noកំឡុងពេលដែល អាកាសធាតុត្រជាក់ស្បែកគឺ ឆាប់ស្ងួតលឿន អញ្ចឹងក្រៅពីការប្រើប្រាស់គ្រឿងថែរក្សាសម្រស់ហើយនោះ ផ្លែឈើក៏ជាផ្នែកមួយដែលជួយស្រោចស្រង់ឱ្យសម្រស់ឱ្យនៅតែស្រស់ស្អាតផងដែរ។ ដូច្នេះ តើផ្លែឈើណាខ្លះ ដែលអ្នកគួរតែញ៉ាំឱ្យបានច្រើនក្នុងរដូវរងានេះ?
មែនទែនទៅ នៅពេលអាកាសធាតុត្រជាក់ អ្នកមិនមែនផ្ដោតទៅលើតែការប្រើប្រាស់គ្រឿង ថែរក្សាសម្រស់ឬ ឡេជំនួយស្បែក ផ្ដល់សំណើមដល់ស្បែកប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ទៀតនោះ គឺ អាហារ និងផ្លែឈើដែលជំនួយដល់ស្បែកក្នុងកំឡុងពេលនេះ ព្រោះ ប្រសិនបើ អ្នកលាបឡេ គ្រីម ផ្ដល់សំណើម គឺវាបានតែ៤០% ទៅ៥០% ប៉ុណ្ណោះ។ទន្ទឹមនឹងនេះ យោងតាមប្រភព Economic Time បានលើកឡើងថា ផ្លែឈើប៉ុន្មានប្រភេទនេះ ខាងក្រោមនេះអាចជួយការពារសម្រស់នារដូវរងាបានយ៉ាងល្អបំផុត។
ផ្លែត្របែក៖ ត្របែកដែលមានសាច់ខាងក្នុងពណ៌ស ជាពិសេសពណ៌ផ្កាឈូក គឺសម្បូរទៅដោយវីតាមីន A,C សារធាតុប្រឆាំងអុកស៊ីតកម្មដូចជាCarotene និង lycopeneដែលជួយផ្ដល់សំណើមខ្ពស់ដល់ស្បែកនិង ការពារភាពជ្រីវជ្រួញ។ លើសពីនេះ សាច់រកាំៗទន់ៗរបស់ផ្លែត្របែក គឺបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ចេញសារធាតុមកដុសខាត់ស្បែកឱ្យបានភាពម៉ដ្ឋ ទន់រលោង។
ផ្លែក្រូច៖ ផ្លែក្រូច គឺជាស្ដេចនៃប្រភពដែលផ្ទុកវីតាមីន C បានខ្ពស់ ដូច្នេះ ក្នុងរដូវរងាស្បែកឆាប់ស្ងួត ជ្រីវជ្រួញ ដែលមានការបំផ្លាញកោសិការបស់ស្បែក ។ អញ្ចឹង ផ្លែឈើប្រភេទនេះ គឺជាជម្រើសល្អបំផុតសម្រាប់ទៅជួយសង្រ្កោះស្បែកឱ្យនៅមានសំណើម និង វាផ្ដល់ជាតិទឹកឱ្យស្បែកបានច្រើន ដោយសារតែក្នុងផ្លែក្រូចវាមានទឹកច្រើន ។ ដូច្នេះ នៅពេលអ្នកញ៉ាំក្រូច ប្រៀបបាននឹងអ្នកកំពុងបញ្ចូលវីតាមីនC និង ជាតិទឹកឱ្យស្បែកអញ្ចឹងដែរ។
សូមឡាកផេកដើម្បីទទួលបានចព័ត៌មានបន្ថែមទាក់ទងសុខភាព
ល្ហុង៖ ពេលខ្លះ បញ្ហាស្បែករបស់អ្នកអាចថាបណ្ដាលមកពីការទល់លាមកដែរ អញ្ចឹងល្ហុងគឺ អាចជួយឱ្យការបន្ទរបង់ងាយស្រួល ។ ជាពិសេស សារធាតុនៅក្នុងផ្លែល្ហុង គឺសម្បូរប៉ូតាស្យូម ម៉ាញ៉េស្យូមច្រើន អញ្ចឹង សារធាតុសំខាន់ៗទាំងនេះ វានឹងទៅជួយធ្វើឱ្យស្បែកមានសំណើម និង ផ្ដល់ពន្លឺដល់ស្បែក ធ្វើឱ្យស្បែកស្រទន់រលោងតែម្ដង។
ផ្លែបឺរ៖ ផ្លែឈើប្រភេទនេះ វាសម្បូរទៅដោយជីវជាតិជាច្រើនមុខ។ វាមានផ្ទុកប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៩ ដែលប្រឆាំងនឹងភាពស្ងួតរបស់ស្បែកនារដូវរងា។ ចំពោះ វីតាមីនសំខាន់ៗដែលគេរកឃើញនៅក្នុងផ្លែបឺរថាវាគឺជាប្រភពប្រេងធម្មជាតិដ៏សំខាន់ក្នុងការជួយបង្កើនកម្រិតជាតិប្រេងនៅក្នុងស្បែក ធ្វើឱ្យស្បែកមានពន្លឺនិងផ្ដល់ភាពរលោងដល់ស្បែកផងដែរ។
ឪឡឹក៖ កំឡុងពេលនេះ បើអ្នកបានញ៉ាំឪឡឹក ប្រៀបនឹងការបញ្ចូលជាតិទឹក និងវីតាមីនទៅដល់ស្បែកនិងកោសិការបស់ស្បែកអញ្ចឹង។ ព្រោះថា ឪឡឹកគឺជាផ្លែ ឈើមួយប្រភេទដែលសម្បូរជាតិទឹកច្រើនរហូតដល់ទៅ៩២% ហើយវាផ្ទុក វីតាមីនC, A, Potassium ,Magnesium ,Vitamin B1,B2,B5,និង B6ជាដើម។ អញ្ចឹង វីតាមីនពិសេសៗទាំងនេះ វានឹងដឹកនាំសារធាតុចិញ្ចឹមទៅជួយផ្គត់ផ្គង់ដល់ស្បែក និង ផ្ដល់សំណើមដល់ស្បែកបានច្រើនខ្លាំងណាស់។
ស្របគ្នានេះដែរ ប្រភព Foodbehindក៏បានលើកឡើងស្រដៀងគ្នាដែរថា៖ វាមានផ្លែឈើច្រើនប្រភេទទៀតដែលអាចជួយស្បែករបស់អ្នកបាន ក៏ប៉ុន្តែសម្រាប់ផ្លែឈើ ទាំងប៉ុន្មានមុខខាងលើនេះ គឺវាជួយបានច្រើននិងល្អបំផុតសម្រាប់រដូវកាលមួយនេះ ។
ដូច្នេះ ដើម្បីការពារសម្រស់របស់អ្នកឱ្យកាន់តែប្រសើឡើងនារដូវរងានេះ អ្នកការពារស្បែកដោយការលាបគ្រឿងថែរក្សាសម្រស់ជំនួយ ប៉ុន្តែកុំភ្លេចជាមួយ ផ្លែឈើទាំងប៉ុន្មានមុខខាងនេះផង ប្រសិនបើអ្នកចង់សម្រស់មិនបាក់ស្រុតលឿន។
អត្ថបទដោយ៖ តឹក ស៊ីថា ( Tek Sitha)