កីឡា
ពេលហាត់ប្រាណមានសញ្ញាបែបនេះ សម្រាកសិន កុំឱ្យមានគ្រោះដល់ជីវិត
Tror Sopheap
January 21 2026
1.7 K views

ការហាត់ប្រាណល្អដល់សុខភាព ប៉ុន្តែបើអ្នកហាត់ខុសក្បួនអាចប៉ះពាល់សុខភាពដែរ។ តាមលោកវេជ្ជបណ្ឌិត Pham Duy Hung អនុប្រធានផ្នែកវេជ្ជសាស្ត្រផ្នែកសួតបានលើកឡើងថាបើអ្នកមានរោគសញ្ញាពីដំបូង ដូចជាការឈឺទ្រូងភ្លាមៗ ឬដកដង្ហើមខ្លីៗ រាងក្អក់ អស់កម្លាំង និងវិលមុខ នៅក្នុងអំឡុងពេលហាត់ប្រាណ គួរតែប្រញាប់ឈប់សម្រាកសិន ហើយចាំទៅមណ្ឌលសុខភាព ដើម្បីធ្វើការពិនិត្យសុខភាពឱ្យទាន់ពេលវេលា។ អ្នកហាត់ប្រាណទៀងទាត់ គួរចេះសម្រួលដង្ហើមតាមគ្រូហាត់ប្រាណ ទើបលើកទម្ងន់របស់អ្នកមានសុវត្តិភាព(មានករណីខ្លះ អ្នកហាត់ប្រាណលើកធ្ងន់តែទប់ដង្ហើមដើម្បីលើកឱ្យបានច្រើន វាមានហានិភ័យដល់សួត និងផ្នែកសរសៃឈាម)។ នេះអាចជាសញ្ញាព្រមាននៃបញ្ហាសរសៃឈាមបេះដូង។ បើអ្នកមានការឈឺទ្រូងលើសពី ១០នាទី គួរសម្រាកឱ្យលឿន។​

តាមលោកវេជ្ជបណ្ឌិត Michael Ackerman ជាអ្នកឯកទេសខាងជំងឺបេះដូងនៅគ្លីនិក Mayo មានប្រសាសន៍ថាតាមបច្ចេកទេស ការឡើងកម្តៅខ្លាំងត្រូវបានគេហៅថា hyperthermia ដែលកើតឡើងនៅពេលដែលរាងកាយក្តៅពេក អាចបណ្តាលឱ្យស្លាប់បាន។ ភ័ស្តុតាងខ្លះបង្ហាញថាការធ្វើលំហាត់ប្រាណក្នុងអាកាសធាតុក្តៅអាចធ្វើអោយមុខងារសរសៃឈាមបេះដូងប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយសីតុណ្ហភាពរាងកាយលើសពី ៤០អង្សាសេអាចមានគ្រោះថ្នាក់។ ពេលអ្នកមានបញ្ហាបែបនេះ អ្នកគួរដកដង្ហើមចេញចូលតាមការលើកទម្ងន់ពេលហាត់ប្រាណ។ ពេលអ្នកហាត់ប្រាណ ដកដង្ហើមខុសបច្ចេកទេសក៏អាចមានបញ្ហាដល់សួត ឬសុខភាពផ្លូវដង្ហើមរបស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2 K views

#ជំងឺ

ស្រ្តីប្រយ័ត្នផង! នេះជារោគសញ្ញា និងវិធីបង្ការពីជំងឺមហារីកសុដន់
Tror Sopheap
March 5 2026
1.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia