អាហារ
ស្ដេចផ្លែឈើទាំងនេះ ប៉ូវសុខភាពខួរក្បាល ជួយបង្ការជំងឺភ្លេចភ្លាំង វង្វេង ភ្លេចមុខភ្លេចក្រោយ
Thida Pet
November 4 2022
332 views

ខួរក្បាលគឺ ជាមេខ្លោងធំ​ មានតួនាទីយ៉ាងសំខាន់ក្នុងការ គ្រប់គ្រងរាល់​សកម្មភាពជាច្រើនក្នុងសរីរាង្គ មនុស្ស ទាំងផ្លូវអារម្មណ៍ ​ការគិត​…ដឹងខុសដឹងត្រូវ បែងចែកអ្វីគួរអ្វីមិនគួរ ដែលសមត្ថភាពដ៏អស្ចារ្យនេះ​ សត្វមិនអាចមានដូចមនុស្សឡើយ ដូច្នេះយើងគួរគប្បីថែរក្សាខួរក្បាល​ ពោលគឺតាមរយៈការញុំាអាហារល្អ​ ដូចជាផ្លែឈើ​ ប៉ុន្មានមុខនេះដែលមានតួនាទីសំខាន់ក្នុងការជួយឱ្យមុខងារខួរក្បាលកាន់តែសកម្ម។

តួយ៉ាងផ្លែឈើដែលគេល្បីថា មានសារធាតុចិញ្ចឹមយ៉ាងអស្ចារ្យ ដែលសារធាតុនេះគឺសរីរាង្គខួរក្បាលត្រូវការយ៉ាងចាំបាច់។ ផ្លែឈើទាំងនោះមានដូចជា៖

១.ផ្លែប៊ឺរី៖ សម្បូរដោយ C វីតាមីន K ម៉ង់ហ្គាណែស និងសារធាតុ phytonutrients។ដែលល្អសម្រាប់សុខភាពរបស់ខួរក្បាល ផ្លែឈើនេះអាចមានសមត្ថភាពដែលអាចជួយ លំហូរឈាមរត់ស្រួល អុកស៊ីហ្សែង គ្រប់គ្រាន់ ជាពិសេសជួយកាត់បន្ថយ ការភ្លេចភ្លាំង វង្វេងច្រើន។

២.ផ្លែ walnuts ៖ ​ជាស្ដេចគ្រាប់ធញ្ញាជាតិដែលសមត្ថភាព និងខួរក្បាលត្រូវការខ្លាំង មិនអាចខ្វះបាន។ពោលគឺគ្រាប់នេះសម្បូរដោយប្រភពដ៏ល្អនៃអាស៊ីតអាល់ហ្វា-លីណូឡេនិច (ALA) ដែលជាអាស៊ីតខ្លាញ់សំខាន់អូមេហ្គា៣ ខួរក្បាលត្រូវការបំផុត ។

៣.ផ្លែប័រ ៖ គឺជាផ្លែឈើ១ប្រភេទ ដែលគេទទួលស្គាល់ថាល្អបំផុត ដែលផ្លែនេះ ប្រជាជនសហរដ្ឋអាមេរិកទទួលទានជាប្រចាំថ្ងៃច្រើនជាងគេ។ ព្រោះអាចយកវាទៅធ្វើជាទឹកក្រឡុង ជាម្ហូបអាហារសម្រាប់ញុំា​បានច្រើនប្រភេទ អ្វីដែលពិសេសផ្លែនេះមានសមត្ថភាពខ្ពស់ ល្អសម្រាប់សម្ពាធឈាម និងបេះដូង ដែលនាំឱ្យប្រព័ន្ធទាំង២នេះ ល្អ កាលណាសម្ពាធឈាមមិនឡើង បេះដូងក៏គ្មានបញ្ហា ខួរក្បាលក៏កាន់តែមានសុខភាពល្អ ដែលអាចការពារនិងកាត់បន្ថយ អាការភ្លចភ្លាំងច្រើន​តាមអាយុ។

គូសបញ្ជាក់ផងដែរថា មិនមែនមានតផ្លែឈើ៣មុខនេះដែលល្អសម្រាប់ខួរក្បាលនោះទេ នៅមានផ្លែឈើដែលល្អៗជាច្រើនទៀត។ មួយវិញទៀតដើម្បីបានខួរក្បាលមួយ មានសុខភាពល្អមិនភ្លេចច្រើន មិនស្ពឹកស្រពន់ សូមបងប្អូនគេង ផឹកទឹក ញុំាអាហារសុខភាពឱ្យបានគ្រប់គ្រាន់ដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia