ជំងឺ
វេជ្ជ.ប្រាប់អ្នកជំងឺទឹកនោមផ្អែម ញ៉ាំអាហារក្រុមនេះច្រើនពេក អាចពិការភ្នែក&ពិការ១ចំហៀងខ្លួនបាន
Senghong Kong
August 29 2022
1.3 K views

លោក វេជ្ជបណ្ឌិត លឹម តាំងឡូត ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន មកពីគ្លីនិកខេអេស បានពន្យល់ថា​ ជំងឺទឹកនោមផ្អែមកើតឡើងដោយសារលើសជាតិស្ករនៅក្នុងចរន្តឈាមលើសពីកម្រិតធម្មតា ដែលសរីរាង្គពុំអាចចាប់យកជាតិស្ករមកប្រើប្រាស់ឬស្តុកទុកបាន។ នៅពេលណាដែលជាតិស្ករកើនឡើងច្រើនលើសលប់ វាធ្វើឱ្យលេចសារធាតុផ្អែមតាមទឹកនោម។​

ក្នុងករណីអ្នកជំងឺកើតឡើងជាតិស្ករក្នុងកម្រិតតិចតួចវាមិនបង្ហាញរោគសញ្ញាអ្វីឱ្យឃើញទាំងអស់ ប៉ុន្តែនៅពេលមានការកើនឡើងលើសលប់អ្នកជំងឺនឹងចាប់ផ្ដើមមានអាការ បត់ជើងតូចច្រើន អស់កម្លាំង ល្ហិតល្ហៃ ស្រកគីឡូ ជាដើម។ លោកវេជ្ជបណ្ឌិតបន្តថា ប្រសិនបើមានករណីសង្ស័យថាខ្លួនឯងមាន អាការជំងឺទឹកនោមផ្អែម ចូរចាំរឿង៣យ៉ាង ដែលគួរធ្វើទី១ត្រូវទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងគោរពតាមវេជ្ជបញ្ជា ទី២ត្រូវធ្វើលំហាត់ប្រាណ ទី៣ត្រូវធ្វើរបបអាហារឱ្យបានត្រឹមត្រូវ។

ចំពោះរបបអាហារ បើមិនចង់ឱ្យជំងឺកាន់តែវិវត្តទៅមុខ អ្នកជំងឺត្រូវយល់ដឹងពី ក្រុមអាហារ៣ប្រភេទ គឹអាហារមានសន្ទុះជាតិស្ករទាប អាហារមានសន្ទុះជាតិស្ករមធ្យម អាហារមានសន្ទុះជាតិស្ករខ្ពស់។​ អាហារមានសន្ទុះជាតិស្ករទាប មានដូចជាក្រុមផ្លែឈើ សណ្ដែកក្រហម ការ៉ុត...។ ចំណែកអាហារមានសន្ទុះជាតិស្ករមធ្យម មានដូចជាចេក ម្នាស់ ទំពាំងបាយជូរ ទឹកឃ្មុំជាដើម។ រីឯអាហារមានសន្ទុះជាតិស្ករខ្ពស់ មានដូចជាបាយ មី គុយទាវ លោតឆា មីឆា នំបុ័ង ដំឡូង និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួន។

ប្រសិនបើអ្នកជំងឺបរិភោគអាហារសន្ទុះជាតិស្ករខ្ពស់ ជាតិស្ករនឹងឡើងលើសលប់ក្នុងចរន្តឈាម រាងកាយមិនមានលទ្ធភាពគ្រប់គ្រងជាតិស្ករនោះទេ។ ជាទូទៅគ្រូពេទ្យណែនាំឱ្យអ្នកជំងឺបរិភោគអាហារ៣ពេល ដែលមានទាំងបាយ(ត្រឹម១កូនចានចង្កឹះ) បន្លែ(ទទួលទានឱ្យច្រើនតាមដែលអាចធ្វើបាន) សាច់គ្រប់ប្រភេទ(ចៀសវាងសាច់ជាប់ខ្លាញ់)។ អ្នកជំងឺគួរចៀសវាងការទទួលទានរបបអាហារស្ករ២មុខចូលគ្នា ឧទាហរណ៍ ដូចជាការបរិភោគបបរគ្រឿង ហើយមិនគួរថែមឆាខ្វៃ ឬគុយទាវ ទៀតឡើយ។ អ្នកជំងឺគួរជ្រើសរើសយកអាហារសម្រន់ជាប្រភេទ ផ្លែឈើវិញ ហើយផ្លែឈើទៀសសោត គួរញ៉ាំជាក្លែប ទាំងសាច់ទាំងទឹក មិនគួរគៀបយកតែទឹកផឹកទទេនោះទេ។

បើអ្នកជំងឺទឹកនោមផ្អែមនៅតែបន្តទទួលទានអាហារសន្ទុះជាតិស្ករខ្ពស់ នឹងបង្កជាផលវិបត្តិដល់សរសៃឈាមបាតភ្នែកអាចឈានដល់ពិការ សរសៃឈាមខួរក្បាលអាចពិការមួយចំហៀងខ្លួន សរសៃឈាមបេះដូងអាចស្លោកសាច់បេះដូង អាចប្រឈមនិងខូចតម្រងនោមអាចឈានដល់ការលាងឈាម និងស្ពឹកស្រពោនដៃជើងជាដើម។

ជំងឺទឹកនោមផ្អែកមិនមែនកើតតែលើមនុស្សចាស់នោះទេ វាក៏អាចកើតលើមនុស្សវ័យក្មេងផងដែរ ហេតុនេះប្រសិនបើមានអាការសង្ស័យគួរឆាប់ប្រញាប់ទៅជួបគ្រូពេទ្យ។ ឬប្រសិនបើកើតហើយគួរធ្វើតាមការណែនាំរបស់គ្រូពេទ្យ រើសញ៉ាំរបបអាហារឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព៕ 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
31 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
62 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
828 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
489 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
80 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia