សម្រស់
មិនបាច់ផឹកហ្វាយប័រ ខូឡាជែនទេ ញ៉ាំតែផ្លែឈើទាំងនេះ អត្ថប្រយោជន៍ទ្វេដងហើយអស់លុយតិចទៀត
Phoak Mary
January 21 2021
22.8 K views

បច្ចុប្បន្ន មនុស្សភាគច្រើនពិសេសមិត្តៗនារីកំពុងតែចំណាយលុយទៅលើការទិញ ខូឡាជេនយកមកញ៉ាំដើម្បីទទួលបានស្បែកស្អាត ស្រស់ថ្លានិងមានសំណើម។ ប៉ុន្តែ តាមពិតទៅការញ៉ាំផ្លែឈើ គឺជាប្រភពផ្ដល់វីតាមីន និងបង្កើនខូឡាជែនដ៏ល្អបំផុតសម្រាប់សរសៃសក់ ស្បែក ក្រចកពោលគឺសុខភាពទាំងមូលមិនថាទាំងរាងកាយ និងសុខភាពផ្លូវចិត្ត។

យោងតាមគេហៈទំព័រ Healthyline បានបង្ហាញថាការញ៉ាំផ្លែឈើទាំងប៉ុន្មានប្រភេទនេះ អាចជួយបង្កើនខូឡាជែន និងជាប្រភពវីតាមីនដ៏ច្រើនដែលជួយធ្វើឱ្យស្បែកស្រស់ថ្លា និងជួយផ្ដល់ពន្លឺដល់ស្បែកយ៉ាងល្អបំផុត។

ខាងក្រោមនេះ គឺជាផ្លែឈើដែលល្អបំផុតដែលអ្នកគួរតែញ៉ាំឱ្យបានច្រើនដើម្បីទទួលបានខូឡាជែនសម្រាប់ស្បែក៖

ក្រូច ៖ ក្រូចគឺជា ផ្លែឈើដែលសម្បូរវីតាមីនCច្រើនខ្លាំងបំផុតដែលមានគុណប្រយោជន៍ច្រើនខ្លាំងណាស់ជួយឱ្យស្បែករបស់អ្នក។ វីតាមីន Cត្រូវបានគេដឹងថាមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រូសេស្ដេរ៉ូនដែលជាប្រភពបង្កើនខូឡាជែនសម្រាប់រាងកាយ ដូច្នេះ ការទទួលទានផ្លែក្រូចច្រើនប្រៀបបាននឹងការបញ្ចូលវីតាមីន​C ដល់ស្បែកផងដែរ។

បន្ថែមពីនេះ ដូចជាផ្លែក្រូច ក្រូចថ្លុង ក្រូចឆ្មាគឺ ពិតជាសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់សម្រាប់ស្បែក ហើយមានសារធាតុជួយកាត់និងជម្រុះកោសិកាស្បែកខ្មៅស្រអាប់ ស្នាមជាំខ្មៅនៃស្បែកបានថែមទៀតផង ។ក្រូចឆ្មាក៏មានអត្ថប្រយោជន៍ច្រើនផងដែរ នឹងមានការពន្យល់លម្អិតបន្ថែមខាងក្រោម។

សូមឡាកផេកដើម្បីទទួលបានចព័ត៌មាននិងចំណេះដឹងបន្ថែមទាក់ទងសុខភាព


ផ្លែល្ហុងទុំ ៖ ផ្លែល្ហុងត្រូវបានគេដឹងយូរលង់ណាស់មកហើយថា ជាផ្លែឈើដែលមានអត្ថប្រយោជន៍ដល់ស្បែក។ អ្នកស្រាវជ្រាវបាននិយាយថា សារធាតុនៅក្នុងផ្លែល្ហុងគឺ​សម្បូរសារធាតុចិញ្ចឹមនិង មានសាធាតុប្រឆាំងអុកស៊ីតកម្ម ហើយមានអង់ស៊ីមពិសេសមួយហៅថា Papain ដែលអាចជម្រុះកោសិកាដែលងាប់នៅលើស្បែក និងធ្វើការជួយព្យាបាលស្នាមខ្មៅស្រអាប់ មិនស្រស់ថ្លារបស់ស្បែក។

ស្វាយទុំ ៖ ស្វាយទុំ ក្រៅពីមានរសជាតិឆ្ងាញ់ហើយវាក៏មានអត្ថប្រយោជន៍ច្រើនផងដែរសម្រាប់ជំនួយស្បែកឱ្យស្រស់ថ្លា។ ជាការពិតណាស់ ស្វាយគឺ សម្បូរទៅដោយវីតាមីន A​ និង សារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យ វាគឺជាកំពូលអ្នកប្រឆាំងនឹងភាពចាស់នៃស្បែក ពន្យារភាពចាស់របស់ស្បែក ។ អ្វីដែលពិសេសជាងនេះ គឺជួយបង្កើតកោសិកាស្បែកឡើងវិញ និងស្ដារស្បែកពីការខូចខាត និងបំផ្លាញដោយរ៉ាឌីកាល់សេរី។

ក្រូចឆ្មា ៖ ក្រូចឆ្មាជា ក៏ជាផ្លែឈើដែលសម្បូរវីតាមីនCដ៏សម្បូរបែបផងដែរ ហើយអ្នកអាចរកបានគ្រប់រដូវកាល។ ក្នុងទទួលទាន គឺ គ្រាន់តែមានទឹកក្ដៅមួយកែវជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេរ ជាមួយក្រូចឆ្មាមួយផ្លែ ទទួលទានរៀងរាល់ពេលព្រឹកពេលពោះទទេគឺ ជាអ្នកសំអាតស្បែកដ៏អស្ចារ្យ។ បន្ថែមពីនេះ វាមានជាតិអាស៊ីតក្នុងការជួយកាត់ស្បែកខ្មៅស្រអាប់ ស្នាមជាំអុជខ្មៅៗរបស់ស្បែក ធ្វើឱ្យស្បែកមានពន្លឺ ភ្លឺថ្លាស្រទន់។

Honey and Lemon Water: 7 Amazing Benefits and a Healing Recipe – Bee Baltic

ផ្លែប៉ោម ៖ អ្នកជំនាញបាននិយាយថា ផ្លែប៉ោម មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារការបំផ្លាញអាហាររូបត្ថម្ភ បានបង្ហាញថាផ្លែប៉ោមផ្ទុកបរិមាណអេឡាហ្ស៊ីន និង ខូឡាជែនច្រើនដែលអាចជួយស្បែកឱ្យក្មេងជាងវ័យ។

គួរបញ្ជាក់ថា​ សម្រាប់ផ្លែឈើទាំងអស់នេះ គឺជាបណ្ដុំខូឡាជែនដែលអាចជួយដល់ស្បែក ក្រចក សរសៃសក់របស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកទទួលទានផ្លែឈើទាំងនេះញឹកញាប់គឺបានទាំងរសជាតិឆ្ងាញ់ធ្វើឱ្យឆ្អែត និងទទួលបានខូឡាជែនលឿនជាងការចំណាយលុយទិញខូឡាជែនពីក្រៅទៅទៀត ។អ្វីដែលពិសេសជាងនេះទៀតនោះគឺអត្ថប្រយោជន៍ល្អៗ សម្រាប់សុខភាពរាងកាយ ជួយការពារជំងឺផ្សេងៗ និងពង្រឹងសុខភាពកាន់តែរឹងមាំ។

How to Make Your Pregnancy A Healthy One -

7 Ways To Get Kids Eating Healthily - Replenish Health

អត្ថបទទាក់ទងសម្រស់បន្ថែម៖ ញុំាផ្លែឈើទាំងនេះ ពេលយប់ ធានាថាបានទាំងឆ្អែតស្រកទាំងក្បាលពោះហើយរសជាតិមិនអន់ទៀត

អត្ថបទដោយ៖ Tek Sitha

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia