សត្វមូសចូលចិត្តបឺតឈាមមនុស្ស ហើយសត្វមូសអាចចម្លងប៉ារ៉ាស៊ីតគ្រុនចាញ់ឬគ្រុនឈាម ដែលឱ្យមានបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សត្វមូសទាំងនោះចម្លងជំងឺតាមរយៈការខាំបឺតយកឈាមនេះឯង។ សូមបងប្អូនខ្មែរយើងថែរក្សាសុខភាពពីជំងឺគ្រុនឈាមដោយការពារទាំងអស់គ្នា។
ថ្មីៗ នេះ តាមប្រសាសន៍ការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការយកចិត្តទុកដាក់ពីលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក្នុងនោះលោក ជាសុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានដឹកនាំក្រុមការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌ បានចុះបាញ់ថ្នាំសម្លាប់មូសនៅក្នុងភូមិទួលរកា១ បានចំនួន ១៦៥ ខ្នងផ្ទះ រួមទាំងនៅក្នុងបរិវេណវត្តចាក់អង្រែក្រោមផងដែរ។
អភិបាល ឃួង ស្រេង បានបន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះជាការបញ្ជាក់ការយកចិត្តទុក្ខដាក់លើសុខភាពរបស់ប្រជាពលរដ្ឋដើម្បីការពារជំងឺគ្រុនឈាមផងដែរ។ ហើយសូមបងប្អូនចូលរួមគ្នាកម្ចាត់មូសតាមវិធីនេះ ចូរកម្ចាត់ទឹកដក់ដែលមាននៅជុំវិញផ្ទះ បំបាត់សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ថ្នាំបាញ់មូស លាងពាងឬអាងទឹកឱ្យស្អាត ចិញ្ចឹមត្រីក្នុងពាងឱ្យស៊ីដង្កូវទឹក និងអ្នកត្រូវស្លៀកពាក់ខោវែង អាវវែង ហើយបើកពន្លឺព្រះអាទិត្យចូលក្នុងផ្ទះដើម្បីកម្ចាត់មូសផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព