មានការលើកឡើងជាច្រើនអំពីរបបអាហារវីតាមីន ជាពិសេសអ្នកកំពុងសម្រកទម្ងន់ ខណៈពេលដែលញ៉ាំតែអាហារសុខភាពដែរ ក៏ប៉ុន្តែគីឡូមិនព្រមស្រកសោះ ហើយថែមទាំងកើនជំងឺទៀត។ តើនេះបណ្ដាលមកពីកត្តាអ្វីខ្លះទៅ?
យោងតាមប្រភពចេញផ្សាយរបស់គេហទំព័រ brightside.me និង indiatoday.in បានលើកឡើង គ្រប់អាហារវីតាមីនទាំងអស់ដែលយើងត្រូវទទួលទានជាប្រចាំ ក្រុមអ្នកជំនាញបានធ្វើតេស្ត ញែកពីប្រសិទ្ធភាពរបស់វាផ្តល់ឱ្យសរីរាង្គ ដោយផ្តោតទៅតាមពេលវេលា ហើយប្រសិនណាបើញ៉ាំខុសអាចនឹងបង្កចេញជាជំងឺធ្វើឱ្យដល់រាងកាយវិញ។ ដូច្នេះខាងក្រោមនេះ ជាអាហារទាំង១២ ដែលត្រូវការបានណែនាំពីពេលវេលាដែលគួរទទួលទាន និងមិនគួរទទួលទាន៖
១. ផ្លែចេក៖ ញ៉ាំនៅពេលថ្ងៃត្រង់ ចន្លោះពីម៉ោង ១០ ដល់ម៉ោង ២ ជំនួយដល់ប្រព័ន្ធរំលាយអាហារ កោសិកាស្បែក និង សក់។ តែប្រសិនបើញ៉ាំព្រឹក ឬល្ងាច អាចនាំឱ្យបង្កើតជាស្លេស បន្ថយថាមពល និងពិបាកក្នុងការរំលាយអាហារ។
២. ផ្លែក្រូច៖ ញ៉ាំក្រោយបាយ ឬធ្វើជាអាហារសម្រន់ ជួយកាត់បន្ថយជាតិស្ករ ល្អសម្រាប់សុខភាពស្បែក សម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការប្រសើរ។ តែសូមកុំញ៉ាំ ពេលពោះទទេរ ព្រោះអាចបណ្ដាលឱ្យបញ្ហាដល់ក្រពះ ពោះវៀន។
៣. ដំឡូង៖ ដំឡូងជាប្រភពនៃជាតិសរសៃខ្ពស់ ញ៉ាំពេលព្រឹក ឬជាអាហារសម្រន់ចន្លោះពេលព្រឹក និងពេលថ្ង ជួយកាត់បន្ថយការឃ្លាន ជាតិស្ករក្នុងឈាម ជំនួយសក់ ក្រចក និងស្បែក។ ផ្ទុយទៅវិញបើអ្នកញ៉ាំនៅពេលយប់ អាចបង្ករជាការឡើងទម្ងន់ ដោយសារធ្វើឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការយឺត។
៤. កាហ្វេ៖ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនិយាយផងដែរថាតាមកម្រិតជីវសាស្ត្រកម្រិតអរម៉ូន cortisol របស់យើងឡើងខ្ពស់ចន្លោះពីម៉ោង ៨ ដល់ ៩ព្រឹក, ពេលថ្ងៃត្រង់កើននៅចន្លោះម៉ោង១២ដល់ម៉ោង ១ និងល្ងាចនៅម៉ោង ៥:៣០ ដល់ ៦:៣០ ដូច្នេះពេលវេលាដែលល្អបំផុតសម្រាប់ផឹកកាហ្វេគួរតែនៅចន្លោះម៉ោងអាហារសម្រន់ដែលមានដូចជា ៩:៣០ ដល់ ១១:៣០ ព្រឹក និង ១: ៣០ ដល់ ៣: ៣០។ ម្យ៉ាងវិញទៀត សូមកុំផឹកកាហ្វេពេលល្ងាច និងយប់ ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក។
៥. យ៉ាអួ៖ ក្រុមអ្នកជំនាញតែងណែនាំ ឱ្យចៀសវាងការទទួលទានយ៉ាអួនៅលើពោះទទេឬមុនអាហារ ដោយសារតែយ៉ាអួមានអាស៊ីតឡាក់ទិកដែលអាចបន្ថយជាតិអាស៊ីតនៃក្រពះ។ យ៉ាងណាមិញយ៉ាអួល្អខ្លាំងសម្រាប់សុខភាព បន្ទាប់ញ៉ាំអាហារព្រោះវាជួយសម្រួលដល់ក្រពះពោះវៀន ក្នុងការរំលាយអាហារ។
៦. គ្រាប់ធញ្ញជាតិ៖ ជ្រើសរើសគ្រាប់ធញ្ញជាតិ សម្រាប់អាហារពេលព្រឹក ឬជាអាហារសម្រន់ មានប្រយោជន៍ខ្លាំង ដោយជួយលើកកម្ពស់សុខភាពបេះដូង ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលធម្មតា រួមចំណែកដល់ការសម្រកទម្ងន់ ថែសម្រស់ស្បែកនិងសក់។ តែសូមកុំញ៉ាំពេលយប់ ព្រោវាធ្វើឱ្យប្រដាប់រំលាយអាហារមានដំណើរការយឺត កើនកាឡូរី និងឡើងទម្ងន់។
៧. សាច់៖ អ្នកអាចញ៉ាំសាច់ពេញមួយថ្ងៃដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់។ ប៉ុន្តែសូមប្រយ័ត្នចំពោះការញ៉ាំវានៅពេលព្រឹក ព្រោះថាការដែលមានអាហារបែបនេះអាចជាការលំបាកក្នុងការរំលាយ។ ជាងនេះទៅទៀត ការជ្រើសរើសសាច់គ្មានខ្លាញ់និងទទួលទានអាហារយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេងគឺជាជម្រើសដ៏ល្អព្រោះ មិនមានកាឡូរីច្រើនហួសហេតុដែលអាចបណ្តាលឱ្យឡើងទម្ងន់។
អាស្រ័យតាមការរៀបរាប់ខាងលើនេះហើយ សូមអ្នកជ្រើសរើសរបបអាហារណាមួយមកទទួលទានដោយមានការពិចារណាត្រឹមត្រូវ ព្រោះគ្រប់អាហារវីតាមីន និងប្រូតេអ៊ីន ទាំងអស់ សុទ្ធតែមានសមត្ថភាព និងបញ្ចេញប្រសិទ្ធភាពបានទៅពេលវេលា លក្ខខណ្ឌទទួលទានផ្សេងៗគ្នា៕