ជំងឺ
មូលហេតុ និងរោគសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមកើតជំងឺទឹកនោមប្រៃ
Thida Pet
December 20 2023
2 K views

ជំងឺទឹកនោមប្រៃ កើតឡើងដោយសារការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli) និងបង្កអោយអ្នកជំងឺ ចាប់ផ្តើមមានវត្តមាន សារធាតុប្រូតេអ៊ីនក្នុងទឹកនោមយ៉ាងច្រើន (លើសពី ៣ក្រាម ក្នុងរយៈពេល ២៤ម៉ោង) ព្រមទាំងបាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាម ដែលជាហេតុធ្វើអោយអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណត្របកភ្នែក និងជើងទាំងសងខាងនេះបើយោងតាមរយៈការចែករលែករបស់មន្ទីរពេទ្យកាល

ម៉ែត។

ចំពោះរោគសញ្ញានៃជំងឺទឹកនោមប្រៃមានដូចជា៖

  - ទឹកនោមមានពពុះច្រើនខុសធម្មតា

  - ឡើងគីឡូលឿន ខុសធម្មតា ដោយសារហើម

  - អស់កម្លាំង ល្ហិតល្ហៃ

  - បាត់បង់ចំណង់ក្នុងការបរិភោគអាហារជាដើម។ មួយវិញទៀតបើយោងតាមរយៈគេហទំព័រ MAYOCLINIC បានឱ្យដឹងផងដែរថារោគសញ្ញានៃជំងឺទឹកនោមប្រៃអាចមានដូចជា ៖

១- ហើមរាងកាយធ្ងន់ធ្ងរ ជាពិសេសនៅជុំវិញភ្នែក កជើង និងជើងរបស់អ្នក។

២- ទឹកនោម Foamy ដែលជាលទ្ធផលនៃប្រូតេអ៊ីនលើសនៅក្នុងទឹកនោមរបស់អ្នក។

៣ ការឡើងទម្ងន់ដោយសារតែការរក្សាសារធាតុរាវ

៤.បាត់បង់ចំណង់អាហារ ខ្សោយកម្លាំងជាដើម

២) មូលហេតុអ្វីបានជា កើតជំងឺទឹកនោមប្រៃ?

ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ មានមូលហេតុច្រើន ប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ។ មូលហេតុភាគច្រើន គឺបណ្តាលមកពី៖

  - ការខូចខាតនូវកោសិកាតម្រង Glomeruli (ជំងឺ Minimal change disease ជំងឺ Focal segment glomerulosclerosis) ។

  - ជំងឺ លូពីស (Lupus nephritis)

  - ជំងឺទឹកនោមផ្អែម រុំារ៉ៃយូរឆ្នាំ

  - ជំងឺបំរុងក្រឡាភ្លើង ឬ ក្រឡាភ្លើង ចំពោះស្រ្តីមានផ្ទៃពោះ

  - ការប្រើប្រាស់ថ្នាំដែលមានលទ្ធភាពពុលតម្រងនោម ដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs ថ្នាំ Lithium ថ្នាំ D-Penicillamine ជាដើម។

  - ផ្សេងៗទៀត ដូចជា ជំងឺឆ្លងមួយចំនួន (រលាកថ្លើម ឆ្លងមេរោគអេដស៍) ជំងឺមហារីកសួត មហារីកឈាម ជាដើម។

ដូច្នេះហើយ ប្រសិនណាអ្នកមានចូលរោគសញ្ញាឬក៏ប្រពិត្តមូលហេតុមួយចំនួនដែលងាយបង្កជាជំងឺទឹកនោមប្រៃ គួរតែប្រញាប់ទៅជួបពេទ្យជំនាញ ដើម្បីមកធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដើម្បីអាចជួយឱ្យស្ថានភាពជំងឺប្រសើរឡើង។ មួយវិញទៀតប្រសិនណាបងប្អូនមានបញ្ហាសង្ស័យណាមួយ​អាចអញ្ចើញទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់ និងព្យាបាលទាន់ពេលវេលា៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMay 8 2025
៣ទម្លាប់ងាយៗ ជួយអ្នកបាត់ស្រ្តេស ប៉ូវគំនិត និងអាយុវែង
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia