អាហារ
រាល់ថ្ងៃស្រ្តេសខ្លាំង គេងមិនលក់ ទម្ងន់ក៏ឡើង មុខក៏ចាស់ ញុំាអាហារក្រុមនេះ លាហើយស្រ្តេស​តទៀត
Thida Pet
April 10 2023
7.2 K views

នាសព្វថ្ងៃនេះ មានមនុស្សជាច្រើនកំពុងជួបប្រទះបញ្ហាស្រ្តេស យ៉ាងច្រើន អ្នកខ្លះស្រ្តេសរឿងជីវិតគ្រួសារ រឿងដៃគូជីវិត​ បញ្ហាការងារ ​ការបរាជ័យ បញ្ហាលុយកាក់ មានក្រ ជាដើម ជាដើមហេតុបង្កឱ្យស្រ្តេសកើតឡើង។

ជាការពិតណាស់ កត្តាមនុស្សកំពុងស្រ្តេសនេះ គឺបង្កជាបញ្ហាជះដល់សុខភាពច្រើនណាស់ ដូចជាបង្កឱ្យគេងមិនលក់ ប្រឈមជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ជាដើម។ ទោះជាយ៉ាងនេះក្ដីគ្មានអ្វីដែលអាចហាមឃាតមិនឱ្យស្ត្រេសបាននោះទេ តែអ្នកអាចយោងខ្លួនឯងឱ្យចេញពីអាការស្រ្តេសតាមរយៈ ក្រុមអាហារដូចខាងក្រោម អាចជយយដោះស្រាយបញ្ហាស្រ្តេសបានច្រើនណាស់

១.សូកូឡាខ្មៅ៖ ប្រភេទសូកូឡាខ្មៅដែលមានជាតិកាកាវប្រមាណ៧០ភាគរយ គឺជាបង្អែមលាងមាត់ ដែលអាចជួយអ្នកកាត់បន្ថយអារម្មណ៍តានតឹង ស្ត្រេសបានច្រើនបំផុត ដូច្នេះប្រសិនណាអ្នកដឹងខ្លួនថាកំពុងស្ត្រេសអាច​សាកល្បងញុំាប្រភេទសូកូឡាខ្មៅជំនួយបាន តែត្រូវជ្រើសរើសយកប្រភេទសូកូឡាមានជាតិកាកាវ៧០ភាគរយ មិនមែនជាប្រភេទសូកូឡាខ្មៅសម្បូរដោយជាតិស្ករ។

២.តែ Chamomile៖ ជាប្រភេទតែដែលជាប់ឈ្មោះល្បី ក្នុងការផឹកកាត់បន្ថយអារម្មណ៍ស្ត្រេស តានតឹងនៅក្នុងខ្លួន ព្រោះវាមានសមត្ថភាពជួយសម្រួលការឈឺក្រពះ បំបាត់ការឈឺក្បាលប្រកាំង ។

របៀបផឹក៖ អាចផឹកតែ Chamomile ក្ដៅៗមួយកែវពេលយប់មុនចូលគេងជួយឱ្យគេងលក់ស្រួល កាត់បន្ថយអារម្មណ៍តានតឹង។

៣.ផ្លែឈើសម្បូរវីតាមីនស៊ី៖ ការសិក្សាបានរកឃើញថា ពពួកផ្លែឈើ សម្បូរវីតាមីនស៊ី ដូចជាក្រូច ផ្លែប៉ោម ស្រ្តបឺរី ប្លូបឺរី…គឺជាប្រភេទផ្លែឈើជួយបំបាត់ស្រ្តេសបានច្រើន ជួយទាំងជួយកាត់បន្ថយអារម្មណ៍តានតឹងក្នុងខ្លួនផងដែរ។ ដូច្នេះប្រសិនណាអ្នកមានបញ្ហាស្ត្រេស តានតឹងកុំភ្លេចញុំាប្រភេទផ្លែឈើសម្បូរវីតាមីនស៊ី តែកុំញុំាលើសកំណត់។ 

៤.ខាត់ណា៖ គឺជាប្រភេទបន្លែសម្បូរដោយវីតាមីនបេ និងអាស៊ីយហ្វូលិក ដែលមានសមត្ថភាពជួយកាត់បន្ថយអារម្មណ៍តានតឹង ស្ត្រេស ថប់បារម្ភ រួមទាំងជំងឺធ្លាក់ទឹកចិត្តជាដើម។

៥.ខ្ទឹមស៖ ជាការពិតណាស់ នៅពេលអ្នកមានបញ្ហាស្រ្តេសខ្លាំង កើតឡើង ប្រព័ន្ធភាពសុំាក្នុងរាងកាយនឹងចាប់ផ្ដើមថយចុះទៅៗជាហេតុនាំឱ្យរាងកាយឆាប់ទ្រុឌទ្រោម ឆាប់ឈឺជាដើម ខ្ទឹមស មានប្រយោជន៍ជួយការពារនិងពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយឱ្យល្អប្រសើរមកវិញ ដែលបង្កមកពីការស្រ្តេស៕

អត្ថបទដោយ៖ ប៉ែត ធីតា

ប្រភព៖.allinahealth

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
803 views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
616 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
489 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
459 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia