របបអាហារមួយចំនួនបានធ្វើឱ្យអ្នកសម្បូរជាតិអាស៊ីតក្នុងក្រពះ ច្រាលជាតិអាស៊ីត រួមទាំងសម្បូរជាតិពុលក្នុងថ្លើមបំផុត។ បញ្ហានេះមិនល្អសម្រាប់រាងកាយរបស់អ្នកនោះទេ គឺអាចបង្ក ចេញអាការភើជូ ហើមពោះ ញុំាអាហារមិនងាយស្រកពោះ ព្រោះក្រពះខ្សោយពិបាករំលាយអាហារ។ ។ ចំណែកឯបញ្ហាថ្លើមក៏សំខាន់ដូចគ្នាគេបានរកឃើញ ក្នុងឆ្នាំ 2020 មនុស្សប្រមាណ 905,700 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកថ្លើម ហើយមនុស្ស 830,200 នាក់បានស្លាប់ដោយសារជំងឺមហារីកថ្លើមនៅទូទាំងពិភពលោកនេះបើយោងតាមប្រភព sciencedirect.com។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង និងប្រាប់រូបមន្តក្នុងការជ្រើសរើសអាហារដែលញុំាហើយល្អសម្រាប់ថ្លើម និងក្រពះរបស់អ្នក។ គ្រប់គ្នាដឹងហើយថាសរីរាង្គ២នេះគឺជាសរីរាង្គសំខាន់ៗបំផុតក្នុងខ្លួនរបស់អ្នក។ ថ្លើមមាននាទីសំខាន់ៗជាច្រើន គឺ ថ្លើមទទួលខុសត្រូវចំពោះដំណើរការរាងកាយពីការផលិតប្រូតេអ៊ីន កូលេស្តេរ៉ុល និងទឹកប្រមាត់ រហូតដល់ការរក្សាទុកវីតាមីន សារធាតុរ៉ែ និងសូម្បីតែកាបូអ៊ីដ្រាត។ ចំណែកឯក្រពះគឺមាននាទីកិនអាហារដើម្បីទ្រទ្រង់កាងកាយ។ លើសពីនេះបើយោងតាមរយៈប្រភពhealthline បាននិយាយថាជ្រើសរើសក្រុមអាហារប្រភេទ បន្លែផ្លែឈើ ដូចជាខាត់ណាចខៀវ ទំពាំងបារាំង ខ្ញី ទឹកខ្ញី ដំឡូង ត្រសក់ ស្ពៃ សាច់មាន់ សាច់ត្រី ស៊ុតផ្នែកស និងផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុង១ថ្ងៃ គឺជួយកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះក្នុងក្រពះរបស់អ្នក។ ហើយបើចង់ផឹកភេសជ្ជៈក្រៅពីទឹក អ្នកអាចផឹកទឹកការ៉ុតឬ ក៏ទឹកបន្លែក៏បានដែរជួយដល់សុខភាពផង ជួយបន្សាបអាស៊ីតផង។ តែបើចង់ការពារកុំឱ្យអាស៊ីតក្រពះកើតឡើងច្រើនវិញ អ្នកត្រូវវចៀសវាងអាហារ ដែលសម្បូរដោយខ្លាញ់ អាហារកែច្នៃ អាហារជូរ រួមទាំងអាហារមានជាតិស្ករច្រើន។ ចូលមកដល់សុខភាពថ្លើមវិញ គឺមានអាហារជាច្រើនដែលល្អៗ និងមានប្រយោជន៍ជាច្រើនដល់សរីរាង្គនេះ។ តែថ្ងៃនេះយើងនឹងលើកយកភេសជ្ជៈ២មុខ គឺកាហ្វេ និងតែបៃតង ភេសជ្ជៈទាំងនេះ ផ្ដល់ជាគុណសម្បត្តិ ការពារថ្លើម បានច្រើនណាស់ បើយោងតាមរយៈការសិក្សាឆ្នាំ២០១៦គេបានរកឃើញថា ផឹកកាហ្វេនឬក៏តែបៃតង អាចជួយកាត់បន្ថយហានិភ័យជំងឺក្រិនថ្លើម មហារីកថ្លើមបាន ជាពិសេសក៏ជួយដល់ការបណ្ដេញជាតិពុលចេញពីថ្លើម ការពារខ្លាញ់រុំថ្លើម ក្រិនថ្លើម និងជំងឺមហារីកថ្លើមផងដែរ។
អត្ថបទដោយ៖ ធីតា