យើងនិយាយច្រើនមកហើយបន្លែនិងផ្លែ ថ្ងៃនេះយើងនិយាពីគ្រឿងទេសមួយប្រភេទជួយការពារជំងឺលើសឈាម។ ចំពោះគ្រឿងទេសនេះនៅខ្មែរយើងមានលក់ច្រើនណាស់តាមផ្សារ ហើយមានគុណសម្បត្តិបញ្ចុះឈាមការពារបានលឿនគឺខ្ទឹមស។ ចំពោះខ្ទឹមសពិតជាជួយបញ្ចុះសម្ពាធឈាមដោយសារវារាំងស្ទះដល់ការផលិតអ័រម៉ូន angiotensin II ជាអ័រម៉ូនធ្វើឱ្យសរសៃឈាមរួមតូច និងរក្សាជាតិអំបិល និងទឹកនៅក្នុងខ្លួនបានល្អ ទាំងអស់នេះសុទ្ឋតែធ្វើឱ្យសម្ពាធឈាមកើនឡើង។ ការញ៉ាំខ្ទឹមសបន្ថយការឡើងឈាមមានប្រសិទ្ធភាពដែលប្រជជនខ្មែរយើងតែងហូបជាប្រចាំថ្ងៃ។
កន្លងមក មានប្រជាពលរដ្ឋខ្មែរយើងជាច្រើន បានជឿជាក់ថា ការញ៉ាំខ្ទឹមសអាចជួយ បញ្ចុះសម្ពាធឈាម? តើការយល់ឃើញនេះ ពិតជាត្រឹមត្រូវឬទេ? យោងតាមគេហទំព័រ Clevelandclinic បានឱ្យដឹងថាលទ្ធផលនៃការសិក្សាខ្លះ បានបង្ហាញថា ខ្ទឹមសអាចជួយបញ្ចុះ សម្ពាធឈាមបាន ប៉ុន្តែអ្នកជំនាញផ្សេងទៀត បានពន្យល់ថា វាពិតជាពិបាកឲ្យយើង ដឹងពីភាពច្បាស់លាស់ខ្លាំងណាស់ ព្រោះថាចំណីអាហារភាគច្រើន គឺមានឥទ្ធិពលចំពោះគ្នា ។ ឧទាហរណ៍ វីតាមីនB12 មានឥទ្ធិពលលើ ប្រសិទ្ធភាពរបស់ខ្ទឹមស (មានន័យថា មនុស្សយើង បរិភោគចំណីអាហារចម្រុះ ដែលនាំឲ្យអ្នកវិទ្យាសាស្រ្ត ពិបាកក្នុងការកំណត់ ប្រសិទ្ធភាព នៃចំណីអាហារនីមួយៗ) ។ អ្នកវិទ្យាសាស្រ្ត ដឹងត្រឹមថា កោសិកាក្រហម មានឥទ្ធិពល ជាមួយសារធាតុ សុលហ្វូ ដែលមាននៅក្នុងខ្ទឹមស ធ្វើឲ្យសរសៃឈាម មានភាពយឺត និងរីកធំ ។
ការញ៉ាំខ្ទឹមសជួយសុខភាពសរសៃឈាមរបស់អ្នកបានល្អណាស់ក្នុងការបញ្ចុះសម្ពាធឈាម និងធ្វើឱ្យសរសៃឈាមរីកធំបាន ។ ទាំងខ្ទឹមសនិងខ្ទឹមបារាំងសុទ្ធតែផ្សំឡើងដោយសមាសធាតុសំខាន់ៗ (Adenosin) ដែលធ្វើឱ្យសាច់ដុំរបស់អ្នករលាក់បន្តិចក៏ដោយ។ សម្រាប់ខ្ទឹមសមានអត្ថប្រយោជន៍ត្រូវបានគេរកឃើញថាវាជួយដល់សុខភាពដូចជាជួយកាត់បន្ថយជាតិខ្លាញ់ ជាតិអាស៊ីត ជាតិស្ករ ខ្លាញ់រុំបេះដូង និងពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយ។ ព្រោះខ្ទឹមសមានផ្ទុកសារធាតុ allicin ជួយកាត់បន្ថយកូលេស្តេរ៉ុល-ទ្រីគ្លីសេរីដក្នុងឈាម-កូលេស្តេរ៉ុលអាក្រក់ LDL និងជួយទប់ស្កាត់ការបង្កើតជាតិគ្លុយកូសក្នុងឈាមបានល្អបំផុតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24