ការញ៉ាំតិចដើម្បីសម្រកទម្ងន់ប៉ុន្តែវាមិនមាននិរន្តរភាពនោះទេ។ តាមគេហទំព័រអរន្តជាតិ Newsroom បានរកឃើញថា “អ្នកញ៉ាំអាហារតមភាគច្រើនដោយមិនទៀងទាត់ ទោះបីមានលទ្ធផលសម្រកគីឡូដំបូងមែន ប៉ុន្តែពួកគេបែរជាមានផលប៉ះពាល់សុខភាពរាងកាយ ហើយងាយឡើងគីឡូលឿនខុសពីធម្មតា”។ ព្រោះតែគាត់គ្មានវិន័យក្នុងការញ៉ាំអាហារ និងតមញ៉ាំអាហារអត់ទៀងពេលវេលា វាអាចធ្វើឱ្យគាត់ក៏ឈឺពោះវៀន ឈឺក្រពះ។ ហើយធ្វើឱ្យប្រព័ន្ធរាងកាយច្របូកច្របលលែងស្គាល់ពីរបបអាហារផងដែរ។ តាមគេហទំព័រ Medium បានប្រាប់មូលហេតុ៤ ញ៉ាំតិចតែមិនងាយស្រកគីឡូនោះទេ៖
១. មុនដំបូងអ្នកស្រកទម្ងន់មែន។ មកពីរាងកាយរបស់អ្នកបំបែកខ្លាញ់យកកាឡូរីមកចិញ្ចឹមរាងកាយ និងបង្កើនថាមពលរបស់អ្នក។ ហើយវាក៏អាស្រ័យលើកម្រិតសកម្មភាពរបស់អ្នកបញ្ចេញដើម្បីដុតជាតិខ្លាញ់បង្កើនម៉ាសសាច់ដុំដែរ។
២. ពេលអ្នកញ៉ាំអាហារឱ្យតិច យូរៗ ទៅធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកកាន់តែយឺត។ មានអ្នកខ្លះគាត់ព្យាយាមហូបអាហារឱ្យតិចមែនទែន ដើម្បីសម្រកគីឡូលឿន គឺគាត់ហូបអាហារតែមួយពេលក៏មានដែរ ប៉ុន្តែវាធ្វើឱ្យគាត់អស់ថាមពល ហើយដំណើរប្រព័ន្ធរំលាយអាហាររបស់គាត់ក៏ពិបាកតាមហ្នឹងដែរ។ គាត់យល់ថា ខ្ញុំញ៉ាំតិចទៅៗ ខ្ញុំកាន់តែស្រកគីឡូបានលឿន។ ការញ៉ាំខុសក្បួនបែបនេះងាយឈឺក្រពះណាស់។
៣. ពេលអ្នកបានបញ្ចប់ទម្លាប់តមរបបអាហារ ហើយត្រលប់មកទម្លាប់ញ៉ាំអាហារតាមធម្មតាវិញ រាងកាយរបស់អ្នកចាប់ផ្តើមស្រូបជាតិអាហារដើម្បីបង្កើនជាកាឡូរីលើសដើម។ អ្នកនឹងឃើញថាអ្នកតមអាហារមួយរយៈ ហើយស្រកគីឡូមែន ហើតគាត់ចាប់ផ្តើមមកហូបអាហារតាមធម្មតា ធ្វើរាងកាយរបស់គាត់ឡើងគីឡូលើសដើម។
៤. ពេលអ្នកហូបអាហារមិនទៀងពេលវេលាទេ វាធ្វើឱ្យមេតាបូលីសក្នុងរាងកាយរបស់អ្នកមានដំណើរខុសប្រក្រក្រី។ មេតាបូលីសជាដំណើរប្រតិកម្មគីមីក្នុងរាងកាយដើម្បីបម្លែងអាហារ ឬភេសជ្ជៈ ទៅជាថាមពលពេលរាងកាយត្រូវការ។
ដូចនេះ ជាការល្អអ្នកគួរតែតមអាហារមួយពេល និងហូបអាហារបីពេលក៏ជួយអ្នកឱ្យសម្រកគីឡូដែរ។ អ្នកត្រូវតែកាត់បន្ថយអាហារជាតិផ្អែម ជាតិព្រៃ និងខ្លាញ់ឱ្យបានច្រើនបំផុត មកជំនួសក្នុងការហូបវិញដោយបន្លែត្រីសាច់ដែលមានជាតិខ្លាញ់ឱ្យតិច ហូបផ្លែឈើ និងផឹកទឹកឱ្យបានគ្រប់់គ្រាន់ ហើយអ្នកត្រូវព្យាយាមធ្វើលំហាត់់ប្រាណបន្ថែមដើម្បីដុតជាតិខ្លាញ់ក្បាលពោះបានល្អ ហៅថា ស្រកគីឡូលឿនហើយសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24