សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងម៉ាញ៉េស្យូម ដែលអាចជួយការពារការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ដែលនាំឱ្យកើតជំងឺមហារីក។ យោងតាមការស្រាវជ្រាវរបស់សមាគមជំងឺមហារីកអាមេរិក ក្នុងចំណោមសារធាតុ flavonoids នៃសូកូឡាខ្មៅ គឺមានសារធាតុមួយហៅថា epicatechin ទទួលខុសត្រូវជាចម្បងចំពោះការប្រឆាំងនឹងជំងឺមហារីក។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយ Vnexpress ។
យ៉ាងណាមិញយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Pondicherry ប្រទេសឥណ្ឌាក៏បង្ហាញផងដែរថា សូកូឡាខ្មៅមានលក្ខណៈសម្បត្តិជួយការពារកោសិកាពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ប្រឆាំងនឹងប្រភេទមហារីកមួយចំនួនដូចជា មហារីកពោះវៀនធំ ក្រពេញប្រូស្តាត សុដន់ សួត តម្រង់នោមជាដើម។
ការវិភាគដោយសាកលវិទ្យាល័យ Warmia និង Mazury ប្រទេសប៉ូឡូញ ក៏បានរកឃើញថាអ្នកដែលញ៉ាំសូកូឡាខ្មៅមានហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកតិចជាងអ្នកញ៉ាំតិចបំផុតសូកូឡាខ្មៅ១២% ។ លើសពីនេះទៀតប្រសិនបើយើងបរិភោគកូឡា១០ក្រាម ក្នុង១ថ្ងៃ
អាចកាត់បន្ថយ ហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាពិសេសទៅទៀតគឺជួយឲ្យយើងចៀសឆ្ងាយពីជំងឺមហារីកជាច្រើនផ្សេងទៀត។
សូកូឡាខ្មៅក៏ជាប្រភពដ៏ល្អនៃម៉ាញេស្យូម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស៊ាំប្រឆាំងនឹងជំងឺ។ ដូច្នោះហើយ សូកូឡាខ្មៅបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹង កោសិកាមិនប្រក្រតី ៕
អត្ថបទដោយ៖ ស្រីណុច