ជំងឺ
តេស្ត១ប្រភេទរកជំងឺ ទឹកនោមផ្អែម គ្រប់គ្នាចាំបាច់គួរតេស្តកុំខាន ដើម្បីការពារខ្លួនពីជំងឺនេះ
Thida Pet
November 16 2023
2.5 K views

តេស្ត១ប្រភេទរកជំងឺ ទឹកនោមផ្អែម គ្រប់គ្នាចាំបាច់គួរតេស្តកុំខាន ដើម្បីការពារខ្លួនពីជំងឺនេះ

HbA1c ជាមធ្យមភាគជាតិស្កររយៈពេល៣ ខែចុងក្រោយរបស់មនុស្ស ។ និយាយឲ្យស្រួលស្តាប់គឺជាមធ្យមភាគជាតិស្ករ ដែលខាំជាប់ និង អេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1c នេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ដោយសារគ្រាប់ឈាមក្រហមយើងមាន អាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃ

ជាតិស្កររបស់យើង។

តើត្តេស HbA1cមានសារប្រយោជន៍អ្វីខ្លះដល់អ្នកតេស្ត និងគួរតែចាំបាច់ត្រូវតេស្តដែររឺទេ?

ជាការពិតណាស់ តាមរយៈកិច្ចសម្ភាសន៍របស់ក្រុមការងារចាបបៃតងជាមួយ វេជ្ជបណ្ឌិត គង់ លីណាត ជាគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកអេគីប បានបញ្ចប់ការសិក្សាពីប្រទេសបារាំង។ ធ្វើការចែករំលែកឱ្យដឹងថា តេស្ត hba1c គឺមានសារៈសំខាន់២យ៉ាងធំៗមានដូចជា៖

ទី១៖ គឺត្តេសក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺទឹកនោមផ្អែម៖ សារៈសំខាន់មួយនេះគឺពិតជាមានប្រយោជន៍ខ្លាំងមែនទែន​ក្នុងការស្វែងរកជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិត គង់ លីណាត បានបន្ថែមថាសម្រាប់អ្នកដែលមានសុខភាពល្អមិនមានជំងឺ មេតាប៉ូលីសផ្សេងៗ មិនមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម​ គួរតែត្តេស HbA1c ដូចគ្នា។ ហើយគួរទៅតេស្ត៦ ខែឬក៏១ឆ្នាំ ម្ដង ដើម្បីការពារខ្លួនទុកជាមុន។ ក៏ប៉ុន្ដែប្រសិនណាអ្នក ​ ឡើងគីឡូខ្លាំងខុសធម្មតា ឬក៏កំពុងមានជំងឺប្រចាំកាយដូចជា លើសឈាម បេះដូង…គួរតែធ្វើតេស្HbA1cឱ្យបានទៀងទាត់រយៈពេល៦ ខែទៅ១ ឆ្នាំម្ដង ដើម្បីការពារទុកមុនដូចគ្នា ព្រោះកត្តាឡើងគីឡូ និងជំងឺមេតាប៉ូលីសផ្សេងៗក៏ជាដើមហេតុអាចបង្កជាជំងឺទឹកនោមផ្អែមបានដែរ។

ទី២៖ តាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នកជំងឺ៖ អត្ថប្រយោជន៍ទី២នេះក៏សំខាន់ខ្លាំងមែនទែន សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមកម្រិតដំបូងឬក៏ធ្ងន់ គឺវេជ្ជបណ្ឌិតត្រូវតម្រូវឱ្យជំងឺមកតេស្តរយៈពេល៣ ខែម្ដងដើម្បីរកមើល

ស្ថានភាពជំងឺ។ មានន័យថា អ្នកជំងឺទឹកនោមផ្អែម ពី១ខែទៅ១ខែគឺមានភាពខុសគ្នា។ ដូច្នេះហើយ ការព្យាបាលអ្នកជំងឺ ទឹកនោមក៏ត្រូវតែផ្លាស់ប្ដូរវិធីសាស្រ្តព្យាបាលដូចគ្នាដើម្បីទទួលបានប្រសិទ្ធភាព។ ដោយតម្រូវឱ្យអ្នកជំងឺតេស្តHbA1cឬ ក៏ធ្វើរោគវិនិច្ឆ័យសំខាន់ៗផ្សេងទៀតដែលវេជ្ជបណ្ឌិតត្រូវធ្វើដើម្បីឱ្យប្រាកដថា អ្នកជំងឺមានស្ថានភាពជំងឺផ្លាស់ប្ដូរបែបណា ដល់កម្រិតណា ព្យាបាលបែបណាបន្តដើម្បីជួយអ្នកជំងឺឱ្យប្រសើរឡើង។

ដោយហេតុថា ការធ្វើតេស្ត hba1c គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់អ្នកតេស្ត ជាពិសេសសម្រាប់អ្នកកំពុងមានជំងឺទឹកនោមផ្អែម។​ព្រោះស្ថានភាពជំងឺនេះគឺប្រែប្រួលរហូត ដូច្នេះ ការព្យាបាលត្រឹមត្រូវគឺ តម្រូវឱ្យតាមដានសុខភាពជាប្រចាំ ដើម្បីព្យាបាលមានប្រសិទ្ធភាពត្រូវគោលដៅ។ មួយវិញទៀត សម្រាប់អ្នកមានសុខភាពល្អមិនទាន់ឈឺក៏ត្រូវតេស្តដូចគ្នា ដើម្បីការពារជំងឺទឹកនោមផ្អែមទុកមុន។

ជាចុងក្រោយ វេជ្ជបណ្ឌិត គង់ លីណាត បានផ្ដាំផ្ញើថាសម្រាប់អ្នកមិនទាន់ឈឺ បើឈឺហើយគួរតែប្រញាប់មកជួបពេទ្យ ជំនាញដើម្បីព្យាបាលជំងឺឱ្យបានត្រឹមត្រូវជាពិសេសជំងឺទឹកនោមផ្អែម ។ មួយវិញទៀត កុំព្យាយាមទៅផ្សំថ្នាំលេបតាមគ្នា ផ្ដេសផ្ដាសព្រោះអាចស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរព្រោះការព្យាបាលនិងការប្រើប្រាស់ថ្នាំរបស់មនុស្ស។

ប្រសិនណាបងប្អូនចង់ពិភាក្សាជំងឺទឹកនោមផ្អែម អាចទាក់ទងនៅកាន់មន្ទីរពេទ្យអេគីប តាមរយៈហ្វេសបុកផេក EKIP Medical Centre អេគីប មេឌីខល សេនធ័រ

អត្ថបទដោយ៖ ប៉ែត ធីតា(petthida)


All About the Hemoglobin A1C Test



 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia