ភាពស្លេកស្លាំងអស់កម្លាំង ឈឺក្បាលវិលមុខជាប្រចាំមិនបាត់ ជាសញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើនដែលបង្ហាញថាអ្នកកំពុងខ្វះគ្រាប់ឈាមក្រហម។ ដូច្នេះប្រសិនណាអ្នកចេះតែមានសញ្ញាបញ្ហានេះមិនឈប់ គួរតែប្រញាប់ទៅជួបពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ចៀសវាងមានបញ្ហាកាន់តែខ្លាំង។
ជាការពិតណាស់ ការខ្វះគ្រាប់ឈាមក្រហមមានមូលហេតុជាច្រើន គ្រាន់តែការខ្វះដែលជួបប្រទះច្រើនជាងគេ គឺការបង្វះគ្រាប់ឈាមក្រហមដោយសារការខ្វះជាតិដែក។ ដូច្នេះហើយដើម្បីការពារនិងស្ថានសុខភាពកុំឱ្យខ្វះគ្រាប់ឈាមក្រហមរបបអាហារប្រចាំថ្ងៃគឺសំខាន់ខ្លាំង។ បើអ្នកជ្រើសរើសអាហារញុំាបានត្រឹមត្រូវនិងធ្វើឱ្យអ្នកលែងខ្វះគ្រាប់ឈាមក្រហមតទៀតហើយ។ មួយវិញទៀតគួរត្រូវដឹងរបបអាហារណាមិនគួរញុំា របបអាហារណាគួរញុំាដើម្បីការពារការចខ្វះគ្រាប់ឈាមកាន់តែខ្លាំងនេះបើយោងតាមរយៈគេហទំព័រ zanducare.comបានណែនាំឱ្យអ្នកមានបញ្ហាខ្វះគ្រាប់ឈាមក្រហមគួរញុំានិងគួរតែចៀសវាង។
អាហារគួរញុំាសម្រាប់អ្នកមានបញ្ហាខ្វះគ្រាប់ឈាមក្រហម៖
-បន្លែបៃតង៖ បន្លែទាំងអស់នេះសម្បូរដោយវីតាមីនស៊ី សារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ជួយដល់ការស្រូបយកជាតិដែកជួយជម្រុញដល់ការផលិតគ្រាប់ឈាមក្រហម ការពារនិងកាត់បន្ថយភាពស្លេកស្លាំងឡើងមកតទៀត។ ដូច្នេះរបបអាហារទាំងនេះគឺមានប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកកំពុងខ្វះគ្រាប់ឈាមក្រហមគួរតែញុំា។
-សណ្ដែក៖ ក៏ជាជម្រើសល្អមួយដែលអ្នកគួរតែញុំាដើម្បីបំពេញជាតិដែកក្នុងខ្លួនជួយការពារការខ្វះគ្រាប់ឈាមក្រហមឡើងមក។ ដើម្បីការពារភាពស្លេកស្លាំងឡើងមក។ អ្នកអាចជ្រើសញុំាប្រភេទណាសណ្ដែកមួយណាក៏បានឱ្យតែអ្នកចូលចិត្តមានដូចជា សណ្តែកខ្មៅ សណ្តែកសៀង សណ្តែកបាយជាដើម។
-ស៊ុត+គ្រាប់ធញ្ញជាតិ៖ ក៏ជាអាហារ១មុខដែលល្អសម្រាប់អ្នកខ្វះគ្រាប់ឈាមផងដែរ។ ក៏ព្រោះស៊ុតក៏សម្បូរសោយប្រូតេអ៊ីន និងជាតិដែកផងដែរ។ អ្នកអាចញុំាស៊ុតលាយជាមួយបន្លែផ្សេងៗក៏បាន ឬក៏ញុំាជាមួយនំបុ័ងក៏បាន។ ក៏ប៉ុន្ដែកុំញុំាច្រើនគ្រាប់ពេកជាប្រចាំថ្ងៃក៏អាចប៉ះពាល់ដូចគ្នា។ ចំណែកឯគ្រាប់ធញ្ញជាតិវិញក៏មានប្រយោជន៍ដល់អ្នកខ្វះគ្រាប់ឈាមផងដែរ។គ្រោះគ្រាប់ធញ្ញជាតិទាំងនោះមានដូចជា គ្រាប់ស្វាយចន្ទី គ្រាប់វ៉ាល់ណាត់ គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករត័្នជាដើម។គ្រាប់ធញ្ញជាតិទាំងនេះសម្បូរដោយជាតិខ្លាញ់ល្អៗ ជាតិដែកដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នក។
អាហារមិនគួរញុំាប្រសិនបើអ្នកកំពុងតែខ្វះគ្រាប់ឈាមក្រហម៖
-តែ&កាហ្វេ៖ ភេសជ្ជៈនេះជាទូទៅគឺល្អសម្រាប់មនុស្សទូទៅ ក៏ប៉ុន្ដែមិនល្អសម្រាប់អ្នកកំពុងខ្វះឈាមក្រហមនោះទេ។ ព្រោះសារធាតុកាហ្វេអ៊ីនដែលមានក្នុងកាហ្វេនិងតែអាចរារាំងការរាងកាយស្រូបយកជាតិដែក ដែលជាហេតុធ្វើឱ្យរាងកាយខ្វះខាតជាតិដែក ក្នុងការចូលរួមផលិតកោសិកាគ្រាប់ឈាមក្រហមជាហេតុធ្វើឱ្យអ្នកខ្វះជាតិដែកក្នុងខ្លួនបង្កជាបញ្ហាស្លេកស្លាំង វិលមុខឈឺក្បាលជាដើម។
-និយាយថាទេចំពោះគ្រឿងស្រវឹង៖ ជាការពិតណាស់ គ្រឿងស្រវឹងគួរតែចៀសវាង បើអ្នកកំពុងតែខ្វះគ្រាប់ឈាមក្រហម។ ព្រោះបើញុំាគ្រឿងស្រវឹងចូលវាធ្វើឱ្យអាការស្លេកស្លាំងកាន់តែខ្លាំងជាក់ជាមិនខាន ដូច្នេះហើយមុនញុំា។
ជាចុងក្រោយប្រសិនបើអ្នកកំពុងតែស្លេកស្លាំងខ្វះគ្រាប់ឈាមក្រហមគួរញុំាដែលបានរៀបរាប់ខាងលើឱ្យបានគ្រប់គ្រាន់ និងមានតុល្យភាព។ មួយវិញទៀតគួរតែចៀសវាងក្រុមភេសជ្ជៈខាងលើផងដែរ។ ម្យ៉ាងវិញទៀតចំពោះអាហារសម្រាប់អ្នកខ្វះគ្រាប់ឈាមក្រហម មិនមែនមានតែប៉ុណ្ណឹងនោះទេ មានអាហារជាច្រើនដែលអ្នកគួរញុំនិងចៀសវាងដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ សូមអ្នកទៅពិគ្រោះជំងឹជាមួយគ្រូពេទ្យជំនាញ។
នៅថ្ងៃទី២ទី៣ខែធ្នូ ឆ្នាំ២០២៣នេះ បងប្អូនកុំភ្លេចចូលរូមពិព័រណ៍មុខរបររ នៅសាលាតិចនូ ទាំងអស់គ្នា។ ក្នុងនោះផងដែរយើងមានការចែកសៀវភៅ៣០០០ក្បាល៕
អត្ថបទដោយ៖ ធីតា