ឆ្នាំប្រាប់ថា នៅវ័យក្មេងខំធ្វើរឿង ១នេះ កសាងអនាគតល្អ ចាស់ឡើងមិនចំណូល
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia