អាហារ
វេជ្ជបណ្ឌិតថា៖ ១ថ្ងៃ ញ៉ាំផ្លែឈើនេះ អ្នកចៀសឆ្ងាយពីជំងឺមហារីក និងទឹកនោមផ្អែមមិនខាន
Tror Sopheap
May 16 2023
3.6 K views

ផ្លែឈើជាអាហារសម្រន់ជំនួយដល់សុខភាពច្រើនណាស់។ ពេលអ្នកហូបបាយរួច ហូបផ្លែចេកមួយផ្លែក៏ជួយការពារជំងឺក្រពះដែរ។ ថ្ងៃនេះ ខ្ញុំសុំលើកផ្លែឈើមួយប្រភេទដែលមានសមត្ថភាពការពារជំងឺធំៗ ដូចជាមហារីក ជំងឺទឹកនោមផ្អែម និងកាត់ជាតិខ្លាញ់ចោល។ នៅស្រុកខ្មែរមានលក់ផ្លែឈើ១នេះច្រើនណាស់។ តាមលោកវេជ្ជបណ្ឌិត Rui Hai Liu មានប្រសាសន៍ថា “ការញ៉ាំផ្លែឈើ និងបន្លែជាច្រើន ជួយកាត់បន្ថយហានិភ័យជំងឺមហារីក ជំងឺបេះដូង និងការពារជំងឺទឹកនោមផ្អែមល្អបំផុត។ ការរួមបញ្ចូលគ្នា ជារឿងសំខាន់បំផុត។” តើផ្លែឈើមួយណា មានឥទ្ធិពលការពារជំងឺសែនកាចទាំង២នេះ?

បើយោងតាម ​​AICR (វិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវជំងឺមហារីក) បានរកឃើញថា ផ្លែឈើ ១នេះ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត ដែលមានរួមជាមួយអង់ទីអុកស៊ីដង់ (antioxidants) ដែលដើរតួនាទីយ៉ាងសំខាន់ ដើម្បីការពារកោសិកាពីការខូចៗ ពីអុកស៊ីតកម្ម ការពារកុំឱ្យកើតជំងឺមហារីក និងជួយជម្រុញកោសិកាស្លាប់របស់មហារីក គឺផ្លែប៉ោមនេះឯង។ បន្ទាប់ពីការសិក្សាជាច្រើន AICR បានសន្និដ្ឋានថា“ ការញ៉ាំផ្លែប៉ោមមួយផ្លែ ឬច្រើនក្នុងមួយថ្ងៃ បានបញ្ជាក់ថា ជួយកាត់បន្ថយជំងឺមហារីកសួត និងពោះវៀនធំ”។

តាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមួយនេះ មានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញផងដែរ”។ ជាតិស្ករមិនល្អនេះ ក៏បង្កឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺមហារីដែរ។ ដោយសារតែផ្លែប៉ោមមានសមត្ថភាពពូកែបែបនេះហើយ បានវេជ្ជពណ្ឌិតជាច្រើនបានណែនាំឱ្យថា “មួយថ្ងៃ ញ៉ាំផ្លែប៉ោមមួយ ការពារអ្នកឱ្យឆ្ងាយពីគ្រូទេព្យ”។

លោកវេជ្ជបណ្ឌិត Chris Steele បានធ្វើការសិក្សារកឃើញការពិតភាគច្រើនដូចជាពាក្យបុរាណមួយឃ្លាបានសរសេរនៅឆ្នាំ ១៨០០ បាននិយាយថា “ផ្លែប៉ោម ជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកពោះរៀន”។ សូម្បីអ្នកជំនាញផ្នែកអាហារូបត្ថម្ភនៅ Westchester លោកស្រី Jessica Levinson, RDN, បាននិយាយថា ផ្លែប៉ោម មានផ្ទុកនូវសារជាតិចិញ្ចឹមសំខាន់ដែលរាងកាយមនុស្សត្រូវការ ដើម្បីស្តារនូវមុខងារក្រពះពោះវៀន កាត់បន្ថយបញ្ហាប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងមហារីកមួយចំនួនផងដែរ”។ ផ្លែប៉ោមសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងដូចជា flavonoids, quercetin, catechin និង អាស៊ីត chlorogenic ជួយការពារ DNA កោសិកា ពីការខូចខាតដោយអុកស៊ីតកម្មដែលអាចបណ្តាលឱ្យកើតជំងឺមហារីក ឬជួយទប់ស្កាត់ការរីកសាយនៃកោសិកាមហារីក និងក៏ជួយការពារជំងឺទឹកនោមផ្អែម។

ដូចនេះ ការញ៉ាំផ្លែប៉ោមពិតជាល្អដល់សុខភាពមែន ដើម្បីការពារជំងឺមហារីក និងទឹកនោមផ្អែម វាក៏ត្រូវការគាំទ្រទម្លាប់ល្អៗជាប្រចាំថ្ងៃបន្ថែមដែរ មានការធ្វើលំហាត់ប្រាណពង្រឹងរាងកាយ កុំឱ្យវាចុះខ្សោយ កុំពិសារជាតិអាកុល កុំជក់បារី និងអាហារល្អៗ មានបន្លែបន្ថែមទៀត។ ពីព្រោះរាងកាយមួយដែលរឹងមាំ អ្នកត្រូវមានទម្លាប់ញ៉ាំអាហារល្អៗ សម្បូរជាតិប្រួតេអ៊ីន និងវិតាមីនឱ្យគ្រប់គ្រាន់ និងផ្លូវចិត្តរឹងមាំផងដែរ។ ការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ និងបន្ថែមទម្លាប់ល្អៗ ធ្វើឱ្យជៀសពីជំងឺ និងអាយុវែងផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

The Role of Insulin, Glucose and Glycogen in Diabetes - EKU Online

What are Early Symptoms of Blood Cancer? - Kymera Independent Physicians

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2402

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia