ជំងឺ
កុំប្រហែស! ទម្លាប់ញ៉ាំអាហារទាំងនេះជាប្រចាំ បង្កើនហានិភ័យខ្លាញ់រុំថ្លើម ទាំងវ័យក្មេង
Senghong Kong
December 8 2022
357 views

ថ្លើមដែលមានសុខភាពល្អ គឺមានបរិមាណខ្លាញ់តិចតួច ប៉ុន្តែវាក្លាយជាបញ្ហានៅពេលដែលជាតិខ្លាញ់ឡើងលើស ៥ទៅ១០ភាគរយឬលើសពីនេះ នៃទម្ងន់ថ្លើមរបស់អ្នក។ ក្នុងករណីខ្លាញ់កើនឡើងតិចតួច ឬក្នុងដំណាក់កាលដំបូង ជំងឺនេះមិនបង្កជាបញ្ហាធ្ងន់ធ្ងរ ឬរោគសញ្ញាអ្វីឡើយ តែវានឹងវិវត្តម្ដងបន្តិចៗ នៅពេលខ្លាញ់កើនឡើងកាន់តែខ្លាំង ចាប់ផ្ដើមមានរោគសញ្ញារំខាន ករណីកាត់តែធ្ងន់ធ្ងរអាចវិវត្តទៅជាក្រិនថ្លើម ខូចថ្លើមឬមហារីកបាន ផ្អែកតាមប្រភពmy.clevelandclinic។

យោងតាមវេជ្ជបណ្ឌិត Mrunmaya Panda បានពន្យល់នៅក្នុងគេហទំព័រ Healtshots ថាជំងឺខ្លាញ់រុំថ្លើមនេះ បើមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ មិនបានព្យាបាលទាន់ពេលវេលានោះទេ វានឹងបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព។ មូលហេតុធ្វើឱ្យកើតជំងឺនេះ ដោយសារភាពធាត់ មានជំងឺទឹកនោមផ្អែម ជាកត្តាទូទៅមួយ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ទទួលទានអាហារមិនល្អ កង្វះសកម្មភាពរាងកាយ និងការរស់នៅបែបអសកម្មក៏បង្កើនហានិភ័យនៃជំងឺខ្លាញ់រុំថ្លើមផងដែរ។ ខាងក្រោមនេះជាទម្លាប់ញ៉ាំអាហារខុសមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពថ្លើមរបស់អ្នក៖

ទម្លាប់ទទួលទានអាហារខ្លាញ់ឆ្អែត និងមានកាបូនអ៊ីដ្រាតខ្ពស់ច្រើន៖ វេជ្ជបណ្ឌិតបានឱ្យដឹងថា ក្រុមអាហារប្រភេទនេះ ជាអាហារពេញនិយមដែលគ្រប់គ្នាទទួលទានច្រើនសព្វថ្ងៃនេះ។ នៅក្នុងប្រទេសឥណ្ឌា ការញ៉ាំអាហារខ្លាញ់ឆ្អែត និងមានកាបូនអ៊ីដ្រាតខ្ពស់ច្រើន ជាកត្តាចម្បងដែលធ្វើឱ្យមនុស្សវ័យក្មេង អាយុខ្ទង់១០ឆ្នាំ​ មានជំងឺខ្លាញ់រុំថ្លើមច្រើនជាងមនុស្សចាស់ទៅទៀត។ បញ្ហានាសព្វថ្ងៃនេះ គឺការញ៉ាំកាហ្វេត្រជាក់ៗ ដែលមានថែមជាតិស្ករខ្ពស់ ជាកត្តាចម្បងដែលធ្វើឱ្យជាតិខ្លាញ់មិនល្អកក់កុញកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមអាហារមានកាបូនអ៊ីត្រាតខ្ពស់​ភាគច្រើនជាប្រភេទអាហារលឿនៗ (fast food) អាហារឬនំបំពង ប្រើជាម្សៅ និងខ្លាញ់ច្រើន នំបុ័ង នំធ្វើពីម្សៅនិងបន្ថែមជាតិស្ករខ្ពស់ មី ជាដើម។

បរិភោគអាហារចៀននិងវិចខ្ចប់ច្រើន៖ ប្រភេទអាហារទាំងនេះលឿន ងាយស្រួល ចំអិន ងាយស្រួលវិចខ្ចប់តាមខ្លួន ជាហេតុធ្វើឱ្យមនុស្សចូលចិត្តទទួលទាន។ វេជ្ជបណ្ឌិតបានឱ្យដឹងថា ពពួកក្រុមអាហារទាំងនេះ មានផ្ទុក ជាតិខ្លាញ់ អំបិល និងកាឡូរីខ្ពស់ នាំឱ្យងាយមានខ្លាញ់រុំថ្លើម។ ហេតុនេះ គួរកាត់បន្ថយជាតិខ្លាញ់ ពិសេសខ្លាញ់សត្វ បន្ថែមអំបិល បន្ថយស្ករ ទើបថ្លើមមានសុខភាពល្អ។

គ្រឿងស្រវឹង៖ ទទួលទានជាតិអាល់កុលច្រើនពេក នាំឱ្យមានជំងឺជាច្រើនមុខ ក៏ដូចជាខ្លាញ់រុំថ្លើមផងដែរ។ បើអ្នកទទួលទានជាតិអាល់កុលជាប្រចាំ គួរតែឆាប់ភ្ញាក់ខ្លួន កាត់បន្ថយវាឡើងវិញ បើចង់សង្គ្រោះថ្លើមពីជំងឺ។

កង្វះប្រូតេអ៊ីនក្នុងរបបអាហារ៖​ ការទទួលទានអាហារដែលមានប្រូតេអ៊ីន និងកាត់បន្ថយកាឡូរី ជួយការពារជំងឺខ្លាញ់រុំថ្លើមបាន។ ចង់ឱ្យរាងកាយទទួលទានប្រូតេអ៊ីន មិនមែនត្រូវទិញផលិតផលជំនួយនោះទេ អ្នកអាចបន្ថែមប្រូតេអ៊ីមតាមរយៈ ការញ៉ាំ បន្លែ ផ្លែឈើ ត្រី សាច់សុទ្ធ គ្រាប់ធញ្ញាជាតិបាន។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនខ្មែរយើង ភាគច្រើននិយមញ៉ាំតែអាហារក្រៀមក្រោះ មួយមុខៗ មិនសូវមានបន្លែទេ ហើយថែមទាំងមានរសជាតិប្រៃ ផ្អែម ខ្លាញ់ច្រើនថែមទៀត នេះគឺជាទម្លាប់មិនល្អដែលគួរកែចេញ

ជារួមមក បើមិនចង់មានជំងឺខ្លាញ់រុំថ្លើម ក៏ដូចជាជំងឺផ្សេងៗទៀត ត្រូវកាត់បន្ថយអាហារសម្បូរកាបូអ៊ីត្រាតខ្ពស់ តបខ្លាញ់សត្វ កាត់បន្ថយអំបិល កាត់បន្ថយជាតិអាកុលជាដើម៕

អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
318 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
313 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
266 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
219 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
217 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia