យោងតាមការបញ្ជាក់ពីគេហទំព័រ healthline បានឱ្យដឹងថា “ការកើនជាតិស្ករក្នុងឈាមបណ្តាលមកពីរបបអាហារ និងទម្លាប់ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗប្រចាំថ្ងៃ។ អ្នកដែលចូលចិត្តញ៉ាំអាហារលើសជាតិផ្អែម លើសជាតិប្រៃ ភេសជ្ជៈជាតិហ្គាល ភេសជ្ជៈប៉ូវកម្លាំងលើកម្រិត...សុទ្ធតែងាយបង្កឱ្យលើសជាតិស្ករក្នុងឈាមប្រឈមមុខជាមួយការខ្សោយតម្រងនោមនិងទឹកនោមផ្អែម”។ បើអ្នកចង់តម្រងនោមមានសុខភាពល្អ អ្នកគួរតែផឹកភេសជ្ជៈទាំង៣នេះ៖
ការផឹកតែបៃតងជាប្រចាំថ្ងៃល្អដល់សុខភាពតម្រងនោមណាស់។ ព្រោះវាមានផ្ទុកទៅដោយសារធាតុម្យ៉ាងឈ្មោះថា «ប៉ូលីហ្វេណុល» ដែលមានមុខងារជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដោយលក្ខនៈពិសេសនេះ គឺអាចមានមុខងារជួយការពារតម្រងនោម និងបង្ការកុំឱ្យកើតជំងឺតម្រងនោម។ ទន្ទឹមនឹងនេះ តែបៃតងក៏អាចបន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោមផងដែរ។ (ការទទួលទានប្រភេទតែបៃតងក្តៅៗ(មិនមានសារជាតិបន្ថែម) ជាប្រចាំថ្ងៃ មិនតែជួយសម្រួលដល់មុខងារតម្រងនោះទេ វាថែមទាំងអាចជួយសម្រួលដល់ចរន្តឈាមរត់បានល្អថែមទៀត។
សម្រាប់ការទឹកលាយជាមួយក្រូចឆ្មាមានសមាសធាតុធម្មជាតិហៅថា phytonutrients ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺ និងពង្រឹងសុខភាព។ ពួកវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលរារាំងអុកស៊ីតកម្មដែលបណ្តាលឱ្យខូចកោសិកានិងការចុះខ្សោយ។ ចឹងហើយការផឹកទឹកក្រូចឆ្មាររាល់ថ្ងៃអាចជួយបង្ការក្រួសក្នុងតម្រងនោមបាន ដោយសារជាតិអាស៊ីតក្នុងក្រូចឆ្មារ។ ការរក្សាជាតិទឹកក្នុងខ្លួន ជាផ្នែកមួយជួយឱ្យមុខងារតម្រងនោមប្រសើរឡើងបានផងដែរ។ គេណែនាំឱ្យយកទឹកក្រូចឆ្មារ 4oz ប្រមាណជាង១១០មីលីលីត្រ លាយជាមួយទឹកក្ដៅមួយកែវ ផឹកការពារក្រួសតម្រងនោម។
ចំណែកភេសជ្ជៈចុងក្រោយនេះវិញជាទឹកផ្លែតាសក់គឺជាប្រភេទបន្លែ ធម្មជាតិដែលមានប្រយោជន៍សម្រាប់ជួយផ្ដល់ជាតិទឹកដល់ស្បែក ជួយស្បែកលោកអ្នកភ្លឺរលោង មានសំណើរចេញពីខាងក្នុង រួមទាំងជួយបណ្ដេញជាតិពុលអាក្រក់ចេញពីរាងកាយដូចគ្នា។ របៀបផឹកទឹកតាសក់នេះ អ្នកអាចផឹក៣កែងក្នុង១ថ្ងៃបាន តែផឹកពេលព្រឹកព្រលឹមគឺមានប្រសិទ្ធភាពខ្ពស់ជាងគេ៕
អត្ថបទដោយ៖ ទ្រ សុភាព