បទពិសោធន៍ និងការឆ្លងកាត់ដ៏លំបាកលាយលំជាមួយភាពអស្ចារ្យបំផុតរបស់ស្ត្រីគឺ ការសម្រាលកូន ហើយមនុស្សស្រីភាពច្រើនមានក្ដីស្រមៃចង់មានកូនភ្លោះចូលមកក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែជាអកុសលការមានកូនភ្លោះមិនមែនចេះតែមានសំណាងនោះទេ។ មួយវិញទៀត ស្ត្រីក៏អាចបង្កើនឱកាសក្នុងការមានផ្ទៃពោះកូនភ្លោះដោយការអនុវត្តជំហានជាក់លាក់ដូចជាការប្រើប្រាស់ឱសថមួយចំនួន និងការចូលរួមពីដៃគូក្នុងការរួមភេទពិសេសផងដែរ។ នេះបើយោងតាមប្រភព MYLO។
មួយវិញទៀត បើយោងតាម The Tech Interactive បានប៉ាន់ប្រមាណថា នៅក្នុងចំណោមស្ដ្រីចំនួន២៥០នាក់មានស្ដ្រី១នាក់មានឱកាសមានផ្ទៃពោះកូនភ្លោះតាមធម្មជាតិ ហើយស្របពេលដែលការមានកូនភ្លោះអាចកើតឡើងដោយចៃដន្យ ដែលមានកត្តាមួយចំនួនដែលអាចបង្កើនឱកាសក្នុងការមានកូនពីរនាក់ក្នុងពេលតែមួយបាន វាពិតជាមហាសំណាងដែលគូស្វាមីភរិយាគ្រប់គ្នាតែងស្រមៃ។
ឥឡូវងាយមកមើលរបបអាហារ និងទម្លាប់មួយចំនួនដែលអាចបង្កើនឱកាសក្នុងការមានផ្ទៃពោះកូនភ្លោះ ដែលជាក្ដីស្រមៃរបស់គូស្វាមីភរិយាគ្រប់គ្នារួមមាន៖
១.ផឹកផលិតផលទឹកដោះគោ៖ ស្ត្រីដែលញ៉ាំផលិតផលទឹកដោះគោងាយនឹងបង្កកំណើតទទួលបានកូនភ្លោះក្នុងផ្ទៃពោះ។ បើយោងតាម Eurekalert អ្នកវិទ្យាសាស្ត្រមួយចំនួនធ្វើការស្រាវជ្រាវរកឃើញថា ទឹកដោះគោដែលផលិតចេញពីគោបានផ្តល់នូវអរម៉ូនលូតលាស់ ដែលអាចជួយបង្កើតឱកាសក្នុងការមានកូនភ្លោះបាន។
២.មើម Wild yams៖ ជាការពិតណាស់ ប្រភេទមើម Wild yams នេះជួយជំរុញឱ្យអូវែរ និងជំរុញការបញ្ចេញពងបន្ថែម ហើយនឹងបង្កើនឱកាសនៃការបញ្ចេញពងអូវុលផងដែរ។ លើសពីនេះទៅទៀត មើមនេះអាចផ្ដល់ឱកាសឱ្យអ្នកអាចបង្កើតកូនភ្លោះបាន។ គេក៏បាននិយាយផងដែរថា ដោយសារតែស្ត្រីអាហ្រ្វិកទទួលទានម្ហូបជនជាតិភាគតិចនោះ ពួកគេមានឱកាសមានកូនភ្លោះខ្ពស់ជាង។
៣.ឈប់ប្រើថ្នាំពន្យារកំណើត៖ គួរជម្រាបថា វាជារឿងសំខាន់ដែលមិនត្រូវប្រើថ្នាំពន្យារកំណើតនោះទេ ប្រសិនបើនរណាម្នាក់ចង់ឱ្យមានឱកាសក្នុងការមានផ្ទៃពោះកូនភ្លោះតាមធម្មជាតិ។ នៅពេលដែលមនុស្សម្នាក់ឈប់ប្រើថ្នាំពន្យារកំណើត រាងកាយត្រូវសម្របខ្លួនទៅនឹងវដ្តធម្មតា ហើយវាបង្កើតលំហូរអ័រម៉ូនល្អជាងធម្មតាក្នុងខ្លួន។ ដូច្នេះធ្វើឱ្យមានប្រូបាប៊ីលីតេសំខាន់ក្នុងការទទួលបានកូនភ្លោះ។
៤.មានផ្ទៃពោះម្តងទៀតអំឡុងពេលបំបៅដោះកូន៖ ប្រសិនបើស្ត្រីមានផ្ទៃពោះក្នុងពេលបំបៅកូនដោយទឹកដោះម្តាយ ឱកាសនៃការមានកូនភ្លោះកើនឡើងគួរឱ្យកត់សម្គាល់ ហើយ Prolactin បន្ថែមនៅក្នុងប្រព័ន្ធពីការបំបៅកូនដោយទឹកដោះម្តាយបង្កើនលទ្ធភាពនៃការមានផ្ទៃពោះកូនភ្លោះ។
៥.ដៃគូស្វាមីភរិយាត្រូវទទួលទាន់អាហារសម្បូរស័ង្កសី៖ អាហារសម្បូរស័ង្កសីដូចជា បន្លែបៃតង អយស្ទ័រ នំប៉័ង និងគ្រាប់ធញ្ញជាតិ ជួយឱ្យបុរសផលិតមេជីវិតឈ្មោលកាន់តែច្រើន និងមានឱកាសល្អក្នុងការបង្កកំណើតស៊ុតបន្ថែម ដែលអាចមានឱកាសក្នុងការឱ្យស្ដ្រីមានផ្ទៃពោះកូនភ្លោះ។
មួយវិញទៀត ការបង្កកំណើតតាមបែបIVF មានឱកាសពី២០-៤០% ដែលស្ត្រីដែលបានបង្កកំណើតតាម IVF នឹងមានកូនច្រើនជាងមួយ។ នោះជាការពិត ប៉ុន្តែវាអាស្រ័យទៅលើចំនួនអំប្រ៊ីយ៉ុងដែលបានបញ្ចូលទៅក្នុងស្បូនផងដែរ ហើយកូនភ្លោះទំនងជាកើតមានក្នុងចំណោមគូស្វាមីភរិយាដែលប្រើវិធីព្យាបាលការមានកូនដូចជា IVF ជាដើម។
ចំណែក ការបង្កកំណើត Intrauterine insemination (IUI): ក្នុងអំឡុងពេលដំណើរការនេះ មេជីវិតឈ្មោលត្រូវបានបញ្ចូលទៅក្នុងស្បូនតាមរយៈសឺរុំាង។ មិនមានភស្តុតាងដែលថា ការបង្កកំណើតតាម IUI បង្កើនឱកាសនៃការកើតកូនភ្លោះនោះទេ។ ស្ត្រីដែលកំពុងទទួលការព្យាបាលនេះក៏ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំពន្យារកំណើតផងដែរ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ៕