អាហារ
ញ៉ាំផ្លែឈើទិព្វមួយនេះ ជួយរំលាយខ្លាញ់អាក្រក់ក្នុងខ្លួន និងប៉ូវខួរក្បាលឱ្យឆ្លាត
Tror Sopheap
September 29 2023
4.4 K views

តាមការសិក្សាជាច្រើនបានរកឃើញថា ការបរិភោគអាហារដែលមានមូលដ្ឋានត្រឹមត្រូវមិនត្រឹមត្រូវជួយបណ្ដុះកោសិកានៃរាងកាយកុំឱ្យចាស់លឿន ការពារជំងឺ និងកុំឱ្យធាត់ផងដែរ ជាពិសេសការញ៉ាំផ្លែប័រនេះមានអត្តប្រយោជន៍ច្រើនតែម្ដង។ នេះជាអត្ថប្រយោជន៍ក្នុងការញ៉ាំផ្លែប័រជួយកម្ចាត់ជាតិខ្លាញ់និងខួរក្បាល។

យោងតាមការសិក្សាឆ្នាំ២០២០ នៅក្នុងគេហទំព័រ International Journal of Psychology បញ្ជាក់ថាផ្លែប័រមានផ្ទុកសារធាតុ lutein ដែលឆ្លងកាត់របាំងឈាម និងខួរក្បាល ហើយអាចធ្វើឱ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើង ជំនួយដល់សុខភាពខួរក្បាលបង្កើនការចងចាំបានល្អ។ ដូច្នេះក្រុមមនុស្សចាស់ដែលញុំាផ្លែប័រ ឃើញថាសុខភាពខួរក្បាលរបស់ពួកគាត់ប្រសើរឡើងជាងមិនញុំា។

មិនត្រឹមតែប៉ុណ្ណោះទេ ផ្លែប័រមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តដែរថា វាជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត ព្រោះផ្លែប័រដែលមានជាតិ Folate។ ហើយវាជួយការពារកើតសារធាតុ Homocysteine ដែលជាសារធាតុដែលអាចប៉ះពាល់ដល់ចរន្តឈាម និងបញ្ចូនសារធាតុចិញ្ចឹមទៅខួរក្បាល។ ដូច្នេះ ការញ៉ាំផ្លែប័រអាចជួយបង្កើនជាតិ Folateក្នុងខ្លួននិងខួរក្បាលរបស់អ្នកបានច្រើន។ បើយោងតាមនាយកដ្ឋានកម្មវិធីវេជ្ជសាស្ត្រ អាហាររូបត្ថមនៃសកលវិទ្យាល័យ Kentucky បានឲ្យដឹងថា ការទទួលទានផ្លែប័រ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាធាត់ផងដែរ។

បើយោងតាមប្រភព VNexpress បានឱ្យដឹងថា សារធាតុខ្លាញ់​មាននៅក្នុង​ផ្លែ​ប័រ​ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​រាង​កាយ ហើយផ្លែប័រក៏ជា​របប​អាហារ​សម្រាប់សម្រក​ទម្ងន់ និងល្អ​សម្រាប់​ការ​រំលាយ​អាហារ​ខ្លាញ់។ ជួយសម្រួលដល់ការបន្ទោរបង់ ហើយធ្វើឲ្យអ្នកឆ្អែតបានយូរជាងធម្មតា និងពន្យារការត្រលប់មកវិញនៃភាពអត់ឃ្លាន។ មិនតែប៉ុណ្ណោះទេ ផ្លែប័រជួយគ្រប់គ្រងទំងន់រាងកាយ ការពារបេះដូង ការពារផលវិបាកនៃជំងឺទឹកនោមផ្អែម បង្កើនសារធាតុចិញ្ចឹម ជំរុញការរំលាយអាហារដែលមានសុខភាពល្អ បង្កើនមុខងារខួរក្បាល និងការពារភ្នែក។​ ហើយអ្នកគួរតែជៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ដូចជា ខ្លាញ់​សត្វ សាច់​សត្វ និង​ចៀសវាងញុំាអាហារ​ចៀនច្រើន នាំឱ្យអ្នកឆាប់ធាត់លឿនណាស់៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia